Anachak Farm

Anachak Farm សូមស្វាគមន៍មកកាន់ ចំការអាណាចក្រ (Anachak Farm) យើងខ្ញុំមានទីតាំងក្នុង ខេត្តបន្ទាយមានជ័យ

English below:📢តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា នារដូវកាល ២០២៦ បង្ហាញសញ្ញាវិជ្ជមាន ខណៈប្រឈមនឹងការប្រែប្រួលអាកាសធាតុ។ ទីផ្សារ...
03/12/2025

English below:
📢តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា នារដូវកាល ២០២៦ បង្ហាញសញ្ញាវិជ្ជមាន ខណៈប្រឈមនឹងការប្រែប្រួលអាកាសធាតុ។ ទីផ្សារស្វាយចន្ទីសកលប្រឈមនឹងការផ្គត់ផ្គង់ និងការកើនឡើងតម្លៃ ដោយសារការប្រែប្រួលនយោបាយ អាកាសធាតុ និងពាណិជ្ជកម្ម។

📢Cambodia’s cashew nut prices for the 2026 season show positive signs despite facing climate variability. The global cashew market is experiencing supply challenges and rising prices due to political shifts, climate change, and trade disruptions.

Source: https://cac-camcashew.org/news/global-cashew-market-faces-tight-supply-and-rising-prices-amid-political-climate-and-trade-shifts?locale=km&fbclid=IwY2xjawOc7YhleHRuA2FlbQIxMABicmlkETFHbkJic1NSS2ZpRVNMUklXc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHibxVoaVsjvAuJNom8JAWUgWLJBA8VqrXsCLEoq2ttQivhi7nTlENHPDtfas_aem_ifGePK7bmiO8vtrZuDswHg

03/12/2025

ការប្រែប្រួលអាកាសធាតុកំពុងគំរាមកំហែងដល់លូតលាស់របស់ដើមស្វាយចន្ទី និងការបង្កបង្កើនទិន្នផលស្វាយចន្ទីនៅកម្ពុជា។ ការណ៍នេះ ទាមទារកសិករត្រូវមានចំណេះដឹង និងវិធីសាស្រ្តក្នុងការគ្រប់គ្រង និងការពារហានិភ័យនានា ដែលអាចកើតមានដោយសារការប្រែប្រួលអាកាសធាតុ។
លម្អិត👉https://cambonomist.com/news/cashew-yield-next-year/

English below: 📢រដ្ឋាភិបាលកម្ពុជាប្រកាសអំពីការឧបត្ថម្ភពន្ធថ្មីសម្រាប់សហគ្រាសកសិកម្ម:រដ្ឋាភិបាលកម្ពុជាបានប្រកាសកញ្ចប់លើកទ...
26/11/2025

English below:
📢រដ្ឋាភិបាលកម្ពុជាប្រកាសអំពីការឧបត្ថម្ភពន្ធថ្មីសម្រាប់សហគ្រាសកសិកម្ម:
រដ្ឋាភិបាលកម្ពុជាបានប្រកាសកញ្ចប់លើកទឹកចិត្តពន្ធថ្មីមួយ ដើម្បីជំរុញវិស័យកសិកម្មនៅក្នុងប្រទេស ដែលផ្តល់ការបន្ធូរបន្ថយហិរញ្ញវត្ថុយ៉ាងសំខាន់ដល់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញផលិតផលកសិកម្ម។

📢Cambodian Government Announces New Tax Incentives for Agricultural Enterprises:
The Cambodian government has unveiled a new package of tax incentives aimed at boosting the country’s agricultural sector, offering significant financial relief to companies engaged in the cultivation, production, domestic supply, or export of agricultural goods.

:https://cac-camcashew.org/news/cambodian-government-announces-new-tax-incentives-for-agricultural-enterprises

19/11/2025

English below:
💡7. វិធីសាស្រ្តហាលគ្រាប់ស្វាយចន្ទី
ការហាលគ្រាប់ស្វាយចន្ទីគឺជាជំហានសំខាន់ក្នុងដំណើរផលិតកម្ម ដើម្បីធ្វើឲ្យគ្រាប់មានគុណភាពល្អ និងអាចរក្សាទុកបានយូរ។ ជាធម្មតា គេអនុវត្តតាមជំហានសំខាន់ៗដូចខាងក្រោម៖
i. ការជ្រើសរើសគ្រាប់: យកតែគ្រាប់ល្អ មិនមានខូច ឬសើមពេក។
ii. លាងសម្អាត: លាងធូលី កាកសំណល់ ឬកាកស្លឹកឱ្យស្អាត មុននឹងហាល។
iii. ការហាលក្រោមថ្ងៃ: ហាលគ្រាប់ជាបន្ទាត់ស្តើងលើកម្រាលឬក្រណាត់ និងបង្វិលរាល់ 2–3 ម៉ោង។ & ត្រូវហាលរយៈពេល 2–3 ថ្ងៃ រហូតគ្រាប់ស្ងួតសមរម្យ។
iv. ការត្រួតពិនិត្យសំណើម: គ្រាប់ស្វាយចន្ទីល្អគួរតែមានសំណើមប្រហែល 8–12%។ & ប្រសិនបើសំណើមខ្ពស់ អាចនាំឲ្យមានផ្សិត។
v. ការរក្សាទុក: ក្រោយស្ងួតគួរតែរៀបចំដាក់កាបូប ឬធុងស្តុក ដែលស្ងួត និងគ្មានសំណើម។

