Lucky Smile

Lucky Smile Nice food, Good food, in hear Lucky Smile food sell.

ខមាំ ទឹកគ្រឿងបងអូនយក1ណា??
02/06/2025

ខមាំ
ទឹកគ្រឿង
បងអូនយក1ណា??

🍨លតក្លិនតយ    👩‍🍳   គ្រឿងមាន ដូចជា =   ម្សៅអង្ករខ្សាយ 250ក្រាម   ,ម្សៅឆា 1ស្លាបព្រាកន្លះ,  ស្លឹកតយប្រហែល7សន្លឹកកិនដាក់ទឹ...
02/06/2025

🍨លតក្លិនតយ
👩‍🍳 គ្រឿងមាន ដូចជា =
ម្សៅអង្ករខ្សាយ 250ក្រាម ,ម្សៅឆា 1ស្លាបព្រាកន្លះ, ស្លឹកតយប្រហែល7សន្លឹកកិនដាក់ទឹកពូតចេញ ដាក់ទឹកកន្លះលីត, អំបិល 1 ចុងស្លាបព្រា កាហ្វេ, ខ្ទិះដូង កន្លះលីត្រ, ស្ករត្នោតបន្លះគីឡូ, ខ្ញី 1កូនដុំ រឺមិនចូលចិត្តមិនបាច់ដាក់ក៏បាន, ទឹកកកដុំ 1 ដុំ
😋វិធីធ្វើលត
_យកម្សៅអង្ករ ម្សៅឆា អំបិលនិងទឹក ស្លឹកតើយ ចាក់ចូលឆ្នាំង ហើយកូរអោយរលាយចូលសាច់មួយ។
_ បន្ទាប់មកយកទៅដាក់ដាំ ហើយកូរជាបន្តកុំអោយខ្លោចបាតឆ្នាំរហូតដល់ឆ្អិនល្អ ដាច់ទឹកខ្ទង់ប្រហែល កន្លះម៉ោង។
_ យកទឹកកកដុំវាយបំបែកដុំៗ ចាក់ចូលក្នុងឆ្នាំងមួយហើយចាក់ទឹកចូល ។
_ ដួសម្សៅដែលកូររួចដាក់ចូលពុម្ភរឺបងប្អូនអាចច្នៃយកកំម៉ុងដោះគោចោះរន្ធវាក៏បាន ហើយសង្កតវាចេញ ក្នុងចានដែកដែលមានទឹកកកលាយទឹកធម្មតាចូល។

🥥🥥🥥 របៀបធ្វើទឹកស្ករ
_ដាំទឹក ខ្ទិះដូង ខ្ញី ដាក់ស្ករត្នោត និងអំបិលចូលរងាស់ ទឹកស្ករអោយរាងខាប់បន្តិចជាកាស្រេច។ បើមានកំហុសឆ្គងសូមបងប្អូនកុំប្រកាន់

ចូលចិត្ត1ណា ទិញញាំ
23/04/2025

ចូលចិត្ត1ណា ទិញញាំ

ស្វាយណាមដកម៉ៃ    ក្រអូបផ្អែមអត់សរសៃ
23/04/2025

ស្វាយណាមដកម៉ៃ ក្រអូបផ្អែមអត់សរសៃ

ឆាគ្រឿងត្រីអណ្តែង
04/03/2025

ឆាគ្រឿងត្រីអណ្តែង

ឆាបន្លែ
03/03/2025

ឆាបន្លែ

ត្រីចំហុយ
03/03/2025

ត្រីចំហុយ

ជ្រក់ស្ពៃ ក្តោប ស្រួយហើយ ឆ្ងាញ់      គ្រឿងធ្វើ មាន=    ស្ពៃកក្តោប10kg / អំបិល 7ខាំ ទឹក 4លីត / ស្ករ បុិចឹង ម្ទេស ដៃនាង ម្...
25/02/2025

