ពីនេះពីនោះ-PinisPinus

ពីនេះពីនោះ-PinisPinus

BREAKING: លោកស្រី កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋមន្រ្តី(ភ្នំពេញ)...
17/08/2026

BREAKING: លោកស្រី កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានឋានៈស្មើរដ្ឋមន្រ្តី

(ភ្នំពេញ)៖ លោកស្រី កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានឋានៈស្មើរដ្ឋមន្រ្តី នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

យោធិនបំពេញ«កាតព្វកិច្ចយោធា» ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ៤០ម៉ឺនរៀលក្នុង១ខែ ជាមួយប្រាក់របបជាច្រើនភ្នំពេញ៖ យោធិនបំពេញ«កាតព្វ...
13/08/2026

យោធិនបំពេញ«កាតព្វកិច្ចយោធា» ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋ៤០ម៉ឺនរៀលក្នុង១ខែ ជាមួយប្រាក់របបជាច្រើន
ភ្នំពេញ៖ យោធិនបំពេញ«កាតព្វកិច្ចយោធា» នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៤០ម៉ឺនរៀល ក្នុង១ខែ និងប្រាក់របបផ្សេងៗជាច្រើនទៀត។នេះបើយោងតាមអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ប្រកាសដាក់ចេញដោយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាអនុក្រឹត្យ ដើម្បីកំណត់អំពីលក្ខខណ្ឌ និងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និង ការលើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធី ក្នុងការទទួលយកប្រជាពលរដ្ឋ បញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារ ឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព។

យោងតាមអនុក្រឹត្យ ការធ្វើជំរឿននឹងចាប់ផ្តើមពីដើមខែតុលារហូតដល់ខែធ្នូ លើយុវជនចាប់ពីអាយុ១៧ឆ្នាំដល់២៥ឆ្នាំ ហើយនឹងត្រូវបំពេញ «កាតព្វកិច្ចយោធា»រយៈពេល ២៤ខែ ពោលគឺ២ឆ្នាំ។ចំពោះយោធិន កំពុងបំពេញកាតព្វកិច្ចយោធា នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលរបបផ្សេងៗមានជាអាទិ៍៖ ប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០០០០០(បួនសែន)រៀល។គោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន៖ ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ និង របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន។
គួរបញ្ជាក់ថា ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្ដីទីសម្តេច ហ៊ុន សែន នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា អនុម័តរួច។ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត៕

ស្រ្តីម្ចាស់ហាងទូរសព្ទ ដែលជេរប្រមាថទាហានជួរមុខ រឿងទិញទូរសព្ទ ត្រូវបានវាស់កម្ពស់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹ...
13/08/2026

ស្រ្តីម្ចាស់ហាងទូរសព្ទ ដែលជេរប្រមាថទាហានជួរមុខ រឿងទិញទូរសព្ទ ត្រូវបានវាស់កម្ពស់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រងនគរបាល​ជាតិ​ និង​ ជាស្នងការ​នគរបាល​រាជធានី​ បានអោយដឹងថា​ នៅព្រឹក​ថ្ង...
13/08/2026

ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រងនគរបាល​ជាតិ​ និង​ ជាស្នងការ​នគរបាល​រាជធានី​ បានអោយដឹងថា​ នៅព្រឹក​ថ្ងៃទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ នេះ​ ស្ត្រី​ឈ្មោះ​ ចិន្តា​ សុវណ្ណារី​ ដែល​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​ ត្រូវបាន​មន្ត្រី​នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​រ​នាំចូល​រថយន្ត​ដេីម្បី​យកទៅ​សួរចម្លេីយ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ។

តាម​ព័ត៌មាន​ដែល​ទទួលបាន​ជាបន្តបន្ទាប់​ ស្ត្រី​អ្នកលក់​ទូរស័ព្ទ​រូបនេះ​ ធ្លាប់​បាន​ជេរ​ប្រមាថ​អតិថិជន​ច្រើន​ករណី​ណាស់​ ការ​ជេរប្រមាថ​វីរៈ​កងទ័ព​ជួរមុខ​មិនមែន​ជាលេីកទី​១របស់​នាងនេះទេ​។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែ...
13/08/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។

អនុក្រឹត្យនេះកំណត់អំពីលក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធី ក្នុងការទទួលយកប្រជាពលរដ្ឋ ដែលបញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព៕

កម្លាំងទាហានចាប់ទំនិញដែលឈ្មួញលួចនាំចូលពីថៃ តាមច្រកព្រំដែនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកព្រលឹមថ្ងៃទី១១ ខែសីហា ...
11/08/2026

កម្លាំងទាហានចាប់ទំនិញដែលឈ្មួញលួចនាំចូលពីថៃ តាមច្រកព្រំដែនក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅព្រឹកព្រលឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ។

ហេតុអ្វីឈ្មួញទាំងនេះ តើមិនអាចរស់មែនទេ បើខ្វះទំនិញចោរ យកមកលក់?

