16/11/2022
#របៀបធ្វើត្រាវឆឹងស្ករ
___________________
**គ្រឿងផ្សំ:
_ត្រាវ ១គីឡូ
_ស្ករស ៤០០ក្រាម
_ទឹកឆ្អិន ៤ស្លាបព្រាបាយ
_អំបិល កន្លះស្លាបព្រាកាហ្វេ
_ស្លឹកខ្ទឹម ហាន់ល្អិតៗ
**វិធីធ្វើ:
១ / យកត្រាវចិតសំបកឲ្យស្អាត ហើយលាងទឹក រួចកាត់ជាដុំ ឬវែងល្មម តាមចំណូលចិត្ត។
២ / បន្ទាប់មកយកត្រាវដាក់បំពង ដាក់ស្លឹកតើយចូល បំពងឲ្យក្រៀមល្មម រួចស្រង់ទុកមួយឡែក។
៣ / យកខ្ទះដាក់ស្ករស ទឹក និងអំបិលកូរចូលគ្នាឲ្យសព្វ រួចដាក់ស្លឹកខ្ទឹមចូល ហើយដាក់ត្រាវបំពងហើយចូល ច្របល់ចូលគ្នាឲ្យសព្វ ជាការស្រេច៕
CR: តូបអាហា