Chhit Chanthy -ឈិត ចាន់ធី

Chhit Chanthy -ឈិត ចាន់ធី Hello Everyone Welcome to my new page.
សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ទំព័រpage ថ្មីរបស់នាងខ្ញុំ សូមជួយចុចLike & Follow ម្នាក់មួយផងចាស

“អំណាចនៃភាពស្ងប់ស្ងាត់”     ក្នុងជីវិតប្រចាំថ្ងៃដែលពោរពេញទៅដោយសំឡេងរំខាន ការជួបប្រទះ នឹងភាពស្ងប់ស្ងាត់អាចជារឿងកម្រហើយលំប...
30/08/2025

“អំណាចនៃភាពស្ងប់ស្ងាត់”
ក្នុងជីវិតប្រចាំថ្ងៃដែលពោរពេញទៅដោយសំឡេងរំខាន ការជួបប្រទះ នឹងភាពស្ងប់ស្ងាត់អាចជារឿងកម្រហើយលំបាក។
ភាពស្ងប់ស្ងាត់នាំយើងទៅរកឱកាស ឱ្យយើងរកឃើញខ្លួនឯង។ នៅពេលដែលពិភពលោកស្ងាត់ យើងអាចស្តាប់សម្លេងក្នុងចិត្ត បង្ហាញពីអារម្មណ៍ អាថ៌កំបាំង និងបញ្ហាដែលយើងអាចត្រូវការការកែសម្រួល។ វាជាពេលសម្រាកផ្លូវចិត្ត បញ្ច្រាសចេញពីសម្ពាធ និងភាពច្របូកច្របល់នៃជីវិតប្រចាំថ្ងៃ។
នៅពេលស្ងប់ស្ងាត់ យើងអាចសង្កេតឃើញអ្វីៗបានច្បាស់លាស់ជាងមុន។ ហើយការសង្កេត និងការស្ដាប់ជាភាពស្ងប់ស្ងាត់អាចជួយអភិវឌ្ឍន៍ការយល់ដឹង និង ការសម្រេចចិត្តឱ្យកាន់តែរឹងមាំ។
សូមកុំស្មានថា ភាពស្ងប់ស្ងាត់ គឺជាសញ្ញានៃភាពខ្សោយ ឬការបាត់បង់សកម្មភាព ប៉ុន្តែ វាជាឧបករណ៍ដ៏មានអត្ថប្រយោជន៍ក្នុងការរក្សាសុខភាពផ្លូវចិត្ត បង្កើនប្រសិទ្ធភាពក្នុងការធ្វើការ និងការច្នៃប្រឌិត។ មនុស្សជាច្រើនទទួលបានគំនិតល្អបំផុតរបស់ខ្លួននៅពេលមានស្ងប់ស្ងាត់។

ទាំងអស់នេះជាអត្ថន័យ និង តម្លៃនៃភាពស្ងប់ស្ងាត់បានកាន់តែច្បាស់៖

១. ភាពស្ងប់ស្ងាត់ជាគន្លងនៃការធ្វើសមាធិ និងការចូលទៅក្នុងខ្លួនឯង
ក្នុងពិភពសាសនា និងទស្សនវិជ្ជា ភាពស្ងប់ស្ងាត់តែងតែត្រូវបានប្រើជាមធ្យោបាយ ដើម្បីចូលទៅក្នុងគំនិត និងផ្លូវចិត្ត។ ការធ្វើសមាធិ គឺជាការប្រើប្រាស់ភាពស្ងប់ស្ងាត់ ដើម្បីឲ្យចិត្តបានស្ងប់ និងមានការយល់ដឹងលើខ្លួនឯងកាន់តែច្បាស់។

