MAMA FOOD

MAMA FOOD learn cooking

15/01/2026
24/12/2025

រឿងដែលឪពុកម្តាយគួរបង្រៀនកូនតាំងពីអាយុ 3 ឆ្នាំ

1. កុំឱ្យកូននៅពេលកូនទាមទារ គ្រាន់តែឱ្យកូនអ្វីដែលកូនសក្តិសម។
2. កុំឱ្យកូននៅពេលកូនទាមទារ គ្រាន់តែឱ្យកូនពេលកូនសុំ។
3. ពេលកូនសុំ កូនទទួលបានតែពេលកូនសក្តិសម។
4. ឪពុកម្តាយអាចបដិសេធកូន តែពេលបដិសេធ តែងតែប្រាប់កូនថាហេតុអ្វី។
5. តែងនិយាយស្រឡាញ់កូន និងរំឭកម្តងហើយម្តងទៀត រួមជាមួយឥរិយាបថស្រឡាញ់ ដើម្បីឱ្យសេចក្តីស្រឡាញ់នោះជ្រាបចូលទៅក្នុងសន្តិសុខរបស់កូន។
6. កូនដួល កូនត្រូវឈរដោយខ្លួនឯង បើកូនអាចធ្វើបាន។
7. បើកូនដួលដោយខ្លួនឯង កូនយំ កូនឈឺ កូននឹងឈប់យំដោយខ្លួនឯង ហាមឃាត់មិនត្រូវ ដោយសារអាណិតកូន ស្តីបន្ទោសរបស់វត្ថុ ស្ថានភាព ឬនរណាម្នាក់។
8. ពេលកូនធ្វើកិច្ចការល្អ សូមសរសើរ។ នោះគឺជាកម្លាំងជំរុញឱ្យកូនធ្វើកិច្ចការល្អៗម្តងហើយម្តងទៀត។
9. កុំខ្ជះខ្ជាយពាក្យសរសើរលើរឿងដែលមិនទាន់សក្តិសម។ អាចលើកទឹកចិត្តថា កូនធ្វើត្រូវ តែកុំសរសើរថា កូនឆ្លាតវៃខ្លាំង។
10. របស់អ្វីមិនមែនជារបស់ខ្លួន មិនត្រូវប៉ះនៅពេលមិនទាន់ត្រូវគេអនុញ្ញាត។
11. ធ្វើមនុស្សត្រូវចេះចែករំលែក។ តែងរំឭកកូនឱ្យចែករំលែកម្ហូបឆ្ងាញ់ ឬប្រដាប់ក្មេងលេងឱ្យមិត្តភក្តិ។
12. ទោះជាយ៉ាងណា រំឭកកូនថា លេងចប់ត្រូវយកប្រដាប់ក្មេងលេងមកដាក់នៅកន្លែងដើម ព្រោះឪពុកម្តាយលំបាកណាស់ទើបទិញឱ្យកូន។
13. កុំបង្រៀនកូនវាយគ្នា សូមបង្រៀនកូនឱ្យសម្របសម្រួលគ្រប់យ៉ាង៖ កូនអាចការពារខ្លួន តែមិនត្រូវបង្កសង្គ្រាម។
14. ពេលខុស មិនខ្មាសអៀន។ បើខុសត្រូវទទួលស្គាល់ និងសុំទោស។
15. បង្រៀនកូនគឺជាដំណើរការ ដែលភាពអត់ធ្មត់របស់ឪពុកម្តាយកំណត់គ្រប់យ៉ាង។ កូនគ្រប់រូបសុទ្ធតែរឹងរូស តែបានបង្រៀនហើយត្រូវមានភាពច្បាស់លាស់។
16. ពេលឪពុកម្តាយបង្រៀន លោកតាលោកយាយកុំចេញមុខជ្រៀតជ្រែក។ ត្រូវការការគាំទ្រពីគ្រួសារទាំងមូលក្នុងការកែតម្រង់កូនតូច។
17. គ្រប់គ្នាសុទ្ធតែស្រឡាញ់កូនខ្លួន។ តែបង្រៀនកូនគឺបង្រៀនខ្លួនឯងដែរ។ កូនគ្រប់រូបសុទ្ធតែដូចក្រដាសស។ កុំដោយសារស្រឡាញ់កូន បង្រៀនកូនឱ្យគិតតែខ្លួនឯង កុំបង្រៀនកូនវាយគេ។ ដើមឈើមួយអាចធំដោយខ្លួនឯង តែដើម្បីមានរូបរាងស្អាតត្រូវកែតម្រង់ច្រើន។
18. ភាពអត់ធ្មត់របស់ឪពុកម្តាយគឺជាកត្តាសំខាន់បំផុត ដើម្បីដើរជាមួយកូន ខ្លួនឯងខិតខំផ្លាស់ប្តូរខ្លួនឯងរាល់ថ្ងៃឱ្យវិជ្ជមានជាងមុន ទោះជាថានៅតែធ្វើខុសច្រើនណាស់ ក៏ត្រូវយកចិត្តទុកដាក់រក្សាទម្លាប់បង្រៀនកូនវិជ្ជមានរាល់ថ្ងៃ ដើម្បីសង្ឃឹមថា ថ្ងៃក្រោយកូនមិនជោគជ័យក៏ក្លាយជាមនុស្សល្អ។

