30/09/2026
ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានអញ្ជើញចូលរួមក្នុង ពិធីកាន់បិណ្ឌ៤ នៅ វត្តមង្គលមានលក្ខណ៍ នៅភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
===========
ស្រុកត្រាំកក់៖ ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ ប្រធានសាលាដំបូងខេត្តតាកែវ និងឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ព្រមទាំងលោក-លោកស្រីចៅក្រម លោក-លោកស្រីព្រះរាជអាជ្ញារង និងមន្ត្រីរដ្ឋបាល បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រ និងវេរភត្តាហារប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៤ នៅវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម និងប្រតិភូរួមដំណើរ បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃ និងជូនដល់លោកតាអាចារ្យ លោកយាយជី ដូចជា៖
1. អង្ករ ១ បេ (តម្លៃ ៨០,០០០ ៛)
2. តែស្ទឹង ២ កេស (តម្លៃ ៦០,០០០ ៛)
3. ទឹកត្រី ១ យួរ (តម្លៃ ១៥,០០០ ៛)
4. ទឹកស៊ីអ៊ីវ ១ យួរ (តម្លៃ ១៥,០០០ ៛)
5. ត្រីខ ២ យួរ (តម្លៃ ៥០,០០០ ៛)
6. មីជាតិ ២ កេស (តម្លៃ ៤០,០០០ ៛)
7. ខោអាវលោកតាអាចារ្យ និងលោកយាយជី ៣០ កំផ្លេ (តម្លៃ ៦០០,០០០ ៛)
8. អាវយឺត៣០ (តម្លៃ ៣០០,០០០៛)
9.បច្ច័យប្រគេនព្រះសង្ឃ ២១ អង្គ (ថវិកា ១,៩០០,០០០ ៛)
10. បច្ច័យឧបត្ថម្ភអាហារសម្រាប់វេនទី៤ (ថវិកា ៥០០,០០០ ៛)
សរុបថវិកា និងទេយ្យទានទាំងអស់ចំនួន៖ ៣,២៦០,០០០ ៛
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏មានមតិសំណេះសំណាលជាមួយពុទ្ធបរិស័ទ ដោយបានផ្តាំផ្ញើឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់តាមដាន អប់រំណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។
ការអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ ធ្វើឡើងដើម្បីចូលរួមថែរក្សាប្រពៃណីសាសនាជាតិ និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជន ព្រមទាំងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនដល់កងកម្លាំងទាំងអស់។