Pu hai

Pu hai Koun Khmer

05/02/2026

ឧត្តុនិយមកម្ពុជាព្រមានពីព្យុះខែប្រាំងឈ្មោះ ពែនញ៉ា ដែលនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់គ្រប់តំបន់

ក្រសួងធនធានទឹក និងឧទ្តុនិយមកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍នេះ បានចេញការព្រមានរបស់ខ្លួនស្ដីពីលទ្ធភាពភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្រ្តាក់ និងផ្គររន្ទះ ចន្លោះពីថ្ងៃទី ៦ ដល់ថ្ងៃទី ១២ កុម្ភៈ ដោយសារតែព្យុះត្រូពិកខែប្រាំង ឈ្មោះ ពែនញ៉ា។

ឥឡូវនេះ ព្យុះត្រូពិក ពែនញ៉ា ដែលជាព្យុះទី២ប្រចាំរដូវកាលទីហ្វុងឆ្នាំ ២០២៦ កំពុងវាយប្រហារក្បែរកោះភាគខាងត្បូងនៃប្រទេសហ្វីលីពីន ក្នុងល្បឿនខ្យល់បក់បោកថេរ ៧៥ គីឡូម៉ែត្រ/ម៉ោង ហើយរំពឹងថានឹងរំកិលខ្លួនបំបុកហ្វីលីពីននៅយប់ថ្ងៃព្រហស្បតិ៍នេះ ចុះខ្សោយ រួចបន្តបោះក្បាលចូលសមុទ្រចិនខាងត្បូង។

តាមការព្យាកររបស់ភ្នាក់ងារឧត្តុនិយមអន្តរជាតិ ក៏ដូចជាក្រសួងធនធានទឹក និងឧត្តុនិយមកម្ពុជា ព្យុះ ពែនញ៉ា នឹងមិនវាយប្រហារកម្ពុជាដោយផ្ទាល់នោះទេ ប៉ុន្តែថា ព្យុះនេះជះឥទ្ធិពលលើខ្យល់មូសុងឦសាន ដែលបក់បោកគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងកម្ពុជាទាំងមូល។

ក្នុងស្ថានភាពបែបនេះ ចន្លោះពីថ្ងៃទី៦-១២ កុម្ភៈ កម្ពុជានឹងឃើញភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្រប់ដណ្ដប់លើផ្ទៃដី ១៥% សម្រាប់តំបន់ទំនាបកណ្ដាល ១០% សម្រាប់តំបន់ខ្ពង់រាប និង ២០% សម្រាប់តំបន់មាត់សមុទ្រ។ ដោយឡែកខេត្តស្ទឹងត្រែង និងរតនគិរី ដែលគេរាប់បញ្ចូលក្នុងតំបន់ខ្ពង់រាបនោះ មិនរំពឹងថាមានភ្លៀងធ្លាក់នោះទេ។

មែនទែនទៅ កម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយជាបណ្ដើរៗរួចទៅហើយនៅថ្ងៃព្រហស្បតិ៍នេះ ដោយរូបភាពពីផ្កាយរណបរបស់ជប៉ុន Himawari បានបង្ហាញពីពពកផ្កាស្ពែ (cumulonimbus clouds) គ្របដណ្ដប់លើតំបន់មួយចំនួននៃបណ្ដាខេត្តភាគខាងត្បូង ក៏ដូចជាលើដែនសមុទ្រកម្ពុជា។ ការធ្លាក់ភ្លៀងនេះ គឺបណ្ដាលមកពីការចុះខ្សោយនៃខ្យល់ត្រជាក់នៃមូសុងឦសាន ឬប្រព័ន្ធសម្ពាធខ្ពស់ ហើយធ្វើឱ្យប្រព័ន្ធសម្ពាធទាប ដែលគេសម្ដៅលើការស្ទុះឡើងនៃខ្យល់ក្ដៅផ្ទុកសំណើម បង្កើនកម្លាំងទូទាំងតំបន់។

ក្រសួងធនធានទឹក និងឧត្តុនិយមកម្ពុជា បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ខណៈក្រសួងបន្តឃ្លាំមើល និងវិភាគស្ថានភាពធាតុអាកាស ដើម្បីជូនជាដំណឹង ប្រសិនបើមានការប្រែប្រួល៕

អត្ថបទ៖ ហួន ឌីណា

😔
30/01/2026

😔

ជីវិតទាហានជួរមុខមិនបានហូបឆ្ងាញ់ មិនបានគេងលក់ស្រួល តែ ត្រូវមានទំនួលខុសត្រូវខ្ពស់ ត្រូវការពារប្រជាជន 17 លាននាក់និងប្រទេសជាតិទាំងមូល។ 🙏🫡🇰🇭

#វីរៈកងទ័ពកម្ពុជា #ព័ត៌មានថ្មីៗ #ព័ត៌មានប្រចាំថ្ងៃ #វីរៈកងទ័ពជួរមុខ #ព្រំដែនកម្ពុជាថៃ

Idol good night 🌙💤😴
28/01/2026

Idol good night 🌙💤😴

good night idol

Address

Phnom Penh
Phnom Penh
PUHAI968288902

Alerts

Be the first to know and let us send you an email when Pu hai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category