01/01/2026
ខណៈឆ្នាំ 2025 នឹងត្រូវបិទទំព័រឆាប់ៗនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ក៏ដូចជាអតិថិជន បណ្ដាដៃគូ គ្រប់ភាគី និងអ្នកគាំទ្រទាំងអស់ សម្រាប់ការបន្តគាំទ្រយើងខ្ញុំជារៀងរហូតមក។💕
រាល់សមិទ្ធផលសម្រេចបាន ជំហានជោគជ័យថ្មីៗ និងពេលវេលាដែលយើងឆ្ពោះទៅមុខជាមួយគ្នា - ABA មានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងដំណើរវឌ្ឍនភាពរបស់លោកអ្នក។
យើងខ្ញុំ ពិតជាមានសេចក្ដីសោមនស្ស ចំពោះការជឿជាក់របស់លោកអ្នក ហើយយើងខ្ញុំប្ដេជ្ញារង់ចាំបម្រើលោកអ្នក ឲ្យកាន់តែប្រសើរឡើងជាលំដាប់នៅក្នុងឆ្នាំថ្មី 2026 និងឆ្នាំបន្ដបន្ទាប់ទៀត។
សូមជម្រាបថា ថ្ងៃនេះ គ្រប់សាខា ABA ទាំងអស់ នឹងបិទប្រតិបត្តិការមុនម៉ោងចាប់ពីម៉ោង4:00 រសៀល ដើម្បីធ្វើការរៀបចំការងារដំណាច់ឆ្នាំ លើកលែងសាខាអ៊ីអន 2 និងអ៊ីអន 3 ដែលនឹងបើកទទួលអតិថិជនរហូតដល់ម៉ោង 8:00យប់។ នៅថ្ងៃទី 1 ខែមករា ឆ្នាំ2026 សាខាធនាគារ ABA នៅអ៊ីអនម៉ល នឹងបើកដំណើរការធម្មតា ចំណែកឯសាខាផ្សេងក្រៅពីនេះនឹងបន្ដផ្អាកដំណើរការ សម្រាប់អបអរទិវាចូលឆ្នាំសកល។ សាខានឹងដំណើរការឡើងវិញនៅថ្ងៃសុក្រ ទី02 ខែមករា 2026 តទៅ។
សួស្ដីឆ្នាំថ្មី! 🎊
As 2025 comes to a close, we want to express our heartfelt gratitude to all our fellow Cambodians, our customers, partners, stakeholders, and fans. 💕
Every milestone, every dream pursued, and every moment shared – ABA has been honored to be part of your journey.
We are deeply grateful for your trust and look forward to continuing to serve you even better in 2026 and beyond.
Kindly note that today, all ABA branches will close at 4:00 PM for year-end arrangements, except ABA branches at AEON Sen Sok and AEON Mean Chey, which will remain open until 8:00 PM. On 1 January 2026, the ABA branches at AEON malls will operate as usual, while all other branches will be closed for the holiday. All branches will operate as usual on 2 January 2026.
Happy New Year! 🎊