បន្លែអាយុវែង - Bonlai Ayuveng

បន្លែអាយុវែង - Bonlai Ayuveng Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from បន្លែអាយុវែង - Bonlai Ayuveng, Fruit & vegetable shop, Phnom Penh.

បន្លែអាយុវែង លើសពីការធ្វើកសិកម្មបែបបុរាណ យើងបានជ្រើសយកនវានុវត្តន៍កសិកម្មទំនើប ដោយដាំបន្លែបញ្ឈរប្រកបដោយចក្ខុវិស័យ យើងប្រើប្រាស់ថាមពលតិច និង ការថែទាំតិច។ រាល់គ្រប់ដំណាំត្រូវបានថែរក្សាដោយវិធីសាស្រ្តធម្មជាតិ ព្រោះយើងជឿថា ធម្មជាតិ អាចផ្លាស់ប្តូរជីវិតមនុស្សបាន។

09/09/2026

ទម្លាប់ញាំបន្លែធ​ម្មជាតិ​ ដាំផ្ទាល់ដៃ​ រស់ជាតិផ្អែមឆ្ងាញ់​ មានសុវត្ថិភាព​ ញាំស្និតមាត់​ ធំមិនទាន់គ្រប់អាយុក៏បេះញាំសិនដែរ​ 🫠

08/09/2026

ក្តីស្រមៃសាមញ្ញ​ រស់នៅជាមួយធម្មជាតិ​ ញាំអាហារធម្មជាតិ​ ស្តាប់សម្លេងធម្មជាតិ​។ នេះជាការរស់នៅដែលមិនចេះជិនណាយ​ 💚🌿

ចំការបន្លែអាយុវែង - Bonlai Ayuveng

#បន្លែធម្មជាតិ #ធម្មជាតិ

យើងមិនរង់ចាំអនាគតទេ​... យើងជាអ្នកបង្កើតវា ។  - រាល់គ្រាប់ពូជដែលយើងដាំ គឺជាក្តីសង្ឃឹម។ - រាល់ការសាងសង់ដែលយើងធ្វើ គឺជាចក្ខ...
02/08/2026

យើងមិនរង់ចាំអនាគតទេ​... យើងជាអ្នកបង្កើតវា ។

- រាល់គ្រាប់ពូជដែលយើងដាំ គឺជាក្តីសង្ឃឹម។
- រាល់ការសាងសង់ដែលយើងធ្វើ គឺជាចក្ខុវិស័យ។
- រាល់ជំហានដែលយើងដើរ គឺជាការវិនិយោគសម្រាប់មនុស្សជំនាន់ក្រោយ។

នេះគឺ “បន្លែអាយុវែង” យេីងកសាងកសិកម្មនិរន្តរភាព ដើម្បីជីវិត ដើម្បីសហគមន៍ និងដើម្បីអនាគត។
___________________________
We don’t wait for the future. We choose to build it.

Every seed we plant carries hope. Every innovation we create embodies our vision. Every decision we make is an investment in the generations to come.

This is Bonlai Ayuveng — cultivating a regenerative future for people, communities, and the planet.

13/05/2026

ដាំដុះខ្លួនឯងទេីបដឹង​ថា​ បន្លែធម្មជាតិពិតប្រាកដមានរស់ជាតិយ៉ាងណា​ ...
បន្លែផ្អែមឆ្ងាញ​់​ ញាំកាន់តែច្រេី​ន​ អាយុកាន់តែវែង​ 💚🌿

រឿងរ៉ាវពិត​នៃ “បន្លែអាយុវែង”លោកតារបស់យើង បានលាចាកលោក​នូវព្រះជន្ម ១០១ វស្សា។មួយសតវត្សរ៍នៃការរស់នៅ មិនមែនពេញដោយប្រណិតភាពប៉...
27/01/2026

រឿងរ៉ាវពិត​នៃ “បន្លែអាយុវែង”

លោកតារបស់យើង បានលាចាកលោក​នូវព្រះជន្ម ១០១ វស្សា។
មួយសតវត្សរ៍នៃការរស់នៅ មិនមែនពេញដោយប្រណិតភាព
ប៉ុន្តែលោករស់នៅពេញបរិបូរណ៍ដោយ គុណតម្លៃជីវិត​ និង សុភមង្គល។

លោកមាន​ កូន​ ចៅ​ ចៅទួត​ និង​ ចៅលួត​ សរុបចំនួន​ ១២៨​ នាក់។
បេីទោះបីកូនចៅលោក​ មានទ្រព្យសម្បត្តិស្តុកស្តម្ភប៉ុណ្ណាក៏ដោយ​ ក៏លោកតាជ្រេីសរេីសរស់នៅយ៉ាងសាមញ្ញ។ លោកបានបង្រៀនយើងថា សុខភាពជាអាទិភាពទី១ មុនទ្រព្យសម្បត្តិ មុនកិត្តិយស​ និង​ មុនអ្វីៗទាំងអស់។