💡7. Cashew Drying Method
Drying cashew nuts is an essential step in the production process to ensure good quality and long-term storage. Generally, the key steps include:
i. Selection of Nuts: Choose only good-quality nuts that are not damaged or overly wet.
ii. Cleaning: Remove dust, dirt, or leaf debris by washing or cleaning the nuts before drying.
iii. Sun Drying: Spread the nuts in a thin, even layer on a mat or clean surface and turn them every 2–3 hours. Dry them under the sun for 2–3 days until they reach the proper dryness.
iv. Moisture Checking: Good-quality cashew nuts should have a moisture content of about 8–12%. If the moisture is too high, it can lead to mold growth.
v. Storage: After drying, store the nuts in clean, dry bags or containers to protect them from moisture.

17/11/2025

English below:
💡6. សង្ខេបអំពីការដាក់ជីបំប៉នស្វាយចន្ទីរៀងរាល់ឆ្នាំ:
ការដាក់ជីបំប៉នស្វាយចន្ទីគឺសំខាន់ណាស់សម្រាប់ធានាថាដើមស្វាយមានសុខភាពល្អ ផ្កាខ្លាំង និងផ្លែច្រើន។ រៀងរាល់ឆ្នាំត្រូវមានការដាក់ជីតាមវគ្គ ដើម្បីជួយដើមអភិវឌ្ឍគល់ ស្លឹក ផ្កា និងផ្លែឱ្យបានល្អបំផុត។

🟢 1. ដាក់ជីកែលម្អដី (ក្រោយប្រមូលផល)
ធ្វើបន្ទាប់ពីប្រមូលផ្លែរួច ដើម្បីស្តារថាមពលដើមស្វាយ ដាក់ជីកំប៉ុស (compost) ជីគីមី NPK 15-15-15
→ ជួយឱ្យដើមស្វាយកើនកម្លាំង និងបង្កើតស្លឹកថ្មី។

🟡 2. ដាក់ជីត្រួយផ្កា (មុនចេញផ្កា 1–2 ខែ) ប្រើ NPK 8-24-24 ឬ 10-30-20
→ ជួយឱ្យស្វាយចេញផ្កាច្រើន ផ្ការឹងមាំ មិនជ្រុះងាយ។

🔵 3. ដាក់ជីពេលកំពុងចងផ្លែ ប្រើ NPK 12-12-17+2Mg ឬ 13-13-21
→ ជួយឱ្យផ្លែកល់ មានទំងន់ និងបានគុណភាពខ្ពស់។

🟣 4. បាញ់មីក្រូ (Micronutrients) ដូចជា Boron, Calcium, Magnesium
→ ជួយការចងផ្លែ កាត់បន្ថយការជ្រុះផ្កា និងជួយសំបកផ្លែឱ្យរឹងមាំ។

⭐ សរុបមកដាក់ជីត្រឹមត្រូវរៀងរាល់វគ្គ គឺជាគន្លឹះដើម្បីឱ្យស្វាយចន្ទីមានស្លឹកខ្លាំង ផ្កាច្រើន និងផ្លែគុណភាពល្អ។

💡6. Summary of Annual Cashew Fertilization
Applying fertilizer to cashew trees is essential for keeping them healthy, promoting strong flowering, and improving fruit production. Each year, fertilizers should be applied in stages to support the development of roots, leaves, flowers, and fruits effectively.

🟢 1. Soil Improvement Fertilizer (After Harvest)
Apply after harvesting to restore the tree’s energy. Apply compost Apply NPK 15-15-15
→ Helps strengthen the tree and support new leaf growth.

🟡 2. Flower Induction Fertilizer (1–2 Months Before Flowering) Use NPK 8-24-24 or 10-30-20
→ Encourages more flowering, stronger flowers, and reduces flower drop.

🔵 3. Fertilizer During Fruit Setting Use NPK 12-12-17+2Mg or 13-13-21
→ Enhances fruit size, weight, and overall quality.