២. ភាពស្ងប់ស្ងាត់ក្នុងការប្រាស្រ័យទាក់ទង
មនុស្សជាច្រើនគិតថា ការប្រាស្រ័យទាក់ទងល្អ ត្រូវតែនិយាយជាមួយគ្នាច្រើន។ ប៉ុន្តែពេលខ្លះ ការស្ងប់អាចបញ្ជាក់អារម្មណ៍បានល្អជាងពាក្យសម្តី ។ ភាពស្ងប់អាចជាសញ្ញានៃការយល់ព្រម ការយកចិត្តទុកដាក់ ឬសូម្បីតែការគោរព។

៣. ភាពស្ងប់ស្ងាត់ជាឧបករណ៍សម្រាក និងស្ដារកម្លាំង
ភាពស្ងប់ស្ងាត់អាចជាឧបករណ៍សម្រាប់ស្តារកម្លាំង បន្ទាប់ពីធ្វើការងារច្រើន ឬការប្រឈមជាមួយអារម្មណ៍ធ្ងន់ធ្ងរ។ ភាពស្ងប់អាចជួយឲ្យខួរក្បាលបានសម្រាក ធ្វើឲ្យការគិតមានប្រសិទ្ធភាពឡើងវិញ និងបណ្តេញភាពនឿយហត់ផ្លូវចិត្ត។

៤. ភាពស្ងប់ស្ងាត់ជាការបង្ហាញអំណាចផ្ទាល់ខ្លួន
មនុស្សម្នាក់ដែលអាចស្ងប់នៅពេលគេនិយាយមិនសូវសមរម្យ ឬនៅពេលមានស្ថានភាពតានតឹង គឺជាសញ្ញាថា បុគ្គលនោះមានអំណាចលើខ្លួនឯង។

៥. ភាពស្ងប់ស្ងាត់ជាផ្នែកនៃសិល្បៈ និងច្នៃប្រឌិត
សិល្បករជាច្រើន ទាំងអ្នកសរសេរ អ្នកគូរ សិល្បករដើរតួ ឬតន្ត្រីករ តែងតែប្រើភាពស្ងប់ស្ងាត់ ដើម្បីបង្កើតចក្ខុវិស័យថ្មី។

ភាពស្ងប់ស្ងាត់មិនមែនជាការខ្វះអ្វីមួយទេ ប៉ុន្តែ វាជាការបំពេញ — ការបំពេញដោយភាពស្ងប់ផ្លូវចិត្ត ការយល់ដឹង ការរស់ជាមួយខ្លួនឯង។
នៅពេលពិភពលោកកំពុងនិយាយគ្រប់គ្នា អ្នកដែលអាចស្ងប់បាន គឺជាអ្នកដែលស្តាប់បាន។ ហើយអ្នកស្តាប់បាន គឺជាអ្នកដែលយល់បានជាមុនគេ។

សរុបទៅ ភាពស្ងប់ស្ងាត់ វាជាផ្នែកមួយនៃជីវិតដែលអាចផ្តល់អំណាចដ៏អស្ចារ្យ ប្រសិនបើយើងដឹង និង ចេះប្រើវាឲ្យត្រឹមត្រូវ។ នៅក្នុងពិភពលោក គេជឿជាក់លើភាពឆាប់រហ័ស និងសកម្មភាពច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែ ត្រូវចាំថា អ្នកណាដែលចេះស្ងប់ អ្នកនោះ គឺមានអំណាច ។
#អានសៀវភៅជួយពង្រីកគំនិត

សម្រាប់អ្នកដែលចង់ប្រើពេលឱ្យមានប្រយោជន៍ក្នុងពេលទំនេរ ៖១- ស្វែងរកគំនិតសម្រាប់ធ្វើអ្វីបន្ថែមទៀត២- រៀនសូត្រចំណេះដឹង និងជំនាញ...
11/08/2025

