22/06/2026
មានរឿងដ៏រំជួលចិត្តមួយកើតឡើងនៅក្នុងព្រៃអភិរក្សមួយកន្លែងនៃប្រទេសកុងហ្គោ។ កូនដំរីមួយក្បាលទំនងជារងរបួសធ្ងន់ដោយការវាយប្រហារពីសត្វខ្លា បានដើរមកដួលនៅមុខកាមេរ៉ាស្វ័យប្រវត្តិរបស់ក្រុមអភិរក្សសត្វព្រៃដែលបំពាក់នៅទីនោះ ក្នុងកាមេរ៉ាបានបង្ហាញសត្វស្វា Gorilla មួយក្បាលបានមកជួយសង្រ្គោះកូនដំរីដោយ ឡើងអង្រួនលើខ្លួនកូនដំរី ហើយព្យាយាមយកត្រួយឈើមកបញ្ចុកមាត់កូនដំរី ប៉ុន្តែកូនដំរីនោះមិនមានចលនាអ្វីឡើយ។ ក្រោយដឹងថាកូនដំរីស្លាប់សត្វស្វានោះបានទៅកាច់មែកឈើមកគ្របកូនដំរីហើយបានដើរទៅឈរមិនឆ្ងាយពីទីនោះ រហូតទាល់តែក្រុមអភិរក្សសត្វព្រៃមកដល់ទើបដើរចេញ ដោយវាយល់ថាក្រុមអភិរក្សសត្ចព្រៃមិនទុកកូនដំរីដែលស្លាប់នោះចោលឡើយ។
ប្រវត្តិនៃសត្វស្វាGorilla និងកូនដំរីនេះត្រូវបានគេយកទៅចុះផ្សាយលើគេហទំព័រនានាពេញពិភពលោក តាំងពីឆ្នាំ២០២៤មក វាបានក្លាយជានិមិត្តរូប " មេត្តាធម៌ " សូម្បីសត្វដែលមានពូជអំបូរខុសគ្នានៅមានចិត្តជួយយកអាសារគ្នា ដោយក្តីមេត្តា ចុះមនុស្សដែលអាចនិយាយស្តាប់គ្នាបាន ហេតុអ្វីខ្វះធម៌មេត្តា ?
ព្រះពុទ្ធលោកសម្តែងថា ការបានកើតជាមនុស្សគឺជារឿងក្រ ហេតុនេះគប្បីធ្វើអំពើល្អឲ្យបានច្រើន។
ប្រភព៖ អោម តារា