🟣 4. Micronutrient Sprays (Micronutrients) Such as Boron, Calcium, Magnesium
→ Supports fruit setting, reduces flower drop, and strengthens fruit shells.

⭐ Conclusion: Applying the right fertilizers at the right stages is the key to ensuring healthy cashew trees with strong leaves, abundant flowers, and high-quality fruits.

17/11/2025

English below:
💡5. ការកាត់បន្ថយគ្រោះថ្នាក់នៅពេលប្រើប្រាស់ថ្នាំកសិកម្ម
ដើម្បីបង្កើនសុវត្ថិភាព និងការពារសុខភាពកសិករ គួរអនុវត្តវិធានការមូលដ្ឋានដូចជា៖ ពាក់ឧបករណ៍សុវត្ថិភាពពេលបាញ់ថ្នាំ (ម៉ាស់, ស្រោមដៃ, មួក, អាវដៃវែង) អាន និងអនុវត្តតាមស្លាកណែនាំលើថ្នាំអោយបានត្រឹមត្រូវ កំណត់ពេលវេលាបាញ់ថ្នាំ និងគ្មានភ្លៀង កុំបាញ់ថ្នាំកើតជិតតំបន់លំនៅដ្ឋាន ប្រភពទឹក ឬកន្លែងចិញ្ចឹមសត្វ រក្សាទុកថ្នាំឆ្ងាយពីកុមារ និងកន្លែងដាក់អាហារ លាងដៃ និងផ្លាស់ប្តូរសម្លៀកបំពាក់ភ្លាមៗបន្ទាប់ពីបាញ់ថ្នាំ ប្រើប្រាស់ថ្នាំតាមបរិមាណត្រឹមត្រូវ និងជ្រើសរើសថ្នាំដែលមានស្តង់ដារ

💡5. Reducing Risks When Using Agricultural Chemicals
To enhance safety and protect farmers’ health, the following basic practices should be followed: Wear protective equipment when spraying chemicals (mask, gloves, hat, long-sleeve clothing). Read and follow the instructions on the chemical label correctly. Apply chemicals at the right time, when the weather is calm and without rain. Avoid spraying near residential areas, water sources, or animal shelters. Store chemicals away from children and food storage areas. Wash hands and change clothes immediately after spraying chemicals. Use chemicals in the correct dosage and choose products that meet safety standards.

15/11/2025

English below:
💡4. បច្ចេកទេសប្រមូលផលស្វាយចន្ទី:
បច្ចេកទេសប្រមូលផលស្វាយចន្ទីគឺជាការអនុវត្តន៍សមស្រប ដើម្បីធានាថាគ្រាប់ស្វាយចន្ទីមានគុណភាពល្អ និងទទួលបានផលច្រើន។ ការប្រមូលផលត្រូវធ្វើនៅពេល ផ្លែទុំជ្រុះចុះដីដោយធម្មជាតិ ព្រោះពេលនោះគ្រាប់មានជាតិប្រេងពេញលេញ និងគុណភាពខ្ពស់។ កម្មករត្រូវ ប្រមូលផ្លែជារៀងរាល់ថ្ងៃ ដើម្បីជៀសវាងការខូចដោយសត្វល្អិត ឬភ្លៀង។ បន្ទាប់មកត្រូវ បំបែកគ្រាប់ចេញពីផ្លែ និង សំអាតធូលីកាកសំណល់ មុននឹងយកទៅសម្ងួត។ ការសម្ងួតត្រូវធ្វើលើតង់ឬលើសាំងស្អាត រយៈពេល ២–៤ថ្ងៃ ដើម្បីឲ្យសើមសល់ខាងក្នុងសមរម្យសម្រាប់ដាក់ក្នុងថង់ផ្ទុក។ ការអនុវត្តបច្ចេកទេសត្រឹមត្រូវទាំងនេះអាចជួយបង្កើនគុណភាពគ្រាប់ និងតម្លៃលក់បានខ្ពស់ជាង។

💡4. Cashew Harvesting Techniques:
Cashew harvesting techniques refer to proper practices that ensure high-quality nuts and increased yields. Harvesting should be done when the apples naturally fall to the ground, as this indicates the nuts have fully developed oil content and the best quality. Workers should collect the fallen apples daily to avoid damage from insects or rain. After collecting, the nuts must be separated from the apples and cleaned to remove dust and debris before drying. Drying should be done on clean mats or concrete surfaces for 2–4 days to achieve the appropriate internal moisture level for storage. Applying these proper techniques helps improve nut quality and results in higher selling prices.

