28/12/2025
វិធីធ្វើប្រហុកត្រីរៀលខ្មែរឆ្ងាញ់
សម្ភារៈ និងគ្រឿងផ្សំ
-ត្រីរៀល១៦គីឡូ អំបិលម៉ត់៤គីឡូ(អំបិលអាចដាក់លើសពីនេះបាន)
-ក្រណាត់ ឬស្បៃសម្រាប់ចម្រុះទឹកប្រហុក
-ទឹកត្នោតផ្អែម
-ពាង ឬក្រឡស្អាត
+++បញ្ជាក់រាល់សម្ភារៈទាំងអស់ត្រូវតែស្អាត ស្ងួត អនាម័យ ល្អដើម្បីការពារកាខូច ឬខុលប្រហុក។
វិធីធ្វើ
-ត្រូវយកត្រីទៅស្រកា កាត់ក្បាល វៈសម្អាតពោះ និងខ្លាញ់ត្រីអោយស្អាតល្អ បន្ទាប់មកត្រូវយកត្រីទៅលាងសម្អាត និងយកទៅត្រាំទឹកព្រហើមត្រីរយៈពេល ២៤ម៉ោង ដោយដាក់ក្នុងធុង ឬឆ្នាំងគ្របអោយជិតដើម្បីការពារ និងអនាម័យ
-ស្រង់ត្រីយកមកដាក់ក្នុងក្រណាត់ដើម្បីចម្រុះទឹកប្រហុកចេញអោយស្ងួត ហើយត្រូវយកត្រីហាលថ្ងៃរយះពេល ៣ម៉ោង
-យកត្រីដែលហាលថ្ងៃរួចមកប្រលាក់អំបិលដាក់ក្រឡ ដោយយកបន្ទះឫស្សីមកខ្ទាស់ពីលើសាច់ត្រី ដើម្បីអោយសាច់ត្រីលិចក្នុងទឹក រួចចាក់ទឹកត្នោតពីលើជាកាស្រេច។
+++ប្រហុកអាចញាំបាននៅពេលដែលមានក្លិនឆ្ងុយប្រហុក ឬទុកវាយះពេលមួយខែបន្ទាប់ពីធ្វើរួច។
+++ចំណាំរាល់ពេលដែលយកប្រហុកចេញពីក្រឡ សម្ភារៈដែលប្រើប្រាស់ត្រូវតែស្ងួត និងអនាម័យ ដើម្បីការពារកុំអោយខូចប្រហុក
#ម្ហូបអាហារខ្មែរ Khmer Food