នៅព្រឹកថ្ងៃដំបូង មានបេក្ខជនបាក់ឌុប អវត្តមាន ១២៩៤នាក់។ បេក្ខជនមានបញ្ហាសុខភាព ៩៦នាក់ ក្នុងនោះ បេក្ខជនបោះបង់ការប្រឡង ១១នាក់...
10/08/2026

នៅព្រឹកថ្ងៃដំបូង មានបេក្ខជនបាក់ឌុប អវត្តមាន ១២៩៤នាក់។ បេក្ខជនមានបញ្ហាសុខភាព ៩៦នាក់ ក្នុងនោះ បេក្ខជនបោះបង់ការប្រឡង ១១នាក់ ប្រឡងដាច់ដោយឡែក ២៤នាក់បេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២នាក់។
👉រូបភាពតំណាង

នេះជារូបឃាតករនៅឯស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានតាមចាប់ខ្លួនបាននៅស្រុកពារាំង ខេត្តព្រៃវែង ក្រោយសម្លា.ប់ប្រពន្ធរួចបានរត់...
08/08/2026

នេះជារូបឃាតករនៅឯស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានតាមចាប់ខ្លួនបាននៅស្រុកពារាំង ខេត្តព្រៃវែង ក្រោយសម្លា.ប់ប្រពន្ធរួចបានរត់គេចខ្លួនត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោមការសហការកម្លាំងនគរបាលខេត្តតាកែវនិងខេត្តព្រៃវែង។

🔴 Update: តុលាការចេញដីកាឃុំខ្លួន​ តារាសម្តែង ទ្រី សក្កដា ដាក់ពន្ធនាគារបណ្តោះអាសន្ន​ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦​ ក្រោយបើក...
08/08/2026

🔴 Update: តុលាការចេញដីកាឃុំខ្លួន​ តារាសម្តែង ទ្រី សក្កដា ដាក់ពន្ធនាគារបណ្តោះអាសន្ន​ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦​ ក្រោយបើករថយន្តក្រោមឥទ្ធិពលគ្រឿងញៀន​ បុកបណ្តាលឱ្យស្លាប់ និងរបួស​ ២នាក់ម្តាយ និងកូនស្រី។

តំណាងអយ្យការ បានចោទប្រកាន់បុគ្គលរូបនេះចំនួន​ ៣បទល្មើស រួមមាន​ ប្រើប្រាស់គ្រឿងញៀន, បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងបើកបរបណ្តាលឲ្យអ្នកដទៃស្លាប់ និងរងរបួស។

ការបាញ់សម្លាប់រង្គាលនៅក្នុងសាលា Debsirin Nonthaburi ក្នុងស្រុក Bang Kruai ខេត្ត Nonthaburi ប្រទេសសៀម កាលពីថ្ងៃសុក្រ ៧ សី...
08/08/2026

ការបាញ់សម្លាប់រង្គាលនៅក្នុងសាលា Debsirin Nonthaburi ក្នុងស្រុក Bang Kruai ខេត្ត Nonthaburi ប្រទេសសៀម កាលពីថ្ងៃសុក្រ ៧ សីហា ២០២៦ ដោយសិស្សថ្នាក់ទី ៩ អាយុ ១៤ ឆ្នាំ ឈ្មោះ Pat បានបណ្តាលអោយមានមនុស្សស្លាប់ ៩ នាក់ គឺគ្រូ ៤ នាក់ បុគ្គលិកសាលាម្នាក់ សិស្សអាយុ ១២ ឆ្នាំម្នាក់ ជីដូនជីតារបស់ឃាតករ និង ឃាតករខ្លួនឯងដែលបានបាញ់សម្លាប់ខ្លួន និង មនុស្សរបួស ២១ នាក់ទៀត ។ គេនិយាយថាមូលហេតុបឋមគឺភាពតានតឹងនៃការរៀនសូត្រ ( Academic Stress ) ។ នៅមុនពេលបើកប្រតិបត្តិការ តម្រួតសុំអោយប្រជាជនបិទការថតផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់សិន ។ កាំភ្លើងដែលឃាតករប្រើជារបស់ជីតា ដោយយុវជន Pat នេះរស់នៅជាមួយជីដូនជីតា ( ឪពុកម្តាយលែងលះគ្នា ) ។ ក្នុងរូប : ឃាតករកំពុងញាត់គ្រាប់ថ្មី និង គ្រាប់សល់ជាង ៣០ ទៀតដែលទុកចោលនៅក្នុងឡានឃាតករ - រូបថតកាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ៨ សីហា ២០២៦

ที่อยู่

Https://maps. App. Goo. Gl/uMm8dvhL1MevWtrN8?g_st=ic
Bangkok
0769848888

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ពីនេះពីនោះ-PinisPinusผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์