Vattanac Brewery

Vattanac Brewery The Most Awarded Brewery and Beverage Company in the Kingdom of Cambodia.
(1)

Proudly Cambodian, internationally recognised, and committed to exceptional quality, innovation and excellence.

03/10/2026

ការបន្តលក់ និងដោះដូររង្វាន់ក្រវិលកំប៉ុង គឺជាការបំពានសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនេះគឺជាហានិភ័យដែលបងប្អូនអាជីវករគួរមានការប្រុងប្រយ័ត្នខ្ពស់។ ការទទួលបានការដោះស្រាយ ប៉ះប៉ូវពីផលិតផលមានរង្វាន់ ទៅជាផលិតផលគ្មានរង្វាន់ គឺជាជម្រើសដ៏ល្អបំផុតដែលបងប្អូនអាជីវករអាចបន្តការលក់ដូរដោយគ្មានហានិភ័យ និងព្រួយបារម្ភពីការបំពានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល រឺក៏ភាពបន់បែន ផ្លាស់ប្តូរណាមួយដែលអាចកើតឡើង។

ក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ បន្តចុះជួបបងប្អូនអាជីវករទាំងតូចទាំងធំទូទាំងប្រទេសកម្ពុជា ដូច្នេះសូមបងប្អូនរៀបចំស្តុកផលិតផលរបស់យើងឲ្យបានរួចរាល់ដើម្បីឲ្យដំណើរការដោះស្រាយប្រព្រឹត្តទៅយ៉ាងរលូន និងឆាប់រហ័ស។





ឈ្នះ ឬចាញ់ យើងនៅតែឈរជាមួយគ្នាក្រោមស្មារតីខ្មែរតែ១!ទោះលទ្ធផលមិនដូចអ្វីដែលយើងរំពឹងទុក ក៏បេះដូងអ្នកគាំទ្រខ្មែរនៅតែមានសម្រាប...
03/10/2026

ឈ្នះ ឬចាញ់ យើងនៅតែឈរជាមួយគ្នាក្រោមស្មារតីខ្មែរតែ១!
ទោះលទ្ធផលមិនដូចអ្វីដែលយើងរំពឹងទុក ក៏បេះដូងអ្នកគាំទ្រខ្មែរនៅតែមានសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ អរគុណកីឡាករទាំងអស់ ដែលបានប្រឹងប្រែងអស់ពីសមត្ថភាព និងធ្វើឱ្យពួកយើងទាំងអស់គ្នាមានមោទនភាព។ ថ្ងៃនេះអាចមិនមែនជាជ័យជំនះ ប៉ុន្តែការគាំទ្ររបស់យើងនៅតែបន្ត

តស់! មកទស្សនាការប្រកួតបាល់ទាត់ជាប្រវត្តិសាស្រ្ត ដែលក្រុមជម្រើសជាតិកម្ពុជាឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងជំនួបជាមួយ ហុងក...
03/10/2026

តស់! មកទស្សនាការប្រកួតបាល់ទាត់ជាប្រវត្តិសាស្រ្ត ដែលក្រុមជម្រើសជាតិកម្ពុជាឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងជំនួបជាមួយ ហុងកុង។

🇭🇰ហុងកុង VS កម្ពុជា🇰🇭
🗓 ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៦
⏰ ម៉ោង ៥:០០ ល្ងាច
📍 ទីតាំង៖ សួនច្បារ វឌ្ឍនៈ កាពីតាល ឡាយហ្វ៍ស្តាយផាក
🎟 ចូលរួមទស្សនាដោយសេរី!

បេះដូងយើងលោតក្នុងចង្វាក់តែមួយ!ស្រែកហ៊ោ ពោរពេញដោយមោទនភាព និងរួមគ្នាគាំទ្រ ក្រុមជម្រើសជាតិកម្ពុជា ពីគ្រប់ទិសទី! អ្នកកំពង់ធ...
02/10/2026

បេះដូងយើងលោតក្នុងចង្វាក់តែមួយ!

ស្រែកហ៊ោ ពោរពេញដោយមោទនភាព និងរួមគ្នាគាំទ្រ ក្រុមជម្រើសជាតិកម្ពុជា ពីគ្រប់ទិសទី!
អ្នកកំពង់ធំ ក៏នឹងចូលរួមគ្នាទស្សនាការផ្សាយផ្ទាល់លើអេក្រង់ LED នៃការប្រកួតបាល់ទាត់ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រ ដែលក្រុមជម្រើសជាតិកម្ពុជាឈានមកដល់ វគ្គផ្តាច់ព្រ័ត្រ ក្នុងជំនួបជាមួយ ក្រុមជម្រើសជាតិហុងកុង។

មករួមគ្នានៅសួនខេត្តកំពង់ធំ បង្កើតសំឡេងហ៊ោដ៏កក្រើក បង្ហាញពីស្មារតីខ្មែរតែ១ និងផ្តល់កម្លាំងចិត្តដល់ក្រុមជម្រើសជាតិ

នាំជូនដោយ ក្រុមហ៊ុន វឌ្ឍនៈ


ព្រឹត្តិការណ៍បាល់ទាត់អស្ចារ្យយ៉ាងនេះ អត់មានការមើលជុំគ្នា Watch Party នៅសួន វឌ្ឍនៈ ម៉េចស័ក្តិសមជាអ្នកគាំទ្របាល់ទាត់! តស់!...
01/10/2026

ព្រឹត្តិការណ៍បាល់ទាត់អស្ចារ្យយ៉ាងនេះ អត់មានការមើលជុំគ្នា Watch Party នៅសួន វឌ្ឍនៈ ម៉េចស័ក្តិសមជាអ្នកគាំទ្របាល់ទាត់!