សម្រាប់អ្នកដែលចង់ប្រើពេលឱ្យមានប្រយោជន៍ក្នុងពេលទំនេរ ៖

១- ស្វែងរកគំនិតសម្រាប់ធ្វើអ្វីបន្ថែមទៀត

២- រៀនសូត្រចំណេះដឹង និងជំនាញបន្ថែម

៣- រកលុយបន្ថែម

៤- បង្កើត/បង្កើនបណ្តាញទំនាក់ទំនង

៥- រៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន

៦- អានសៀវភៅ

៧- ហាត់ប្រាណ

ដោយក្តីគោរព និងស្រលាញ់
គីម ស៊ីដដាវីស
__________________

ត្រូវចាំ នៅពេលដែលគេមិនគោរពយើង មិនបាច់ទៅអោនលំទោន មិនបាច់ទៅបកស្រាយ ក៏មិនបាច់ទៅពិបាកចិត្ត ឬខឹងអ្នកណាដែរ ដើរចេញឱ្យឆ្ងាយ ហើយម...
11/08/2025

ត្រូវចាំ នៅពេលដែលគេមិនគោរពយើង មិនបាច់ទៅអោនលំទោន មិនបាច់ទៅបកស្រាយ ក៏មិនបាច់ទៅពិបាកចិត្ត ឬខឹងអ្នកណាដែរ ដើរចេញឱ្យឆ្ងាយ ហើយមិនបាច់ខ្វាយខ្វល់ពីគាត់ទេ មនុស្សសុទ្ធតែមានល្អមានអាក្រក់ នៅក្នុងលោកនេះ មិនមែនគ្រប់គ្នាសុទ្ធសុទ្ធតែគួរតែទទួលបានការគោរពឱ្យតម្លៃពីយើងទេ បើគេមើលមិនឃើញ ត្រូវចេះដកក្តីគោរព និងសន្តានចិត្តល្អ យកមកទុកវិញ ។

"ប្រើពេលវេលា៥ឆ្នាំ"    ផ្តល់ពេលវេលាឲ្យខ្លួនឯងក្នុងរយៈពេល ៥ឆ្នាំ ធ្វើរឿងមួយឲ្យបានល្អ អ្នកគ្មានពេលវេលាច្រើនទៀតទេ ។      បើ...
08/08/2025

"ប្រើពេលវេលា៥ឆ្នាំ"
ផ្តល់ពេលវេលាឲ្យខ្លួនឯងក្នុងរយៈពេល ៥ឆ្នាំ ធ្វើរឿងមួយឲ្យបានល្អ អ្នកគ្មានពេលវេលាច្រើនទៀតទេ ។

បើសិនជា ៥ឆ្នាំក្រោយអនាគតអ្នក នៅតែគ្មានសកម្មភាពអ្វីផ្លាស់ប្តូរសោះ ពេលនោះជីវិតអ្នកប្រៀបដូចជាស្លាប់ទាំងរស់បាត់ទៅហើយ ។ ព្រោះអ្នកនឹង អន់ចិត្តជាមួយមនុស្សដែលមានអាយុតំណាលគ្នា នឹងអ្នក ហើយអ្នកនឹង មើលឃើញខ្លួនឯងជាមនុស្សអន់គ្រប់បែបយ៉ាង ដែលវារឹតតែបំផ្លាញជីវិតអ្នក ។

ចាំថា "គ្មានអ្នកណាជួយអ្នកបានទេ បើអ្នកមិនមានស្មារតីភ្ញាក់រលឹកក្នុងការជួយខ្លួនឯងទេនោះ" ។
អត្ថបទ Mod Writer
#អានសៀវភៅជួយពង្រីកគំនិត

គោលការណ៍ 8-8-8 1️⃣ ធ្វើការ 8h: នេះជាពេលដែលអ្នកត្រូវធ្វើកិច្ចការងារ រកស៊ីប្រចាំថ្ងៃរបស់អ្នកជាប្រចាំ។2️⃣ លេងកំសាន្ត 8h: នេ...
08/08/2025

គោលការណ៍ 8-8-8
1️⃣ ធ្វើការ 8h: នេះជាពេលដែលអ្នកត្រូវធ្វើកិច្ចការងារ រកស៊ីប្រចាំថ្ងៃរបស់អ្នកជាប្រចាំ។

