Advance Aquaculture

Directions Contact the business

Advance Aquaculture បច្ចេកទេសចិញ្ចឹមត្រី វារីវប្បកម្ម ចំណីត្រី ថ្នាំត្រី និងជលផល

តម្លៃលក់ដុំផលវារីវប្បកម្មនៅផែត្រីព្រែកព្នៅ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។Wholesale price of aquatic products at Prek Pn...
03/09/2026

តម្លៃលក់ដុំផលវារីវប្បកម្មនៅផែត្រីព្រែកព្នៅ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។
Wholesale price of aquatic products at Prek Pnov fish wholesale market on August 30, 2026.

យោងច្បាប់ស្តីពីជលផល នៅឧបសម្ព័ន្ធទី២នៃច្បាប់ស្តីពីជលផល ចំណុចទី៣៦ឧបករណ៍នេសាទ លបណឬរ៉ាវ ឬលូ ឬឡុក ចំពោះឧបករណ៍ខ្នាតតូច ជាលក្ខណ...
31/08/2026

យោងច្បាប់ស្តីពីជលផល
នៅឧបសម្ព័ន្ធទី២នៃច្បាប់ស្តីពីជលផល ចំណុចទី៣៦

ឧបករណ៍នេសាទ លបណឬរ៉ាវ ឬលូ ឬឡុក ចំពោះឧបករណ៍ខ្នាតតូច ជាលក្ខណៈគ្រួសារ ៖
-របាំងព្រួល ត្រូវមានចន្លោះត្រៀមមួយទៅត្រៀម មួយចាប់ពី ១,៥ស.ម.ឡើង ឬ សាច់អួន ត្រូវមានក្រលា ចាប់ពី ២,៥ស.ម.ឡើង

នៅតំបន់បឹងទន្លេសាប
- រួមផ្សំរបាំងព្រួលឬសាច់អួន មានប្រវែង មិនលើស១៥០ម. ក្នុងរដូវបិទនេសាទ
និងប្រវែង មិនលើស ២៥០ម.ក្នុងរដូវបើកនេសាទ

នៅតំបន់ក្រៅបឹងទន្លេសាប
- រួមផ្សំរបាំងព្រួលឬសាច់អួន មានប្រវែងមិនលើស១០០ម. ក្នុងរដូវបិទនេសាទ
និងមានប្រវែងមិនលើស ១៥០ម. ក្នុងរដូវបើកនេសាទ។

អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនសាធារណៈជន និងអ្នកប្រើប្រា...
31/08/2026

អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនសាធារណៈជន និងអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារ និងអភិរក្សធនធានជលផលកំពុងរងគ្រោះថ្នាក់។
កន្លងមក អគ្គនាយកដ្ឋានជលផលបានខិតខំអប់រំនិងផ្សព្វផ្សាយអំពីប្រភេទធនធានទាំងនេះតាមគ្រប់មធ្យោបាយនិងគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសតាមរយៈ Facebook បានចូលរួមចែករំលែកព័ត៌មាននិងពិភាក្សាប្រកបដោយគំនិតស្ថាបនា ដែលរួមចំណែកពង្រីកការយល់ដឹងអំពីប្រភេទជលផលទាំងនេះឱ្យកាន់តែទូលំទូលាយ។ ជាក់ស្តែង បងប្អូនជាច្រើនបានលែងប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនេះត្រឡប់ទៅកាន់ដែនទឹកធម្មជាតិវិញ ដែលជាទង្វើគួរឱ្យសរសើរនិងជាគំរូល្អសម្រាប់សង្គមទាំងមូល។
ក្នុងឱកាសនេះ អគ្គនាយកដ្ឋានជលផលសូមបញ្ជាក់ជូនជាថ្មីថា ធនធានជលផលកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ ប្រភេទ ដែលក្នុងនោះមាន ទឹកសាប២៩ ប្រភេទ និងទឹកប្រៃ២៩ ប្រភេទ ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១២៣ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០០៩។ ការកំណត់នេះគឺដោយសារតែផលស្តុកប្រភេទទាំងនេះនៅក្នុងធម្មជាតិបានថយចុះពី ៥០ ទៅ ៨០ ភាគរយ។ យោងតាមមាត្រា២១ នៃច្បាប់ស្តីពីជលផល ការចាប់ ការទិញ ការលក់ ការប្រមូលផល ការកែច្នៃ ការធ្វើសន្និធិ ការដឹកជញ្ជូន ការនាំចេញ ឬនាំចូល នូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនេះ ត្រូវបានហាមឃាត់ លុះត្រាតែមានលិខិតអនុញ្ញាតពីអង្គភាពជំនាញទទួលបន្ទុកជលផលប៉ុណ្ណោះ។
សូមអរគុណ ចំពោះការយកចិត្តទុកដាក់ និងការចូលរួមចំណែករបស់បងប្អូនក្នុងការអភិរក្សធនធានជលផលប្រកបដោយចីរភាព។