លោកមានទម្លាប់ដាំដុះបន្លែដោយផ្ទាល់ដៃ 🌱
-​ លោកមានមេត្តាករុណាចំពោះដី
(ដាំដុះដោយមិនបំផ្លាញដីដោយគីមី)
-​ លោកមានមេត្តាចំពោះអាហារ​
(គោរពប្រភពអាហារ​/​ ការមិនខ្ជះខ្ជាយចំពោះអាហារ)
-​ លោកមានមេត្តាចំពោះរាងកាយខ្លួនឯង​
(ការមិនបរិភោគតាមចំណង់)

លោកជឿថា
រូបកាយរឹងមាំ​ ឬ​ ទន់ខ្សោយ​ មិនថាពេលនេះ​ ឬ​ អនាគត​ គឺកេីតចេញពីអ្វីៗទាំងអស់ដែលយេីងញាំ។

ព្រះជន្ម ១០១ វស្សា​ មិនមែនជាចំនួន​ទេ ប៉ុន្តែនេះជាភស្តុតាង
ដែលបង្ហាញថា មនុស្សខ្មែរពិតជាអាចរស់នៅបានយូរ
ដោយមានសុខភាពរឹងមាំ​ និង ភាពមាំទាំនៃរាងកាយ។

លោកបានពោលថា៖

“ចៅមានសុខភាព ចៅនឹងមានអ្វីៗគ្រប់យ៉ាង
ប៉ុន្តែបើចៅប្រឹងរកអ្វីៗទាំងអស់ដោយមិនគិតពីសុខភាព
ចៅនឹងបាត់បង់អ្វីៗទាំងអស់​ ទោះបីចៅមានទ្រព្យសម្បត្តិពាន់លានដុល្លារក៏ដោយ"

គម្រូនៃការរស់នៅដ៏សាមញ្ញនេះ​ បានបំផុសចិត្តយើងយ៉ាងខ្លាំង​ អំពីការរស់នៅដែលដាក់សុខភាពជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់។​

ហើយនេះជាមូលហេតុដែល “បន្លែអាយុវែង” បានកើតឡើង។

គម្រោងបន្លែអាយុវែង​ គឺជាការឧទ្ទិសស្នាដៃដ៏ធំទៅកាន់លោកតា​ ហើយក៏ជាការចែករំលែក​ទៅកាន់សង្គម​ ឲ្យត្រឡប់មកយកចិត្តទុកដាក់ចំពោះសុខភាព​ និង​ ប្រភពអាហារដែលយើងបរិភោគប្រចាំថ្ងៃ។

“បន្លែអាយុវែង”គឺជាការចងចាំ​ ការគោរព​ ការដឹងគុណ
និង​ ជាការបន្តគុណតម្លៃជីវិត​ ពីមួយជំនាន់ ទៅមួយជំនាន់ 🌿

💚We are what we eat💚
_________________

The True Story of “Ayuveng Vegetables”

Our grandfather passed away at the age of 101.
A full century of life — not lived in luxury,
but lived in abundance of life values and true happiness.

He had children, grandchildren, great-grandchildren, and great-great-grandchildren,​ a family of 128 members in total.​ No matter how much wealth his family possessed,​ he chose to live a simple life.

He taught us that health is the highest priority —
before wealth,before status,and before everything else.

He cultivated vegetables with his own hands 🌱
– He showed compassion toward the soil
(growing food without damaging the land with chemicals).
– He showed compassion toward food
(respecting its source and avoiding waste).
– He showed compassion toward his own body
(by not eating according to desire alone).

He believed that
whether the body is strong or weak,​ now or in the future is shaped by everything we eat.

Living to 101 years old​ is not merely a number,​ but proof that Khmer people can truly live long lives
with strong health​ and physical resilience.

He once said:

“If you have health, you will have everything.
But if you pursue everything while neglecting your health,​ you will lose everything even if you possess billions of dollars.”

This simple way of life deeply inspired us
to live by a philosophy where health is the foundation of all things.

This is why “Ayuveng Vegetables” was born.

The Ayuveng Vegetables project
is a heartfelt dedication to our grandfather
and a gift shared with society an invitation to return to caring about our health​ and the sources of the food we consume every day.