ជ្រក់ស្ពៃ ក្តោប ស្រួយហើយ ឆ្ងាញ់
គ្រឿងធ្វើ មាន=
ស្ពៃកក្តោប10kg / អំបិល 7ខាំ ទឹក 4លីត / ស្ករ បុិចឹង ម្ទេស ដៃនាង ម្ទេស តូចៗ / ខ្ទឹមស ខ្ទឹមក្រហម /

វិធីធ្វើ 💋
កាត់ស្ពៃក្តោប ទំហំតាមការចង់បាន. លាងទឹក អោយស្អាត. ដាំនទឹក អោយពុះ ស្រុះ វា កុំយូរ ស្រងលាងទឹក អោយត្រជាក់ ដាក់កញ្ច្រែង
ដាក់អំបិលចូលទឹលដែលស្រុះ នោះកូរវាអោយរលាយ. ទុកអោយត្រជាក់រៀប ស្ពៃដាក់ ចូលកំប៉ុង. ទុកតែ2យប់ ជូរ ស្រងវា មក លាយគ្រឿង
កិនម្ទេសដៃនាង ជាមួយខ្ទឹមស ដាក់ចូល ដាក់ស្ករ បុិចឹង ខ្ទឹមក្រហមហាន់ដាក់ចូល ជាការស្រេច

👩‍🍳វិធីធ្វើទឹកស៊ុប  គុយទាវ  និងវិធីធ្វើ ម្ទេសឆា          #គ្រឿងផ្សំ មាន= ឆ្អឹងស៊ុប រឺលាយជើងជ្រូក (បងប្អូនពិសារគោដាក់គោ) ...
01/02/2025

👩‍🍳វិធីធ្វើទឹកស៊ុប គុយទាវ និងវិធីធ្វើ ម្ទេសឆា
#គ្រឿងផ្សំ មាន= ឆ្អឹងស៊ុប រឺលាយជើងជ្រូក (បងប្អូនពិសារគោដាក់គោ) យីហឺ បង្គារក្រៀម, ឆៃប៉ូវប្រៃ ខ្ទឹមបារាំង ,ការ៉ុត,ឆៃថាវ រឺបិគក់, ដើកឈើរអែម ប៉ុនកូនដៃ , ខ្ញី បន្ដិច , ស្ករ, ម្សៅស៊ុប រឺបិចេង, ទឹកត្រី ,អំបិល ខ្ទឹមលីង
ស្លឹកខ្ទឹមជីនាងវង, ក្រូចឆ្មា , បន្លែអាចដាក់សណ្ដែក ស្ពៃ រឺត្រកួន អាចពិសារជាមួយមី ,គុយទាវ, លត តាមការចូលចិត្ត,សាច់អាចដាក់សាច់គោ, ប្រហិត
វិធីធ្វើ = ដាំទឹកពុះ ស្រុះឆ្អឹង5នាទី ហើយចាក់ទឹកចោល លាងវាសិន ដាក់ទឹកថ្មី ធ្វើស៊ុប ពេលពុះដាក់ឈើអែម ដាក់ការ៉ុត,ខ្ទឹមបារំង, ឆៃថាវ និងយីហឺបង្គារចូល ហើយឆៃប៉ូវប្រៃ, ហើយដាក់ឆ្អឹងរំងាស់វា25ទៅ30នាទីអោយផុយ ដាក់គ្រឿងស្ករ ម្សៅស៊ុបចូលទឹកត្រីអំបិល និងខ្ញី ចូល ភ្លក់តាមការចូលចិត្ត
😘😘😘ពេលពិសារ ដាំទឹកស្រុះបន្លែផ្សេង ដាក់បន្លែស្រុះ ,រឺមី គុយទាវ ចូលហើយដាក់សាច់គោ ប្រហិតចូល ដាក់ទឹកស៊ុប ជីនិងខ្ទឹមលីង ជាការស្រេច
👩‍🍳 វិធីឆាម្ទេសឆា
ប្រើម្ទេសដៃនាង អាស្រស់និង ក្រៀមពាក់កណ្ដាលម្នាក់ ហើយកិនវាអោយម៉ត់(ដាក់ផ្សេងគ្នា )ហាន់ខ្ទឹម ក្រហម ស្ដើងៗ ខ្ទឹមសចិញ្រាំ ,, ដាក់ខ្ទះក្ដៅចាក់ប្រេងចូលទាំងអស់ ដាក់ គ្រាប់ពូកកានិងផ្កាចន្ទចូល លីងវាចេញពណ៍ក្លិន ស្រងកាកវាចោល ដាក់ខ្ទឹមក្រហមចូលលីងជិតក្រហមដាក់ខ្ទឹមសចូល ពេលក្រហម ចាក់ស្ករត្នោតចូលទុកអោយវាឡើងក្រហម ដាក់ទឹកត្រី អំបិល,បិចេងចូល ហើយដាក់ម្ទេសស្រស់មុន ឆាអោយរាងស្ងួត ដាក់កាពិតិចចូល ហើយចាក់ម្ទេស ក្រៀមចូល តាមក្រោយបន្ថយភ្លើង តិចៗ កូរវាទាល់ដាច់ទឹក នៅប្រេងដូចរូប ជាការស្រេច