ជំនាញវិទ្យាសាស្ត្រជលផល
26/08/2026

ជំនាញវិទ្យាសាស្ត្រជលផល

សមាគមវារីវប្បករនៅកម្ពុជាសហការជាមួយមហាវិទ្យាល័យជលផល និងវារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម  មានកិត្តិយសសូមជំរាបជូនធ...
18/08/2026

សមាគមវារីវប្បករនៅកម្ពុជាសហការជាមួយមហាវិទ្យាល័យជលផល និងវារីវប្បកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម មានកិត្តិយសសូមជំរាបជូនធុរជនប្រកបអាជីវកម្មក្នុងវិស័យវារីវប្បកម្មថា យើងនឹងរៀបចំវគ្គបណ្តុះបណ្តាល​ជំនាញវារីវប្បកម្ម​រយៈពេល១០ថ្ងៃ ដោយបែងចែកជាពីរវគ្គ រួមមានវគ្គគ្រប់គ្រងកសិដ្ឋាន និងវគ្គជំងឺត្រី សម្រាប់សិក្ខាកាមចំនួន១៤រូប។

វគ្គគ្រប់គ្រងកសិដ្ឋានផ្តោតលើការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងបច្ចេកទេស និងការគ្រប់គ្រងហិរញ្ញវត្ថុដើម្បីធានាដល់ដំណើរការរបស់កសិដ្ឋាន។ វគ្គជំងឺត្រីនឹង​ផ្តោតលើ​ការគ្រប់គ្រង​សុខភាព​ត្រីនិងជីវសុវត្ថិភាព ការរៀបចំ​សំណាកនិង​ព័ត៌មានសម្រាប់​វិភាគជំងឺ ការធ្វើរោគវិនិច្ឆ័យ និងបច្ចេកទេសរៀបចំ​និងប្រើប្រាស់ឱសថ​សម្រាប់ព្យាបាលត្រី។

លក្ខខ័ណ្ឌជ្រើសរើស៖
១. ជាម្ចាស់កសិដ្ឋាន ជាកូនរបស់ម្ចាស់កសិដ្ឋាន ឬជាអ្នកគ្រប់គ្រង​កសិដ្ឋាន​ដែលមាន​ទំហំចាប់ពី​១,៥ហិកតា
២. មានអាយុតិចជាង៤៥ឆ្នាំ
៣. ចេះកត់ត្រាប្រតិបត្តិការរបស់កសិដ្ឋាន
៤. ជាសមាជិកសមាគមវារីវប្បករនៅកម្ពុជា
ចំពោះបុគ្គលិកក្រុមហ៊ុន ឬស្ថាប័ននានាដែលមានបំណងចូលរៀន សូមទាក់ទងអ្នករៀបចំកម្មវិធី

អរុណសួស្តី
17/08/2026

អរុណសួស្តី

សន្ទស្សន៍តម្លៃផលវារីវប្បកម្មស្រស់នៅតាមកសិដ្ឋាននានានៅដើមខែសីហា ឆ្នាំ២០២៦ 🐠🐟។Fresh Aquaculture Products - Farm Gate Price ...
10/08/2026

សន្ទស្សន៍តម្លៃផលវារីវប្បកម្មស្រស់នៅតាមកសិដ្ឋាននានានៅដើមខែសីហា ឆ្នាំ២០២៦ 🐠🐟។
Fresh Aquaculture Products - Farm Gate Price in early August 2026🐠🐟.

តម្លៃត្រីអណ្តែងនិងត្រីឆ្តោរបានលោតឡើងបន្តិចវិញ (ចន្លោះពី ៣០០ រៀល ទៅ ៥០០ រៀលក្នុងមួយគីឡូក្រាម) ឯតម្លៃប្រភេទត្រីផ្សេងៗនៅនឹងដដែល។ ចំណែកតម្លៃកង្កែបសាច់ហក់ឡើងបន្តិចវិញដែរ (ចន្លោះពី ១០០ រៀល ទៅ ២០០មួយគីឡូក្រាម) ប៉ុន្តែវារីវប្បករនៅមិនទាន់រួចថ្លៃដើមផលិតនៅឡើយ។ អ្នកប្រមូលទិញកង្កែបក្នុងស្រុកជាច្រើនផ្អាកការចុះប្រមូលទិញកង្កែបក្នុងស្រុកមួយរយៈសិន ព្រោះមិនមានប្រាក់ចំណេញ ដោយសារឥទ្ធិពលនៃកង្កែបនាំចូលនៅតែបន្ត ពិសេស តម្លៃបោះដុំទៅអ្នកលក់រាយមានតម្លៃទាបជាងកង្កែបក្នុងស្រុកឆ្ងាយ។ វារីវប្បករជាច្រើនកន្លែង នៅមិនអាចលក់កង្កែបចេញពីអាងនៅឡើយមកដល់ពេលនេះ។
សមាគមវារីវប្បករនៅកម្ពុជាបន្តអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចបន្តគ្រប់គ្រងគ្រងការនាំចូលឱ្យបានតឹងរ៉ឹងដើម្បីធានាដល់ការប្រកួតប្រជែងប្រកបដោយតម្លាភាព និងគាំពារផលិតផលក្នុងស្រុកផងដែរ។