តស់! មកទស្សនាការប្រកួតបាល់ទាត់ជាប្រវត្តិសាស្រ្ត ដែលក្រុមជម្រើសជាតិកម្ពុជាឈានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងជំនួបជាមួយ ហុងកុង។

🇭🇰ហុងកុង VS កម្ពុជា🇰🇭
🗓 ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៦
⏰ ម៉ោង ៥:០០ ល្ងាច
📍 ទីតាំង៖ សួនច្បារ វឌ្ឍនៈ កាពីតាល ឡាយហ្វ៍ស្តាយផាក
🎟 ចូលរួមទស្សនាដោយសេរី!

28/09/2026

ក្រុមហ៊ុន វឌ្ឍនៈ បន្តបង្ហាញគោលជំហរយ៉ាងរឹងមាំក្នុងការចូលរួមគោរព និងអនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបិទបញ្ឈប់រង្វាន់ក្រវិលត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ រាល់រង្វាន់ក្រវិលកំប៉ុងរបស់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ នឹងត្រូវចាប់ទុកជាមោឃៈ។

ការដោះដូរសង និងប៉ះប៉ូវតម្លៃស្តុកមានរង្វាន់ទៅជាស្តុកអត់រង្វាន់វិញ គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលយើងតែងតែផ្តល់ភាពច្បាស់លាស់ ដាច់ស្រេច មិនរ៉ាំរ៉ៃ អូសបន្លាយពេលវេលា។

សូមចូលរួមគោរព អនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។





សូមជូនដំណឹងដល់អតិថិជន អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុន វឌ្ឍនៈ នឹងបិទបញ្ចប់កម្មវិធីរង្វាន់ក្រវិលកំប...
28/09/2026

សូមជូនដំណឹងដល់អតិថិជន អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុន វឌ្ឍនៈ នឹងបិទបញ្ចប់កម្មវិធីរង្វាន់ក្រវិលកំប៉ុងគ្រប់ប្រភេទ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ តាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ រាល់រង្វាន់ក្រវិលកំប៉ុងទាំងអស់របស់ក្រុមហ៊ុន វឌ្ឍនៈ នឹងត្រូវចាប់ទុកជាមោឃៈ។ អាស្រ័យហេតុនេះ សូមបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធចូលរួមសហការដោយប្រមូល និងប្រកាសស្តុកផលិតផលមានរង្វាន់ដែលនៅសល់ឱ្យបានឆាប់រហ័សមុនថ្ងៃបិទបញ្ចប់ ជៀសវាងការខកខានក្នុងការដោះដូរ។

សូមអរគុណចំពោះកិច្ចសហការ និងការចូលរួមគោរព អនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់។





ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តជួយជ្រោមជ្រែងយ៉ាងរឹងមាំ ក្នុងការឧបត្ថម្ភនូវទឹកពិសា និងភេសជ្ជៈ ដែលបានចូលរួមតាមរយៈ ក្រសួងការងារ ន...
28/09/2026

ក្រុមហ៊ុន វឌ្ឍនៈ នៅតែបន្តជួយជ្រោមជ្រែងយ៉ាងរឹងមាំ ក្នុងការឧបត្ថម្ភនូវទឹកពិសា និងភេសជ្ជៈ ដែលបានចូលរួមតាមរយៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបន្តផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពអន្ដរាគមន៍លេខ ៧ នៅខេត្តព្រះវិហារ ហើយយើងខ្ញុំនៅតែជឿជាក់លើប្រមុខរាជរដ្ឋាភិបាលរបស់យើងក្នុងការនាំយកសុខសន្តិភាពដល់ប្រទេសកម្ពុជា។

បន្តរួបរួមគ្នា រួមកម្លាំងគ្នា សាមគ្គីគ្នា ក្នុងស្មារតីខ្មែរតែមួយ!

#ស្មារតីខ្មែរតែ១xវ
#ខ្មែររួបរួមខ្មែរខ្លាំង

សូមអនុមោទនា ថ្ងៃកាន់បិណ្ឌ១ 🪷✨សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាល់ការជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វ...
27/09/2026

សូមអនុមោទនា ថ្ងៃកាន់បិណ្ឌ១ 🪷✨

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាល់ការជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌខាងមុខនេះ 🙏🏻

Address

Vattanac Capital, Level 8, No. 66, Preah Monivong Boulevard, Sangkat Wat Phnom, Khan Daun Penh
Phnom Penh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Telephone

+855888666298

Alerts

Be the first to know and let us send you an email when Vattanac Brewery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vattanac Brewery:

Shortcuts

Share

Category