CPP in Cheung Prey District, Kampong Cham Province

CPP in Cheung Prey District, Kampong Cham Province គណបក្សប្រជាជនកម្ពុជា​ សប្បាយក៏ឃេីញមុខ​ មានទុក្ខក៏ចូលរួម

កម្រងរូបភាព ឯកឧត្តមប្រធាន និងក្រុមការងារ មូលដ្ឋានឃុំផ្ដៅជុំ
23/08/2026

កម្រងរូបភាព ឯកឧត្តមប្រធាន និងក្រុមការងារ មូលដ្ឋានឃុំផ្ដៅជុំ

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០ នាទីព្រឹកនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តក...
23/08/2026

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០ នាទីព្រឹកនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ បូកសរុបរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ លើកទិសដៅ សម្រាប់ ខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ វាសនា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង។
ក្នុងកិច្ចប្រជុំនោះ មានសមាជិកសមាជិកាចូលរួមសរុបចំនួន ២៥ នាក់ ស្រី០៤ នាក់។
ខ្លឹមសារប្រជុំរួមមាន÷
១. សូមពង្រឹងការបម្រើសេវាសាធារណៈអោយបានល្អប្រសើរ
២. បញ្ហាព្រំដែន សូមឱ្យបងប្អូនប្រជាពលរដ្ឋកុំជឿតាមគេញុះញង់ ត្រូវជឿលើរាជរដ្ឋាភិបាល
៣. សូមពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ដូចជា បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងសុីសង ។
• ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តមប្រធានក្រុមការងារបានឧបត្ថម្ភថវិការដល់គណបក្សឃុំនិងសមាជិកសមាជិកាចូលរួមមួយចំនួនផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តមប្រធាននិងក្រុមការងារ ព្រមទាំង ប្រធាន អនុប្រធាន បក្សឃុំ សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខនាំយកអំណោយ និងថវិការជូនដល់គ្រួសារទីទាល់ក្រចំនួន ៥គ្រួសារ ស្ថិតនៅ ភូមិវាល៣គ្រួសារ និង ភូមិខ្នុរដំបង២គ្រួសារ ក្នុងនោះគ្រួសារនីមួយៗទទួលបានដូចខាងក្រោម៖
- អង្ករ ២៥Kg
- មីជាតិ ១កេះ
- ទឹកត្រី ១យួរ
- ទឹកស៊ីអ៊ីវ ១យួរ
- ថវិកាចំនួន៥០០០០៛ ។

កម្រងរូបភាព ឯកឧត្តមប្រធាន ក្រុមការងារ និងយុវជនបន្ដវេន សំអាតបរិស្ថាន មូលដ្ឋានឃុំផ្ដៅជុំ
23/08/2026

កម្រងរូបភាព ឯកឧត្តមប្រធាន ក្រុមការងារ និងយុវជនបន្ដវេន សំអាតបរិស្ថាន មូលដ្ឋានឃុំផ្ដៅជុំ

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦      ឯកឧត្តម ជា ធីរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្ដៅជុំ និងលោក ខាត់ សុខន អ...
23/08/2026

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ជា ធីរិទ្ធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្ដៅជុំ និងលោក ខាត់ សុខន អនុប្រធានក្រុមការងារ បានដឹកនាំក្រុមការងារគណបក្សឃុំផ្ដៅជុំ និងយុវជនបន្ដវេន សំអាតបរិស្ថាន ពីភូមិផ្ដៅជុំលិច ដល់ភូមិចាំនាង ក្នុងឱកាសនោះ ឯកឧត្តមប្រធាន និងក្រុមការងារគណបក្សមូលដ្ឋានឃុំ បាននាំយកមកនូវ
-សៀវភៅ ២០០ក្បាល ប៊ិច ២០០ដើម
នំបុ័ងប៉ាក់យ៉ុង ១៦០ដើម ទឹកសុទ្ធ ៣០យួរ ចែកជូនដល់យុវជន
បន្ទាប់មក÷
-ជូនបក្សឃុំ ទុកចំណាយនៅក្នុងស្នាក់ការបក្យឃុំផ្ដៅជុំ មួយចំនួន
-ឧបត្ថម្ភបន្ទប់រៀនភាសារអង់គ្លេស និងកុំព្យូទ័រ ដល់គ្រូ ហ៊ា ហ៊ាប ថវិកាមួយចំនួន
បន្ថែមពីលេីនេះ៖
-ឯកឧត្តម ជា ធីរិទ្ធ លោក ខាត់ សុខន និងលោក ស៊ឺន ស៊ាន់ ចូលបុណ្យសព ១០០ថ្ងៃ ភូមិផ្ដៅជុំលិច បច្ច័យ ៥០០,០០០រៀល
-លោក ខាត់ សុខន ឧបត្ថម្ភ អាយធីឃុំ និងថ្លៃជាងចាក់សាប ស្នាក់ការបក្សឃុំផ្ដៅជុំ
-ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្ដៅជុំ បានជួយឧបត្ថម្ភ ទាំងឳពុក ម្ដាយ លោក ពុំ ដារ៉ូ យុវជនសកម្ម មានជំងឺ ថវិកា ១,២២០,០០០រៀល

នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦នៅស្នាក់ការគណបក្សឃុំផ្ដៅជុំ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងលើ...
16/08/2026

នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦
នៅស្នាក់ការគណបក្សឃុំផ្ដៅជុំ បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តខែសីហា ក្រោមអធិបតីភាពលោក ខាត់ សុខន ជំនួយការ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុប្រធានគណបក្សស្រុក និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំផ្ដៅជុំ
សមាសភាពចូលរួម
+ ក្រុមការងារថ្នាក់កណ្ដាល ៦នាក់ស្រី០នាក់។
+ គណបក្សឃុំ ១៧នាក់ស្រី១នាក់។
+ សាខាបក្សភូមិ ៦នាក់ស្រី១នាក់។
* សរុប ២៩នាក់ ស្រី ២នាក់ ។
👉ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្ដៅជុំ បានសហការគ្នា កសាងស្នាក់ការបក្សឃុំផ្ដៅជុំ បន្ថែម ទំហំ ៧x១២ ម៉ែត្រ និងចាក់សាបជុំវិញ។
---------------------------------------------
👉ឆ្លៀតឱកាសនោះ លោក ខាត់ សុខន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំគោករវៀង ផងដែរនោះ លោកបាននាំយកនូវថវិកាមួយចំនួនចូលបុណ្យសព ប្រពន្ធលោក ផាន់ សារ៉ាត់ ប្រធានស្នាក់ការបក្សឃុំគោករវៀង៕
-----------------សូមអរគុណ--------------

នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ លោក ស៊ីម គង់ សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្...
16/08/2026

នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ លោក ស៊ីម គង់ សមាជិកគណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំព្រៃចារ និងលោក ឆាយ វ៉ាន់ស៊ី សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃចារ និងក្រុមការងារគណបក្សចុះជួយតាមបណ្ដាភូមិទាំង៦ ក្នុងឃុំព្រៃចារ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធានគណបក្សស្រុក, ក្រុមការងារគណៈចាត់តាំងគណបក្សស្រុក, លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំ, លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយភូមិ, លោក លោកស្រីប្រធានសាខាបក្សភូមិ និងមន្រ្តីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ដែលបានអញ្ជើញចូលរួម សរុបចំនួន ៦៤ នាក់ ស្រី១១ នាក់។

នារសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ, លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រ...
15/08/2026

នារសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ, លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក និងលោក ខាត់ សុខន ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ឆ្នាំទី៣ នៃដំណើរអនិច្ចធម្មរបស់ព្រះសព នូ នួននាង អតីតព្រះចៅអធិការវត្តប្រាសាទរង្សី និងពិធីប្រកាសទទួលស្គាល់ព្រះចៅអធិការស្ដីទី ថ្មី ព្រមទាំងគ្រូសូត្រឆ្វេង សូត្រស្ដាំ នៃវត្តប្រាសាទរង្សី ស្ថិតក្នុងភូមិវាល ឃុំខ្នុរដំបង ស្រុកជើងព្រៃ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាល និងក្រុមការងារ ក៏បានប្រគល់ជូននូវប័ណ្ណកម្មសិទ្ធិដីវត្ត ចំនួន ០១ ប្លង់ ជូនព្រះចៅអធិការ អាចារ្យ គណៈកម្មការ សម្រាប់តម្កល់ទុកផងដែរ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក, តំណាងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ, លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក និងជំនាញជុំវិញស្រុក, អាជ្ញាធរឃុំ ភូមិ និងពុទ្ធបរិស័ទ មកពីគ្រប់មជ្ឍដ្ឋាន ចូលរួមយ៉ាងច្រើនកុះករ។

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុក និងលោក ខា...
15/08/2026

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុក និងលោក ខាត់ សុខន ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានផ្លូវបេតុងអាមេ ប្រវែង ៤៥០ម៉ែត្រ កម្រាស់ ១.៥ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតក្នុងភូមិផ្ដៅជុំលិច ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានសមាសភាពចូលរួមដូចខាងក្រោម÷
១. អភិបាលរង នៃគណៈអភិបាលស្រុក
២. នាយករងរដ្ឋបាលស្រុក
៣. កងកម្លាំងប្រដាប់អាវុធ
៤. មន្រ្តីរាជការ ជុំវិញស្រុក
៥. មេឃុំ ក្រុមប្រឹក្សាឃុំ
៦. ប្រជាពលរដ្ឋភូមិផ្ដៅជុំលិច និងផ្ដៅជាកើត
អ្នកចូលរួមសរុប ២៣៩នាក់ ស្រី ៩៥នាក់
👉ឆ្លៀតក្នុងឱកាសនោះលោកអភិបាល នៃគណៈអភិបាលស្រុក បានចែកជូន សារ៉ុង ១ក្នុងម្នាក់ៗ

នៅថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៦  ឯកឧត្ដម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ច...
09/08/2026

នៅថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នៅក្នុងពិធីប្រកាសនោះផងដែរ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងអរគុណ ដល់សមាជិក សមាជិកា ដែលជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសំពងជ័យទាំងអស់បានខិតខំទាំងកម្លាំងកាយចិត្ត និងថវិកា ដើម្បីរួមគ្នាក្នុងការជួយអភិវឌ្ឍភូមិ ឃុំក៏ដូចជាបម្រើប្រជាជនបានយ៉ាងល្អប្រសើរ។

ក្នុងនោះឯកឧត្តមក៏បានស្នើដល់ក្រុមការគណបក្សប្រជាជនកម្ពុជា ត្រូវរួមសាមគ្គីគ្នា ការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យបានសកម្ម បម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយកាន់តែរឹងមាំ ដើម្បីទទួលបានការគាំទ្រ និងឈ្នះគ្រប់ការបោះឆ្នោតនានាសំរាប់ពេលខាងមុខ។

ក្នុងឱកាសនោះឯកឧត្ដម លន់ លឹមថៃ ក៏បានផ្តល់ជូននូវថវិការដល់សមាជិក សមាជិកាដែលជាគណៈកម្មាធិការគណបក្សឃុំសំពងជ័យចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា នគរបាល និងប្រជាការពារ១២នាក់ ផងដែរ។

Address

Kampong Cham

Website

Alerts

Be the first to know and let us send you an email when CPP in Cheung Prey District, Kampong Cham Province posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category