Boak Tam Me

Boak Tam Me The most honest food reviewing page in cambodia.

ទៅសៀមរាបផ្លូវឆ្ងាយ កុំភ្លេចចូលមកហូបបាយទីតាំងនេះ ។ ព្រោះសាច់គោងៀតគាត់ប្រលាក់ឆ្ងាញ់ ច្រលក់ជាមួយទឹកខ្មេះ ខ្ទឹមក្រហមធានាម៉ាអ...
26/02/2026

ទៅសៀមរាបផ្លូវឆ្ងាយ កុំភ្លេចចូលមកហូបបាយទីតាំងនេះ ។ ព្រោះសាច់គោងៀតគាត់ប្រលាក់ឆ្ងាញ់ ច្រលក់ជាមួយទឹកខ្មេះ ខ្ទឹមក្រហមធានាម៉ាអ៊ែម ។ នៅទីនេះគុយទាវក៏ឆ្ងាញ់ បាយក៏ឆ្ងាញ់ជាងហាងដែលនៅជិតៗនឹង ។

ហាងសុភមង្គល នៅផ្លូវច្រមុះជ្រូកស្គន់ ហួសស្ដុប សាលាស្គន់បន្ដិច ។ ម្ហូបឆ្ងាញ់និងមានទីតាំងធំទូលាយ ។

ពេលមកដល់ ខ្ញុំសូមណែនាំឲ្យញ៊ាំគុយទាវសាច់គោប្រហិតត្រី ប្រហិតគាត់ស្វិត ឆ្ងាញ់មិនមានឆ្អឹង ។ សាច់គោងៀតជាម្ហូបពិសេស តែមាន់ស្ងោរនិងចៀន ក៏មិនណយដែរ ។

អ្វីដែលខ្ញុំមិនចូលចិត្តគឺបាយគាត់ជ្រាយពេក មិនត្រសុះ ដុំៗស្អិតចូលគ្នា ។ ហើយជាពិសេសនោះ បុគ្គលិកគាត់ លើកម្ហូបមកខុសជារៀងរាល់លើក ។ បើ order ជាមួយថៅកែមិនចេះខុសទេ ។

7/10 admin approved 👍

គេថា បុគ្គលជោគជ័យ ក្រោកមុន ព្រះអាទិត្យរះ ។ នៅនេះបើក្រោកមិនទាន់កុំថាឡើយ ជោគជ័យ សូម្បីតែ ឆាខ្វៃ សៀវម៉ៃ ក៏សុីមិនទាន់គេដែរ ។...
24/02/2026

គេថា បុគ្គលជោគជ័យ ក្រោកមុន ព្រះអាទិត្យរះ ។ នៅនេះបើក្រោកមិនទាន់កុំថាឡើយ ជោគជ័យ សូម្បីតែ ឆាខ្វៃ សៀវម៉ៃ ក៏សុីមិនទាន់គេដែរ ។ 😂

ម៉ោង ៥ ងើបជិះកង់ជិតវិមានឯករាជ្យ ឃើញហាងមួយមនុស្សចូលញ៉ុក ។ ដល់មកវិញចូលញ៊ាំ គឺថា ម្ហូបពិតជាឆ្ងាញ់ ។

ខ្ញុំហៅសៀវម៉ៃ និង គុយទាវ ហើយឆ្ងាញ់គ្រប់មុខ ។ ភ្ញៀវចូលពេញៗ តាំងពី ម៉ោង ៤ ភ្លឺ ហើយបើចង់ញ៊ាំសៀវម៉ៃ សូមក្រោកពីយប់ ។

អត់ចង់សរសេរច្រើនព្រោះកន្លែងគេលក់ដាច់ស្រាប់ហើយ

8/10 ដោយសារពិបាករកតុអង្គុយ ។

Admin approved 👍

https://maps.app.goo.gl/HuLgSQsboKzsBr4H8?g_st=com.google.maps.preview.copy

បើសៀមរាបស្ទះ កុំភ្លេចចូលលេង TongHeng Garden Farm នៅកំពង់ធំ ។ 🐟 🐠 ត្បិតតែសម្លហូបមិនកើត តែត្រីបំពង និង មាន់ដុតគាត់ឆ្ងាញ់ហើ...
24/02/2026

បើសៀមរាបស្ទះ កុំភ្លេចចូលលេង TongHeng Garden Farm នៅកំពង់ធំ ។ 🐟 🐠

ត្បិតតែសម្លហូបមិនកើត តែត្រីបំពង និង មាន់ដុតគាត់ឆ្ងាញ់ហើយតម្លៃសមរម្យ អាចថាថោក ព្រោះកន្លែងគាត់មិនសូវមានអ្នកស្គាល់ច្រើន ។ សំខាន់ មានសន្ទូចឲ្យស្ទូចត្រីទៀត ។ ☺️

បាយនៅនឹងឆ្ងាញ់ ខ្ញុំគិតថាទៅហូបបាយទេ តែស្ទូចត្រីសប្បាយដល់ម៉ោង ៥ ។

កន្លែងនឹងនាំ admin ឲ្យចេះស្ទូចត្រី 😂

បន្ទប់ទឹកនៅទីនេះស្អាត ចូលដោយមាន ផាសុខភាព ម្ហូបក៏ច្រើនមុខ ទីធ្លារធំទូលាយ មានកញ្ចុះច្រើន ដីធំជាច្រើនហិចតា សំខាន់ស្រះទឹកខ្វាត់ខ្វែងមិនខ្វះត្រីស្ទូច លើសពីនេះ ចតឡានបានស្រួល ហើយមានក្ងានទឹកជិះទៀត ។

បើមានពេលសូមចូលទៅលេង អាណិតកំពង់ធំផង កុំជិះហួសពេក 🙂🙏

ទីនេះនៅជិត សាលាវិស័យ ។

8.5/10 experience!

Admin approved! 👍

ខ្ញុំបានញ៊ាំបាយនៅរំដួល ៨៨ ហាងខាងស្ដាំដៃ 🙂😐
24/02/2026

ខ្ញុំបានញ៊ាំបាយនៅរំដួល ៨៨ ហាងខាងស្ដាំដៃ 🙂😐

23/02/2026

បើញ៊ាំហាងមិនឆ្ងាញ់ គួរ​ Review យ៉ាងម៉េចកុំឲ្យគេប្ដឹង?🤔

Address

261 Street
Phnom Penh
12158

Website

Alerts

Be the first to know and let us send you an email when Boak Tam Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category