2️⃣ លេងកំសាន្ត 8h: នេះជាពេលដែលអ្នកមានសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងធ្វើអ្វីដែលអ្នកចង់ធ្វើ។

3️⃣ សម្រាក 8h: គេឱ្យបានគ្រប់ 8ម៉ោងក្នុងមួយថ្ងៃជាការប្រសើរបំផុត។

ជីវិតយើងត្រូវតែចេះបែងចែកពេលវេលាឱ្យបានល្អទៅលើរឿងទាំង 3 នេះ។ កុំខំពេក កុំលេងពេក ហើយល្អចំពោះខ្លួនឯងផង។ 🫶🏽

អ្នករកស៊ីមួយថ្ងៃៗ គេស្រាវជ្រាវពីអ្វី?1-  ទីផ្សារត្រូវការអ្វីខ្លះ ធនធានដែលខ្លួនមានអាចធ្វើបានរឿងអ្វីខ្លះ2-  ធ្វើយ៉ាងម៉េចអា...
04/08/2025

អ្នករកស៊ីមួយថ្ងៃៗ គេស្រាវជ្រាវពីអ្វី?
1- ទីផ្សារត្រូវការអ្វីខ្លះ ធនធានដែលខ្លួនមានអាចធ្វើបានរឿងអ្វីខ្លះ
2- ធ្វើយ៉ាងម៉េចអាចស្គាល់មនុស្សដែលខ្លួនចង់ស្គាល់
3- ធ្វើយ៉ាងម៉េចអាចណាត់ជួបអតិថិជន ឬ អ្នកវិនិយោគ
4- មានផលិតផល ឬ សេវាកម្មអ្វីថ្មីខ្លះដែលទីផ្សារកំពុងត្រូវការ
5- ធ្វើយ៉ាងណាអាចប្រើប្រាស់ព័ត៌មានដែលខ្លួនមានបង្កើតបានជាលុយ
6- គោលនយោបាយ ឬ ច្បាប់ទម្លាប់អ្វីថ្មីដែលរដ្ឋាភិបាលបានដាក់ចេញ
7- ធ្វើយ៉ាងណាអាចគ្រប់គ្រងក្រុមការងារខ្លួនបានល្អ
8- ធ្វើយ៉ាងណាអាចរក្សាលំហូរសាច់ប្រាក់បានល្អ
9- ធ្វើយ៉ាងណាអាចយកឈ្នះដៃគូប្រកួតប្រជែង
10- ធ្វើបែបណាទើបអាចបន្ថយថ្លៃដើម កាត់បន្ថយចំណាយ បង្កើនប្រាក់ចំណេញ
—————————

មុនចេញរកសុី ស្តាប់សៀវភៅទាំងនេះលើ WERead 📚 https://www.weread.asia/ #/login?code=xN9S58

ឈប់វង្វេងទៀត1- គេល្អយ៉ាងណាក៏នៅតែជាគេ សាទរគេហើយរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែរឹងមាំ។2- គេចែករំលែកចំនុចល្អច្រើន តែសំខា...
29/07/2025

ឈប់វង្វេងទៀត

1- គេល្អយ៉ាងណាក៏នៅតែជាគេ សាទរគេហើយរៀនសូត្រ អភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែរឹងមាំ។

2- គេចែករំលែកចំនុចល្អច្រើន តែសំខាន់ខ្លួនឯងចង់បានអ្វីសម្រាប់ជួយខ្លួនឯង។

3- ធ្វើអ្វីក៏មានអ្នកទើសដែរ បើរវល់តែផ្គាប់អ្នកដទៃពេលណាដល់គោលដៅ។

4- ដាក់ខ្លួនទទួលយកការណែនាំពីគេខ្លះ ក៏មិនមែនបានន័យថាខ្លួនអន់ដែរ។

5- ពេលខ្លួនគ្មានអ្វីគេមិនសូវឲ្យតម្លៃជារឿងធម្មតា តែបើថ្ងៃណាមួយមានលទ្ធផលមិនបាច់ប្រាប់គេទេ លទ្ធផលនឹងបង្ហាញពីតម្លៃរបស់អ្នក។

