SN Collection

SN Collection I like beautiful style

30/07/2025

សូមបងប្អូនទាំងអស់គ្នានាំគ្នាជួយចុចចែករំលែកសំបុត្រមួយនេះដែលខ្ញុំសរសេរជូនទៅដល់ជនរួមជាតិខ្មែរទូទាំងពិភពលោក​ និង​ សហរដ្ឋអាមេរិក​ 🇰🇭🇺🇸
ថៃគឺមានមហិច្ចតាចង់លេបយកទឹកដីកម្ពុជា​ ដូចនេះប្រទេសកម្ពុជាគឺត្រូវការមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកមកឈរជេីង

សំបុត្រជូនទៅដល់ជនរួមជាតិខ្មែរជាទីគោរព​

យេីងត្រូវតែប្រេីឱកាសលេីកនេះដេីម្បីស្នេីសុំសហរដ្ឋអាមេរិកឱ្យមកសាងសង់មូលដ្ឋានទ័ពយោធាអាមេរិកនៅក្នុងប្រទេសកម្ពុជា​នៅជិតខេត្ដសៀមរាប
នេះគឺជាយុទ្ធសាស្រ្ដតែមួយគត់​ដែលអាចជួយការពារប្រទេសកម្ពុជារបស់ពួកយេីងតរហូតទៅដល់រាប់រយឆ្នាំខាងមុខ​

មហិច្ចតារបស់ប្រទេសថៃគឺចង់លេបយកខេត្ដរបស់កម្ពុជាយេីង​ទាំងអស់ដែលថៃគិតថាខ្លួនឯងបានបាត់កាលពីសម័យបារាំង​

ថៃវ៉ៃកម្ពុជាលេីកនេះវាគ្រាន់តែជាការសាកល្បងមេីលចិត្ដមួយពិភពលោកសិន​ តេីហ៊ានលូកដៃជួយកម្ពុជាដែរឬទេ?
ជាលទ្ធផលមក​ ថៃគឺមិននឹកស្មានថា​ ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក​ ដូណាល់​ត្រាំ​ ហ៊ានចេញមុខលូកដៃចូលរឿងនេះទាល់តែសោះ
ដូចនេះនៅពេលនេះថៃគឺគ្រាន់ផ្អាកគម្រោងរបស់ខ្លួនឯងសិនតែប៉ុណ្ណោះ​ គឺថៃរងចាំឱ្យដល់ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ចាកចេញសិននៅ 3​ ឆ្នាំក្រោយ

ខ្ញុំគិតថាថៃនឹងមកវ៉ៃកម្ពុជាមែនទែនម្ដងទៀតមុនឆ្នាំ 2075 ដល់ពេលនោះគ្រឿងអាវុធរបស់ថៃគឺនឹងទំនេីបខ្លាំងជាងពេលបច្ចុប្បន្ននេះទៅទៀត

បងប្អូន​ មានប្រទេសជាច្រេីនណាស់​ ពួកគេសុទ្ធតែមានមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកឈរជេីងជួយការពារដល់អធិបតេយ្យភាពប្រទេសរបស់ពួកគេ​ ហេីយប្រទេសរបស់ពួកគេឡេីងរីកចម្រេីន​ គ្មានបានបាត់បង់ទឹកដីអ្វីបន្តិចទេ​ សហរដ្ឋអាមេរិកគឺគ្មានយកទឹកដីប្រទេសណាទេ​ គឺមានតែជួយរួចហេីយក៏សងទៅឱ្យវិញ​ លេីសពីនេះទៀតថែមទាំងផ្ដល់លុយជំនួយឱ្យថែមទៀតផង

នេះប្រសិនបេីប្រទេសកម្ពុជារបស់ពួកយេីងមានមូលដ្ឋានទ័ពយោធារបស់សហរដ្ឋអាមេរិកជួយឈរជេីងការពារ​ នោះវានឹងជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយេីងយ៉ាងខ្លាំង​ ហេីយកម្ពុជាយេីងថែមទាំងមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខមួយលេីពិភពលោកទៀត

ដល់ពេលនោះមួយពិភពលោកគឺនឹងមានទំនុកចិត្ដមកលេីប្រទេសកម្ពុជាខ្លាំងជាងមុនច្រេីនដង​ ចំណែកឯខាងវិស័យទេសចរណ៍ក៏នឹងមានការកេីនឡេីង​ ចំណែកឯទាហានរបស់សហរដ្ឋអាមេរិក​វិញ ពួកគេនឹងចំណាយលុយ​ ចាយលេីសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយេីងយ៉ាងច្រេីនតែម្ដង

បងប្អូនត្រូវចងចាំថា​ ភូមិសាស្រ្ដនយោបាយពិភពលោកគឺមានការប្រែប្រួលអស់ហេីយ​ មិនដូចកាលពីមុននោះទេ

ដូចនេះកម្ពុជាយេីងគឺត្រូវតែចេះបត់បែនទៅតាមភូមិសាស្រ្ដនយោបាយពិភពលោកប្រែប្រួលនេះ​ ពីព្រោះតែអ្នកជិតខាងរបស់យេីង​ គឺមានមហិច្ចតាធំណាស់​ និង​មានអាកប្បកិរិយាឈ្លានពាន

ដូចជាកាលពីឆ្នាំ 1860 ព្រះបាទ​អង្គ​ឌួង​ និង​ ព្រះបាទ​នរោត្ដម​ មានភាពក្លាហាន​ មុះមុតក្នុងការស្នេីសុំហៅប្រទេសបារាំងឱ្យមកជួយការពារទឹកដីប្រទេសកម្ពុជាយេីង​ ដូច្នេះក្នុងឆ្នាំ 2025 នេះ​ កម្ពុជាយេីងក៏គួរតែស្នេីសុំទៅដល់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក​ លោក​ ដូណាល់​ ត្រាំ​ ឱ្យមកធ្វេីដូចគ្នា​ សុំឱ្យគាត់មកបេីកមូលដ្ឋានទ័ពយោធាអាមេរិកនៅក្រោមអធិបតេយ្យភាពកម្ពុជា​