តម្លៃផលវារីវប្បកម្មលក់ដុំនៅផែត្រីព្រែកព្នៅ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
05/08/2026

តម្លៃផលវារីវប្បកម្មលក់ដុំនៅផែត្រីព្រែកព្នៅ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

សន្ទស្សន៍តម្លៃផលវារីវប្បកម្មនៅតាមកសិដ្ឋាន នាចុងខែកក្កដា ឆ្នាំ ២០២៦ 🐠🐟។Fresh Aquaculture Products - Farm Gate Price in la...
31/07/2026

សន្ទស្សន៍តម្លៃផលវារីវប្បកម្មនៅតាមកសិដ្ឋាន នាចុងខែកក្កដា ឆ្នាំ ២០២៦ 🐠🐟។
Fresh Aquaculture Products - Farm Gate Price in late July 2026 🐠🐟។

👉នៅចុងខែកក្កដានេះ តម្លៃកង្កែបសាច់របស់វារីវប្បករខ្មែរកំពុងធ្លាក់ចុះខ្លាំងហួសប្រមាណ រហូតក្រោមតម្លៃថ្លៃដើមផលិតទៅទៀត (ថ្លៃដើមផលិតកង្កែបសាច់ គឺ ប្រហែល ៦០០០ រៀលក្នុងមួយគីឡូក្រាម)។ អ្នកប្រមូលទិញកង្កែបសាច់ពីវារីវប្បករខ្មែរ មិនអាចផ្តល់តម្លៃលើ ៦ ០០០ រៀលក្នុងមួយគីឡូក្រាមបានទេ ដោយសារអ្នកលក់ដុំនៅតាមទីផ្សារស្ទើរតែទាំងអស់មិនទទួលយកទៅបោះលក់បន្តទេ ពីព្រោះមានឈ្មួញនាំចូលកង្កែបសាច់ពីប្រទេសវៀតណាម មកលក់ឱ្យអ្នកលក់ដុំមានតម្លៃទាប។
,👉វារីប្បករខ្មែរដែលចិញ្ចឹមកង្កែបសាច់ជាច្រើនកន្លែងមិនបានលក់កង្កែបសាច់ចេញពីអាងទេ ដោយសារតែមានការខាតបង់ ប៉ុន្តែភ្នាក់ងាររបស់សមាគមនៅតែឃើញអ្នកលក់ដុំនៅតែមានកង្កែបសាច់លក់នៅលើទីផ្សារដដែល។ វារីប្បករខ្មែរដែលចិញ្ចឹមកង្កែបសាច់មួយចំនួនបង្ខំចិត្តលក់កង្កែបសាច់មួយភាគពីអាងទាំងខាតបង់ ពីព្រោះត្រូវការទិញចំណីឱ្យកង្កែបដែលនៅសល់ស៊ីបន្តទៀត។
👉នេះជាហនិភ័យដ៏អាក្រក់មួយសម្រាប់វារីវប្បកម្មកង្កែបសាច់នៅស្រុកខ្មែរ !!!
👉ជាដំណោះស្រាយចំពោះមុខហនិភ័យនេះ សមាគមវារីវប្បករនៅកម្ពុជាសំណូមពរវារីវប្បករចិញ្ចឹមកង្កែបត្រូវស្វះស្វែងផ្សារភ្ជាប់ទៅទីផ្សារក្នុងមូលដ្ឋានសិន ប្រសើរជាងរង់ចាំអ្នកប្រមូលទិញ ដែលពេលនេះពួកគាត់ខ្លះបានផ្អាកទិញកង្កែបទៅហើយ។

24/07/2026

ត្រីស៊ីអា.ច.ម៍មាន់ ប្រភពពីសៀម

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Advance Aquaculture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Advance Aquaculture:

Shortcuts

Share

Category