14/11/2025

English below:
💡3. ការតាក់តែងមែក
គោលបំណងសំខាន់: ធ្វើឲ្យដើមឈើមានរាងសមស្រប បន្ថែមការចេញចូលខ្យល់ និងពន្លឺថ្ងៃ កាត់ចេញមែកខ្សោយ ឬមានជំងឺ ជួយឲ្យដើមឈើផ្ដោតថាមពលលើការផលិតផ្លែ បង្កើនទិន្នផល និងគុណភាពផ្លែ

💡3. Pruning
Main Objectives: Shape the tree to maintain a proper and balanced structure Improve air circulation and sunlight pe*******on Remove weak, damaged, or diseased branches Help the tree focus its energy on fruit production Increase yield and improve fruit quality

13/11/2025

English below:
💡2. បច្ចេកទេសដាក់ជី: ដាក់ជីត្រូវតាម អាយុដំណាំ និង ប្រភេទជី (ជីកែវ, ជីសរីរាង្គ, NPK)។ មុនដាក់ជី គួរ សំអាតស្មៅ និង ចាក់ទឹកបន្តិច ដើម្បីឲ្យជីរលាយល្អ។ ដាក់ជីព័ទ្ធជុំវិញ រង្វង់ឬស មិនអោយជិតគល់ពេក។ ប្រសិនបើជីគ្រាប់ គួរ លាយដីបិទ បន្ទាប់ពីដាក់ ដើម្បីកាត់បន្ថយការហូរច្រុះពេលមានភ្លៀងធ្លាក់ខ្លាំង។ ការដាក់ជីគួរធ្វើ ច្រើនដងតាមវគ្គ ទៅតាមតម្រូវការ ដោយកុំដាក់លើសពេក ព្រោះអាចប៉ះពាល់ដល់ដី និងដំណាំ។ បន្ទាប់ពីដាក់ជី គួរ ចាក់ទឹកតាមគល់ ដើម្បីជួយឲ្យជីរលាយ ហើយឲ្យឫសស្រូបយកបានល្អ។

💡2. Fertilizer Application Techniques: Apply fertilizer according to the crop’s age and the type of fertilizer (chemical fertilizer, organic fertilizer, NPK). Before applying, clear the weeds and moisten the soil slightly to help the fertilizer dissolve better. Apply fertilizer around the root zone, not too close to the stem. If using granular fertilizer, lightly mix it with soil after application to reduce nutrient loss during heavy rain. Fertilizer should be applied in multiple stages depending on plant needs. Avoid over-application, as it can damage both the soil and the crop. After applying fertilizer, water around the base of the plant to help the fertilizer dissolve and allow the roots to absorb nutrients effectively.

13/11/2025

English below:
💡1. របៀបជ្រើសរើសពូជស្វាយចន្ទីសម្រាប់ដាំ:
ការជ្រើសរើសពូជស្វាយចន្ទីល្អគឺសំខាន់ណាស់ ដើម្បីធានាថាទទួលបានទិន្នផលខ្ពស់ និងធន់នឹងរោគ។ ពេលជ្រើសរើសពូជ គួរតែពិនិត្យ៖
សំណាបមានអាយុ ៦–៨ ខែ មានកម្ពស់សមរម្យ ប្រហែល ០.៨–១.២ មែត្រ។ ដើមរឹងមាំ ស្លឹកបៃតង មិនមានស្នាមខូច ឬសត្វបំផ្លាញ។ ប្រព័ន្ធឫសល្អ ឫសខ្លាំង មិនខូច ឬរលួយ។ ប្រភពពូជច្បាស់លាស់ មកពីកសិដ្ឋានឬមណ្ឌលពូជដែលមានស្តង់ដារ (Clone/Premium variety) ដើម្បីទទួលបានគុណភាពល្អ។ អ្នកលក់មានទំនុកចិត្ត មានការធានាពូជ និងផ្តល់ព័ត៌មានអំពីប្រភេទពូជ (ឧ. B10, M23, K28, ឬពូជដែលសាកសមនឹងតំបន់)។

💡1. How to Choose Cashew Seedlings for Planting:
Selecting good cashew seedlings is very important to ensure healthy growth and high yield. When choosing seedlings, you should check: Seedling age: 6–8 months, with a height of about 0.8–1.2 meters. Strong and healthy stem, with green leaves and no signs of disease or pest damage. Good root system, strong roots with no rot or wounds. Clear seed source, ideally from certified nurseries or trusted farms (e.g., improved varieties like B10, M23, K28 depending on your region). Reliable supplier, who can guarantee seed quality and provide information about the seed variety.

09/11/2025

🌰គ្រាប់ស្វាយចន្ទីនាំចេញទៅកាន់ទីផ្សារវៀតណាម

Address

Banteay Meanchey
Phnom Penh
12151

Website

Alerts

Be the first to know and let us send you an email when Anachak Farm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category