📚✍️ Chea Sinath មង្គលភូមិយើង - MPY RICE

24/07/2025

បន្ទាន់ពីវិទ្យុABC ÷ សូមឲ្យកងទ័ពជួរក្រោយទាំងអស់មេត្តាកុំផុសរាល់សកម្មភាពឬទីតាំងកងទ័ពជួរមុខអោយសោះ ព្រោះអាចធ្វើឲ្យសត្រូដឹងពីភូមិសាស្ត្រទីតាងកងទ័ពជួរមុខ🙏🙏

✍️ ហ្មត់ចត់ក្នុងគំនិត គឺជាប្រភេទមនុស្សដែលមិនគិតទន់ជ្រាយលើបញ្ហាដែលបានជួបប្រទះ ប៉ុន្តែពិចារណាឡើងវិញជារឿយៗ នឹងបង្កើតចិត្តដោ...
23/07/2025

✍️ ហ្មត់ចត់ក្នុងគំនិត គឺជាប្រភេទមនុស្សដែលមិនគិតទន់ជ្រាយលើបញ្ហាដែលបានជួបប្រទះ ប៉ុន្តែពិចារណាឡើងវិញជារឿយៗ នឹងបង្កើតចិត្តដោះស្រាយច្រើនជាងការតវ៉ារកលេស ហើយមួយវិញទៀតពួកគេដឹងថា… ភាពស្ងៀមអាចជាអាវុធដ៏ខ្លាំងបំផុត ដើម្បីឲ្យពេលវេលាបង្ហាញនូវសច្ចធម៌ជីវិត។
☘️ រស់នៅដោយមានវិន័យ មិនឆ្វេចឆ្វាចក្នុងការសម្រេចចិត្ត
☘️ ពាក្យសម្ដីមានក្រមសីលធម៌ មិនប្រើប្រាស់ដើម្បីបំផ្លាញនរណា
☘️ មិនទន់ទោរតាមសង្គមពង្វក់ ដែលផ្តោតលើការរិះរកជាងការបង្កើត
☘️ រក្សាស្ថិរភាពក្នុងអារម្មណ៍ និងទិសដៅជីវិត

🎯មនុស្សហ្មត់ចត់ មិនមែនត្រឹមតែធ្វើរឿងឱ្យបានទេ ប៉ុន្តែពួកគេ “ដឹកនាំខ្លួនឯង” ជារៀងរាល់ថ្ងៃ ដោយគុណធម៌ សីលធម៌ និងកម្លាំងចិត្ដ បង្កើតទម្លាប់ធ្វើការ កាត់ចោលចរិតលេសៗឡំៗ ចេះបិតមាត់ហើយសំងំប្រឹងប្រែងធ្វើ ដោយមិនមើលងាយថាវាជាកិច្ចការតូចឬធំ។

❤️កុំរស់ស្ទាក់ស្ទើរនឹងពាក្យពេចន៍មនុស្សពង្វក់ ហើយត្រូវចាំថាកាន់តែពង្រឹងខ្លួនក្នុងភាពស្ងៀមស្ងាត់ ផលទទួលបានក៏កាន់តែឆាប់មករកដូចគ្នាដែរ

អត្ថបទដោយ៖ CHea Sokhea

I wish my self….💴✨💰 💸
23/07/2025

I wish my self….💴✨💰 💸

ที่อยู่

Dinso Road, Khwaeng Wat Bowon Niwet, Khet Phra Nakhon, Krung Thep Maha Nakhon
Bangkok
10200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Chhit Chanthy -ឈិត ចាន់ធីผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์