🐚 បបរខ្យង   គ្រឿងផ្សំ =   សាច់ខ្យងកន្លះគីឡូ  ត្រីរ៉ស់ស្រែ1,  អង្ករ 1កំប៉ុង, ធាងត្រាវ( 3ធាង) បើអត់មានក្ដាតក៏បានតែវាមិនទន់...
01/02/2025

🐚 បបរខ្យង
គ្រឿងផ្សំ = សាច់ខ្យងកន្លះគីឡូ ត្រីរ៉ស់ស្រែ1, អង្ករ 1កំប៉ុង, ធាងត្រាវ( 3ធាង) បើអត់មានក្ដាតក៏បានតែវាមិនទន់ដូចត្រាវ, ស្លឹកប៉ាស់រឺចង់ដាក់ស្លឹកផ្ទីតាមចូលចិត្ត, ផ្សិតចំបើង3ខាំ, ននោរ1, គ្រឿងបុក(ប្រើស្លឹកគ្រៃ ខ្ជាយ, ខ្ទឹមស រមៀត ) លួចប្រហុកតិច, ស្ករ, បិចឹង, អំបិល
វិធីធ្វើ
ដាំទឹករាងច្រើន( ខ្ទង2លីត្រ) ឆាអង្ករ ក៏បានរឺមិនចង់ឆាក៏បាន
ពេលទឹកពុះ ដាក់អង្ករចូល ដាក់ធាងត្រាងចូល ពេលអង្កររាងរីក ដាក់ត្រី, ននោង, សាច់ខ្យង,ផ្សិតចំបើង ដាក់គ្រឿងបុកចូល, ប្រហុក , ដាក់ស្ករ បិចេងអំបិលចូល ភ្លក់រស់ជាតិចង់បាន ដាក់ស្លឹកផ្ទីនិងស្លឹកបាស់ ជាការស្រេច
ចំពោះការញាំបងប្អូនចូលចិត្តដាក់បន្លែស្រស់ៗបន្ថែមដូចព្រលឹត, ផ្កាស្នោ,កន្ទុំថេត ត្រយ៉ូងចេក ក៏បាន
តែនាក់ធ្វើនេះអត់បានថែមទេ ទិញអស់លុយច្រើនពេក

បាខឹម
01/02/2025

បាខឹម

ញាំ ស្វាយ
01/02/2025

ញាំ ស្វាយ

Address

Phnom Penh
Phnom Penh
12000

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 22:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+85515708999

Alerts

Be the first to know and let us send you an email when Lucky Smile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lucky Smile:

Share