SOMA Wine House

SOMA Wine House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SOMA Wine House, Food service distributor, The Commune , 1st Floor , No. 15, Street 347, Sangkat Beoung Kak I, Toul Kork Distri, Phnom Penh.

សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរ...
13/05/2026

សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះរាជឪកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា។

សូមក្រាបបង្គំទូលថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវ ព្រះរាជសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកប ដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់កូនចៅប្រជារាស្រ្ត។

07/05/2026
អបអរសាទរ​ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល!តាំងពីបុរាណកាលមក ពិធីនេះត្រូវបានប្រារព្ធទ្បើង ដើម្បីប្រមើលមើលពីប្រផ្នូលនៃភោគផលកសិ...
04/05/2026

អបអរសាទរ​ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល!

តាំងពីបុរាណកាលមក ពិធីនេះត្រូវបានប្រារព្ធទ្បើង ដើម្បីប្រមើលមើលពីប្រផ្នូលនៃភោគផលកសិកម្មប្រចាំឆ្នាំ និងដើម្បីអបអរការចាប់ផ្តើមនៃរដូវធ្វើស្រែចម្ការ។ យើងសូមជូនពរដល់បងប្អូនប្រជាកសិករទាំងអស់ឲ្យទទួលបានភោគផលដំណាំសម្បូរហូរហៀរសម្រាប់ក្នុងឆ្នាំនេះ។

Happy Royal Ploughing Ceremony!

The ploughing ceremony is an ancient royal rite observed annually and marks the beginning of the rice growing season. We wish our country prosperity and a flourishing harvest season this year.

សូមអនុមោទនា បុណ្យវិសាខបូជា នាថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ថ្...
01/05/2026

សូមអនុមោទនា បុណ្យវិសាខបូជា
នាថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី

បុណ្យវិសាខបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថនៅលើសកលលោក តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន និងប្រារព្ធឡើងក្នុងគោលបំណង រំលឹកដល់អភិលក្ខិតសម័យទាំងបី ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកឧទរព្រះមាតា ទ្រង់បានត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ និងទ្រង់រម្លត់ខន្ធចូលកាន់ព្រះបរិនិព្វាន ហើយរៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធពិធីបុណ្យនេះ នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការកសាងមហាកុសលដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត។

អបអរសាទរ ទិវាពលកម្មអន្តរជាតិ 💙ពលកម្មមិនមែនត្រឹមតែការងារ ប៉ុន្តែជាក្តីសង្ឃឹមនៃគ្រួសារថ្ងៃនេះយើងគោរពដល់អ្នកទាំងអស់គ្នា ដែល...
01/05/2026

អបអរសាទរ ទិវាពលកម្មអន្តរជាតិ 💙
ពលកម្មមិនមែនត្រឹមតែការងារ ប៉ុន្តែជាក្តីសង្ឃឹមនៃគ្រួសារ
ថ្ងៃនេះយើងគោរពដល់អ្នកទាំងអស់គ្នា ដែលលះបង់ពេលវេលា និងកម្លាំង ដើម្បីអនាគតល្អប្រសើរ។
Happy International Labor Day 💙
Labor is not just work, but the hope of every family.
Today, we honor all of you who sacrifice your time and strength for a better future.

សួស្តីឆ្នាំថ្មី! សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណ...
13/04/2026

សួស្តីឆ្នាំថ្មី! សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សូមឲ្យឆ្នាំថ្មី សម្រេចបានរាល់បំណងប្រាថ្នា ជោគជ័យគ្រប់ភារកិច្ច និងរកស៊ីមានបាន ត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចី។ សូមទេវតាឆ្នាំថ្មីព្រះនាម «រាក្យសាទេវី»សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរដល់បងប្អូនខ្មែរគ្រប់រូប។

Happy New Year! May this new year bring you glory, happiness, and all forms of prosperity.On the occasion of the Khmer Traditional New Year, may you be blessed with the four Buddhist blessings: Longevity, Beauty, Happiness, and Strength. May the new year fulfill all your wishes, bring success in every task, and grant you wealth and peace as cool as water in a bamboo tube.May the New Year Angel named Rakyasa Devi protect and shower divine blessings upon every Cambodian person.

🌼ស្ត្រីគ្រប់រូប ប្រៀបដូចជាស្រាទំពាំងបាយជូរដ៏ល្អ មានភាពស្រស់ស្អាត និងតម្លៃកាន់តែខ្ពស់ទៅតាមពេលវេលា 😊 Tempus សូមគោរពជូនពរដល...
08/03/2026

🌼ស្ត្រីគ្រប់រូប ប្រៀបដូចជាស្រាទំពាំងបាយជូរដ៏ល្អ មានភាពស្រស់ស្អាត និងតម្លៃកាន់តែខ្ពស់ទៅតាមពេលវេលា 😊 Tempus សូមគោរពជូនពរដល់ស្ត្រីទាំងអស់ ឲ្យមានជីវិតពោរពេញដោយភាពទន់ភ្លន់ ឆើតឆាយ និងជោគជ័យ ដូចរសជាតិដ៏ឧត្តមរបស់ស្រាយើងខ្ញុំ។
រីករាយទិវានារីអន្តរជាតិ🙏🙏🙏

Every woman is like a fine wine, becoming more beautiful and valuable over time. Tempus respectfully wishes all women a life full of elegance, grace, and success, just like the premium taste of our wine.
🙏🙏🙏
Happy International Women's Day

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ លើរបបប្រល័យពូជសាសន៍ ។
06/01/2026

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ លើរបបប្រល័យពូជសាសន៍ ។

20/12/2025

សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា៖ ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន សូម៉ាពាណិជ្ជ និងសោម៉ាគ្រុប បានរួមគ្នាធ្វើការបរិច្ចាគឈាមជូនដល់វីរះកងទ័ព និងបងប្អូនជនភៀសសឹក ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុជាតិ និងសង្គ្រោះជីវិតមនុស្សជាតិ។
"ឈាមតែមួយ ខ្មែរតែមួយ!"

19/12/2025

ក្រុមហ៊ុនសូម៉ាពាណិជ្ជ និង ក្រុមហ៊ុនសោម៉ាគ្រុប បានរៀបចំជំនួយជូនបងវីរះកងទ័ព និងបងប្អូនជនភៀសសឹក ដោយក្តីស្រលាញ់



Send a message to learn more

ក្រេបរសជាតិ គ្រប់ដំណក់​ពោរពេញដោយអត្តន័យ
02/12/2025

ក្រេបរសជាតិ គ្រប់ដំណក់​ពោរពេញដោយអត្តន័យ

Address

The Commune , 1st Floor , No. 15, Street 347, Sangkat Beoung Kak I, Toul Kork Distri
Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when SOMA Wine House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share