ទាន់ពេលនេះលោក​ ដូណាល់​ ត្រាំ​ គាត់នៅជាប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូបដែលកំពុងតែមានការចាប់អារម្មណ៍មកលេីប្រទេសកម្ពុជារបស់ពួកយេីង​ លេីកនេះវាគឺជាឱកាសដ៏ល្អរបស់ពួកយេីងក្នុងការស្នេីសុំនេះ
ហេីយយេីងកុំខ្វល់​ កុំខ្លាចពីការគម្រាមពីប្រទេសណាឱ្យសោះ​ ដែលពួកគេមកបដិសេដគំនិតនេះ​ ពួកយេីងបានឃេីញភស្ដុតាងនៅនឹងភ្នែករួចរាល់អស់ហេីយ​
ពេលកម្ពុជាយេីងមានរឿងធំដល់ថ្នាក់នេះ​ គឺថាគ្មានប្រទេសណាមកជួយយេីងនោះទេ​ក្រៅពីសហរដ្ឋអាមេរិកតែមួយគត់

ទោះបីជាកម្ពុជាយេីងត្រូវការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់យេីងដេីម្បីឱ្យសហរដ្ឋអាមេរិកមកសាងសង់មូលដ្ឋានទ័ពយោធាក៏ដោយ​ ក៏យេីងត្រូវតែធ្វេីវាដែរ

ជាចុងក្រោយសូមបងប្អូនជនរួមជាតិខ្មែរទាំងអស់គ្នា​ នាំគ្នាគាំទ្រគំនិតនេះ​ និងជួយចុចចែករំលែក​ឱ្យបានច្រេីនដេីម្បីឱ្យបានឃេីញទៅដល់ថ្នាក់ដឹកនាំកម្ពុជា​ ដេីម្បីគិតពិចារណាអំពីរឿងនេះ​ ក្នុងការជួយការពារទឹកដីប្រទេសកម្ពុជា
🙏

29/07/2025
29/07/2025

តោះជួយគ្នា

29/07/2025

នេះជាសារដែលខ្ញំុបានផ្ញេីរទៅលាកត្រាំមិញនេះប្រិយមិត្ត។ខ្ញំុសសេរចេញពីចិត្តដោយមាន chatgpt ជាអ្នកកែសំរួល។

ដូច្នេះប្រិយមិត្តចូលក្នុង profile នេះខ្ញំយល់ថាជា​ profile ផ្លូវការរបស់គាត់
សូមចូលរួមគោរព លោក ដូណាល់ ត្រាំ (Donald Trump)
ក្នុងនាមជាប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់លោក។ ខ្ញុំបានគាំទ្រលោក ប្រធានាធិបតីរបស់សហរដ្ឋអាមេរិច តាំងពីដំបូង ដោយជឿជាក់លើវិស័យវិស័យភាពរបស់លោក មិនត្រឹមតែធ្វើឲ្យសហរដ្ឋអាមេរិកមានឥទ្ធិពលឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែបណ្តុះបណ្តាលសន្តិភាពពិភពលោក និងនាំយុត្តិធម៌មកកាន់ប្រទេសដូចជាកម្ពុជា ដែលបានរងគ្រោះមកយូរហើយ។
ភាពជាអ្នកដឹកនាំ បញ្ញា និងកម្លាំងរបស់លោកក្នុងនាមជាអ្នកដឹកនាំពិភពលោក គឺមិនមែនអាចមើលរំលងបានទេ។ ខ្ញុំសូមគោរពជាទីគ្រង់ និងសម្បទានភាពរបស់លោកក្នុងការនិយាយពិតនិងការស្មោះត្រង់នៅលើវេទិការពិភពលោក។
សូមថ្លែងអំណរគុណម្ដងទៀតចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់លោក។
ដោយក្តីគោរពអស់ពីចិត្ត,
លក្ខិណា អេលែន​ សួន

Dear Mr. Donald Trump,
On behalf of the Cambodian people, I would like to express my sincere gratitude for your support. I have supported your presidency from the very beginning, as I believe in your vision—not only to make America great again, but also to promote global peace and deliver justice to nations like Cambodia that have suffered in silence.
Your leadership, insight, and strength as a world leader have not gone unnoticed. I truly admire your commitment to fairness and your ability to speak the truth on the global stage.
Thank you once again for your dedication and support.

Sincerely,
Leakhena Ellene SUON

06/06/2025

រឿងថៃ #សង្រ្គាមកូនដើមកូនចុង ភាគ 52 ល្អមើលណាស់

06/06/2025

រឿងថៃ #សង្រ្គាមកូនដើមកូនចុង ភាគ 51 ល្អមើលណាស់

06/06/2025

រឿងថៃ #សង្រ្គាមកូនដើមកូនចុង ភាគ 49 ល្អមើលណាស់

06/06/2025

រឿងថៃ #សង្រ្គាមកូនដើមកូនចុង ភាគ 50 ល្អមើលណាស់

06/06/2025

រឿងថៃ #សង្រ្គាមកូនដើមកូនចុង ភាគ 48 ល្អមើលណាស់

06/06/2025

រឿងថៃ #សង្រ្គាមកូនដើមកូនចុង ភាគ 47 ល្អមើលណាស់

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when SN Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category