var.sophal

var.sophal កសិកម្ម ជាអាជីវកម្មសម្រាប់ចំណូល និងសេដ្ឋកិច្ច ដរាបណាអ្នកផលិតអាចគ្រប់គ្រងផលិតកម្មខ្លួនឯងបាន។

05/06/2026

ចែករំលែកចំណេះដឹងមើលទុរេនទុំ!

03/05/2026

សង្វាក់ផលិតកម្ម៖ តួរអង្គសំខាន់ៗ តួនាទី បញ្ហា!

ផលិតកម្ម៖ សកម្មភាពក្នុងការធ្វើអោយវត្ថុ របស់របរ ឬសេវាកម្មមួយលេចចេញជារូបរាងឡើង។

ផលិតករ៖ អ្នកបង្កើត និងធ្វើសកម្មភាព។

ឈ្មួញ៖ បុគ្គល ឬអង្គការចាត់តាំង ដែលដើរតួរនាទី ប្តមូល និងនាំផលិតផលសម្រេចពីផលិតករ ទៅកាន់អ្នកចែកចាយបន្ត អ្នកលក់រាយ ឬអ្នកប្រើប្រាស់ ជាថ្នូរនឹងផលចំណេញ។

អ្នកចែកចាយបន្ត៖ អ្នកផ្គត់ផ្គង់ដល់អ្នកលក់រាយ ឬអ្នកប្រើប្រាស់ បន្ថែមចំណាយ និង ត្រូវការចំណេញ។

អ្នកលក់រាយ៖ អ្នកចុងក្រោយ ដែលផ្គត់ផ្គង់ទំនិញ វត្ថុ ដល់អ្នកប្រើប្រាស់។

អ្នកប្រើប្រាស់៖ អ្នកចុងក្រោយដែលធ្វើអោយផលិតផល បាត់រូបរាងដើម ឬរលាយសូន្យ ដើឦ្បីបម្រើសេចក្តីត្រូវការប្រចាំថ្ងៃ។

ដូចនេះតម្លៃខុសគ្នាខ្លាំងរវាង តម្លៃផលិតករទទួលបានពីការលក់ និងតម្លៃដែលលក់ដល់អ្ន្ប្រើប្រាស់ចុងក្រោយ អាស្រ័យលើគម្លាត និងចំនួនតួអង្គដែលចូលរួម។ គោលការណ៍តែមួយ
តម្លៃលក់= ចំណាយ + ចំណេញ(ចង់បាន នឹងកំណត់ដោយតួអង្គនីមួយៗ)

សង្ខេបដោយខ្លី៖ VSP, 2026

Address

At 217
Phnom Penh
120501

Website

Alerts

Be the first to know and let us send you an email when var.sophal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category