Kh/senda

Kh/senda មានលក់របស់ញ៉ាំគ្រប់មុខ 098 993 310

16/09/2026
04/09/2026

ទេសភាពស្រុកស្រែ

31/08/2026

រឿង ក្តីស្រមៃ

30/08/2026

មួកនិងឆ័ត្រ

ពួកពុទ្ធមាមកៈ មិនត្រូវពាក់មួក ឬបាំងឆ័ត្រដើរកាត់វត្តឡើយ សូម្បីតែដើរកាត់មុខវត្ត ក៏ត្រូវតែដោះមួកពីក្បាលចេញ ឬបិទឆ័ត្រដើរឱ្យ ផុតពីវត្តទៅសិន ចាំពាក់-បាំងតទៅទៀត ។ អ្នកដែលគេកាន់គារវកិច្ច យ៉ាងមាំទាំ គេតែងលើកដៃថ្វាយបង្គំព្រះថែមទៀតផង កាលណាគេដើរទៅ ដល់មុខព្រះវិហារ ។ តែប្រសិនជា ដើរទៅប្រទះនឹងភ្លៀងបង្ហូរមកនោះ គប្បីបាំងឆ័ត្រទៅចុះ ឯមួកហាមដាច់ខាតមិនត្រូវពាក់ដើរចូលទៅក្នុងវត្ត ឬកាត់មុខវត្តឱ្យសោះ មិនថាពេលណាជាពេលណាឡើយ ។

មិនតែប៉ុណ្ណោះទេ ដូចជាទូទូរសំពត់ កិច្ចគារវវត្តដូច គ្នានឹងពាក់មួកដែរ ។ ឬជួតក្បាលក៏ត្រូវមាន

ទៅវត្តស្ត្រី និង បុរសមានរបៀបរៀបចំខ្លួនប្រាណទៅវត្ត ប្រកបដោយ ដំណើរសង្រួមតាំងពីឫកពា ព្រមទាំងសម្លៀកបំពាក់ទៀតផង ឱ្យល្មម សមរម្...
25/08/2026

ទៅវត្ត
ស្ត្រី និង បុរសមានរបៀបរៀបចំខ្លួនប្រាណទៅវត្ត ប្រកបដោយ ដំណើរសង្រួមតាំងពីឫកពា ព្រមទាំងសម្លៀកបំពាក់ទៀតផង ឱ្យល្មម សមរម្យ កុំប្រើពណ៌ឱ្យឆើតឆាយពេក ។ សំពត់អាវដែលស្លៀកពាក់ទៅវត្ត ក៏គប្បីបិទបាំង រូបកាយឱ្យបានគត់មត់ល្អ ។ សម្រាប់ស្ត្រីត្រូវប្រយ័ត្នកុំឱ្យ ស្លៀកពាក់ខើចពេក ខ្លីពេក ឬចំហរមុខក្រោយ ឱ្យលេចឃើញទី ដែល បង្កើតឡើងនូវតម្រេកដល់បុរស ។
យើងដឹងហើយថា ព្រះសង្ឃលោកជាអ្នកខ្ពើមកាមរោគ លោក ប្រាថ្នាកោសរូសកិលេសឱ្យ តែងចោលសម្បត្តិគ្រហស្ថក្នុងលោកីយនេះ ស្រាលស្តើង ។ លោកតាំងអារាមទីលំនៅគណៈលោកដោយឡែក ដើម្បី សេចក្តីស្ងប់ស្ងាត់នេះ១ ដើម្បីធ្វើសីលឱ្យបរិសុទ្ធិនេះ១ ដើម្បីសេចក្តីសុខក្នុង លោកនេះ និងលោកឯមុខនេះ១ ។ ចុះបើស្ត្រីធ្វើឬពារជាដំណើរមិនគួរ គប្បីនៅមុខលោកៗ នៅជាបុថុជ្ជនដែរ ក៏គង់តែមានដួងហឫទ័យវិបល្លាស ប្រែប្រួលខ្លះមិនលែង ។ ដូច្នេះស្ត្រីចូលវត្តគប្បី ប្រើកាយវាចាឫកពា និង សំដីឱ្យសមរម្យ កុំឱ្យស្និទ្ឋស្នាលនិង លោកសង្ឃពេក ។