“Ayuveng Vegetables”
is a memory,​ a tribute,​ an expression of gratitude,​ and a continuation of life’s values​ from one generation to the next 🌿

💚 We are what we eat 💚

Vertical Farming របស់យេីង​ មិនមែនផលិតសម្រាប់តែថ្ងៃនេះ​ ប៉ុន្តែយេីងផលិតសម្រាប់អនាគត​,​ អនាគតដែលអាហារមានតម្លៃ​ពិត​  និង ជី...
23/01/2026

Vertical Farming របស់យេីង​ មិនមែនផលិតសម្រាប់តែថ្ងៃនេះ​ ប៉ុន្តែយេីងផលិតសម្រាប់អនាគត​,​ អនាគតដែលអាហារមានតម្លៃ​ពិត​ និង ជីវិតបរិបូរណ៍ដោយសុខភាព💚

បន្លែអាយុវែង​លេីសពីបច្ចេកទេសទំនេីប​ យេីងថែទាំបន្លែដោយវិធីធម្មជាតិ​ 100% មានតែមួយគត់នៅក្នុងប្រទេសកម្ពុជា​ 🇰🇭
___________________

Our Vertical Farming is not created just for today,
but for the future — a future where food has true value
and life thrives in health and abundance. 💚

Ayuveng Vegetables go beyond advanced technology.
We nurture every crop through 100% natural care,
respecting nature and the rhythm of life.

The one and only of its kind in Cambodia. 🇰🇭

បន្លែអាយុវែង - Bonlai Ayuvengនវានុវត្តន៍កសិកម្មទំនើប ដាំដុះបន្លែបញ្ឈរ(Vertical Farming) ក្នុងកម្ពស់រហូតដល់ 6ម៉ែត្រ ដែលអា...
06/01/2026

បន្លែអាយុវែង - Bonlai Ayuvengនវានុវត្តន៍កសិកម្មទំនើប ដាំដុះបន្លែបញ្ឈរ(Vertical Farming) ក្នុងកម្ពស់រហូតដល់ 6ម៉ែត្រ ដែលអាចបង្កើនទិន្នផលបានខ្ពស់ក្នុងទំហំដីតូច។

យើងបានច្របាច់បញ្ចូលគ្នារវាងបច្ចេកវិទ្យា និង ធម្មជាតិ។ យើងប្រើការដាំដុះដោយជីកំប៉ុះធម្មជាតិ និង ប្រព័ន្ធស្រោចទឹកដោយប្រើប្រាស់បច្ចេកទេសស្តង់ដា និង ការច្នៃប្រឌិតផ្ទាល់ខ្លួន។

ដំណើរការដែលយើងរៀបចំនេះ បាននាំយកនូវសារធាតុចិញ្ចឹមដ៏ច្រើនពីធម្មជាតិ និង ផលិតបានបន្លែសរីរាង្គ១០០% សម្រាប់សុខភាព និង អនាគតដែលមាននិរន្តភាព។

យើងអោយឈ្មោះទិន្នផលនេះថា បន្លែអាយុវែង - Bonlai Ayuveng។

----------------------------------
Bonlai Ayuveng – Long Life Vegetables
is a modern agricultural innovation that applies Vertical Farming, cultivating vegetables vertically at heights of up to 6 meters, enabling high yields within a limited land area.

We integrate technology and nature by using natural compost and a standardized irrigation system combined with our own innovative techniques.

This carefully designed process delivers rich, natural nutrients and allows us to produce 100% organic vegetables, supporting health and a sustainable future.

We proudly name this organic produce
Bonlai Ayuveng – Long Life Vegetables.

បន្លែអាយុវែង : លើសពីការធ្វើកសិកម្មបែបបុរាណ យើងបានជ្រើសយកនវានុវត្តន៍កសិកម្មទំនើប ដោយដាំបន្លែបញ្ឈរប្រកបដោយចក្ខុវិស័យ យើងប្...
02/01/2026

បន្លែអាយុវែង : លើសពីការធ្វើកសិកម្មបែបបុរាណ យើងបានជ្រើសយកនវានុវត្តន៍កសិកម្មទំនើប ដោយដាំបន្លែបញ្ឈរប្រកបដោយចក្ខុវិស័យ យើងប្រើប្រាស់ថាមពលតិច និង ការថែទាំតិច។ រាល់គ្រប់ដំណាំត្រូវបានថែរក្សាដោយវិធីសាស្រ្តធម្មជាតិ ព្រោះយើងជឿថា ធម្មជាតិ អាចផ្លាស់ប្តូរជីវិតមនុស្សបាន។

——————————————————

Bonlai Ayuveng goes beyond traditional farming by embracing modern agricultural innovation. We cultivate vertical-grown vegetables with a clear vision, using minimal energy and low-maintenance methods.
Every crop is nurtured through natural practices, because we believe that nature has the power to transform human life.
បន្លែអាយុវែង - Bonlai Ayuveng

Address

Phnom Penh
12101

Website

Alerts

Be the first to know and let us send you an email when បន្លែអាយុវែង - Bonlai Ayuveng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share