បុរសគេធ្លាប់ស្លៀកសំពត់ចងក្បិន ខោចិន ពាក់អាវកុត ឬអាវចិន ប៉ុណ្ណេះល្មមហើយ យើងមិនចាំបាច់ក្រវាត់ក្រមាពីលើអាវទៀតទេ ។ តែ បើរៀបចំខ្លួនប្រាណតាមទំនើបថ្មីក៏បាន កុំតែពាក់ស្បែកជើងឡើងកុដិលោក ឡើងព្រះវិហារ ឬព្រះចេតិយ (ចូរមើលសេចក្តីអធិប្បាយនៅទំព័រខាង ក្រោម) ។
ស្ត្រីគេធ្លាប់ស្លៀកសំពត់ចងក្បិន សំពត់សំឡុយ ឬ ខៀន ពាក់អាវ បំពង់ខ្លី ឬអាវបំពង់វែង តែគេតែងមានក្រមាដណ្ដប់បិទទ្រូងទៀតនេះ ជា ការចាំបាច់ លើកលែងតែស្ត្រីព្រហ្មចារីចេញ គេឥតរិះគន់ទេ ។ ដល់មក សតវត្យរ៍នេះ អារ្យធម៌អឺរ៉ុបចូលមក សម្លៀកបំពាក់បណ្តាជនផងទាំងពួងក៏ ចំរើនទៅតាមបែបផែននោះដែរ ព្រមទាំងការរចនាផ្សេងៗទៀត ក៏ល្អលើសលុបជាងពី សម័យបុរាណច្រើនបែបច្រើនយ៉ាងណាស់ ហើយប្លែក ១ គ្នាផង ។
ត្រង់នេះ ស្ត្រីត្រូវចាំកុំភ្លេចថា បើរៀបខ្លួនប្រាណទៅវត្ត កុំគប្បី ប្រើសំពត់ និងអាវ ដែលមានព័ណ៌នោះឆើតឆាយពេកកុំគប្បីពាក់អាវ ឥតដណ្តប់ក្រមា កុំគប្បីពាក់អាវវៀលកធំពេក ហើយគ្មានដៃនោះ ។
គប្បីប្រើព័ណ៌យ៉ាងខ្ចីយ៉ាងស្រគាំ ស ឬខ្មៅ អាវវៀលកឱ្យតូចល្មម មានដៃវែង ឬខ្ចីល្មម ហើយត្រូវដណ្តប់ក្រមាទៀត ទើបសមរម្យជាអ្នក ចូលវត្ត (បើពាក់អាវសសមជាងគេបំផុត) ។

20/08/2026

សកម្មភាពដាំកូនមៀន

សំលៀកបំពាក់យើងកុំគប្បីសំគាល់ពណ៌ព្រែ ឬសំពត់ទាំងឡាយថាល្អ ហើយសម ហើយយកជាប្រមាណនោះឡើយ ។ ព្រែក្តី សំពត់អម្លោះក្តី ។ល។ រមែងមានព...
18/08/2026

សំលៀកបំពាក់
យើងកុំគប្បីសំគាល់ពណ៌ព្រែ ឬសំពត់ទាំងឡាយថាល្អ ហើយសម ហើយយកជាប្រមាណនោះឡើយ ។ ព្រែក្តី សំពត់អម្លោះក្តី ។ល។ រមែងមានពណ៌ផ្សេងៗគ្នា ដូច្នេះយើងត្រូវរើសយកពណ៌ណាដែលសមល្មម នឹងសម្បុរស្បែកយើង ពណ៌ណាសមនឹងចំណាស់យើង ឬលាតក៏កុំឱ្យមានទំនាស់ពុំសមរម្យនឹងយើង ។ ទោះបីមានផ្កា នឹងរូបចោមលោមពណ៌របស់សម្លៀកបំពាក់នេះ ត្រូវចែកទៅទៀតតាមទម្លាប់ទំនៀមផង តាម សម័យនិយមផង តាមផ្លូវការផង តាមរដូវផង ។
ក-តាមទម្លាប់ទំនៀមនឹងសម័យនិយម យើងគប្បីស្លៀកពាក់ឱ្យ ត្រូវ តាមទម្លាប់ទំនៀមរបស់ស្រុកនោះតើនៅពេលណាខ្លះ ?
ខ្ញុំយល់ថា ត្រូវស្លៀកពាក់ឱ្យសមរម្យផង ឱ្យត្រូវតាមទម្លាប់ ទំនៀមស្រុកផង ឱ្យត្រូវតាមសម័យនិយមផង ក្នុងពេលដូចមានតទៅនេះ
១-ទៅវត្ត ( ក្នុងឱកាសបុណ្យក្តី ឥតបុណ្យក្តី ) ។
២-ទៅបុណ្យខ្មោច គឺសពនៅលើផ្ទះ ឈាបនកិច្ចបញ្ចុះធាតុ ។
៣-ទៅក្នុងពិធីមង្គលការអាពាហ៍ពិពាណ៍ ។
៤-ទៅធ្វើការងារផ្សេង ១ ។
៥-ទៅដើរកំសាន្ត ។

16/08/2026

សាករសជាតិពងមាន់អាំងស្រុកខ្មែរម្ដង😀

16/08/2026

អត្ថប្រយោជន៍នៃការញ៉ាំស៊ុតចៀន

15/08/2026

ជាងកាត់សក់ 2026

Address

Prey Tea
Phnom Penh
12405

Alerts

Be the first to know and let us send you an email when Kh/senda posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kh/senda:

Shortcuts

Share