19. រៀនវិធីបង្រៀនកូន ដើម្បីបង្កើតជំនាន់មិនអាងគេ
រឿងដែលអ្នកអាចបង្រៀនកូនតាំងពីអាយុ ៣ ឆ្នាំ ដើម្បីកុំឱ្យកើតជំនាន់ក្មេង «អាងឪពុកម្តាយ»
កូនពីអាយុ ៣ ទៅ ៤ ឆ្នាំ

1. ដុសធ្មេញ
2. ជួយឪពុកម្តាយដាក់សំលៀកបំពាក់ និងរបស់ប្រើប្រាស់ឱ្យស្អាត
3. សម្អាតបន្ទប់ និងរៀបចំប្រដាប់ក្មេងលេង
4. ដាក់សំលៀកបំពាក់កខ្វក់ចូលម៉ាស៊ីន

កូនពីអាយុ ៤ ទៅ ៥ ឆ្នាំ

1. ស្រោចទឹកដើមឈើក្នុងផ្ទះ
2. ជួយឪពុកម្តាយជូតតុ
3. ជួយមនុស្សធំយកកាសែតពីរបីសន្លឹក

កូនពីអាយុ ៦ ទៅ ៨ ឆ្នាំ

1. ចេះធ្វើកិច្ចការអនាម័យផ្ទាល់ខ្លួនភាគច្រើន
2. បោសសម្អាត ជូតកម្រាលឥដ្ឋក្នុងបន្ទប់ខ្លួន
3. យកសំរាមចុះធុងសំរាមក្រោមផ្ទះ
4. ចេះដោនតុញ៉ាំបាយ
5. ដាក់របស់ចាក់ចេញចូលកន្លែងសមស្រប
6. រៀបចំគ្រែរបស់ខ្លួន

កូនពីអាយុ ៩ ទៅ ១២ ឆ្នាំ

1. ធ្វើកិច្ចការអនាម័យផ្ទាល់ខ្លួនទាំងអស់ដោយខ្លួនឯង
2. ជូតសម្អាតរបស់ក្នុងផ្ទះ
3. បោកសំលៀកបំពាក់មួយចំនួន
4. ជូតកម្រាលឥដ្ឋបន្ទប់ទទួលភ្ញៀវ
5. ជួយម៉ែជ្រើសបន្លែ និងលាងបន្លែក្នុងផ្ទះបាយ

កូនពីអាយុ ១៣ ទៅ ១៥ ឆ្នាំ

1. រៀបចំអាហារសម្រាប់សមាជិកគ្រួសារ
2. បោកគក់សំលៀកបំពាក់ខ្លួនទាំងអស់
3. ជួយឪពុកម្តាយបញ្ចប់កិច្ចការមួយចំនួនដែលស្មុគស្មាញ
4. គណនាលុយសម្រាប់ខ្លួនឯង
5. ជ្រើសរើសទិញសំលៀកបំពាក់
6. ធ្វើកិច្ចការមួយចំនួននៅតំបន់ជិតខាង
7. ដែកសំលៀកបំពាក់

កូនពីអាយុ ១៦ ឆ្នាំឡើងទៅ

1. ធ្វើការងារជួលរកលុយខាងក្រៅ
2. ទៅដើរលេងក្រោមការមើលថែរបស់មនុស្សធំ
3. ធ្វើផែនការទទួលកម្រិតអប់រំខ្ពស់
4. ថែរក្សារឿងញ៉ាំសំលៀកបំពាក់ផ្ទាល់ខ្លួន
5. ធ្វើផែនការ និងរៀបចំអាហារសម្រាប់គ្រួសារទាំងមូល

17/12/2025
17/12/2025
16/12/2025

✅រូបមន្តធ្វើសាច់ជ្រូកផាត់ឆ្ងាញ់
👉គ្រឿងផ្សំ
សាច់ជ្រូកសុទ្ធចំនួន 1 គីឡូក្រាម
ស្ករត្នោតចំនួន30ក្រ ស្ករសចំនួន50ក្រ
ទឹកស៊ីអ៊ីវចំនួន 10 ក្រាម
ទឹកស៊ីអ៊ីវខាប់ចំនួនមួយស្លាបព្រាបាយ
ទឹកត្រី 16 ក្រាម
អំបិលពីរស្លាបព្រាបាយ
ប៊ីចេងមួយស្លាបព្រាបាយ
👉វិធីធ្វើ
យកសាច់ជ្រូកលាងឲ្យស្អាតកាត់ជាដុំៗ
យកទៅស្ងោរបង់អំបិលមួយស្លាបព្រាបាយ
ស្ងោរទាល់តែផុយរយៈពេល 2 ម៉ោង
បន្ទាប់មកស្រង់សាច់ យកមកបុកក្នុងត្បាលបំបែកវាឲ្យសំប៉ែតងាយស្រួលនឹងបេះជាសរសៃសរសៃ រួចចាប់ផ្ដើមយកសាច់ជ្រូកសរសៃទៅលាយគ្រឿងដាក់ប៊ីចេង អំបិល ស្ករត្នោតស្ករសទឹកត្រី ទឹកស៊ីអ៊ីវ ទឹកស៊ីអុីវខាប់ច្របល់ឱ្យសប់គ្រឿងបានល្អ រួចយកវាទៅដាក់លីងនៅក្នុងខ្ទះទាល់តែស្ងួតខ្លាំងបន្ទាប់មកយកវាទៅបុកយើងនឹងបានសាច់ជ្រូកផាត់ដ៏សែនឆ្ងាញ់
សូមអរគុណ
រក្សាសិទ្ធិដោយ page HoinChhoeun

16/12/2025

✅រូបមន្តធ្វើត្រីផាត់ឆ្ងាញ់
👉គ្រឿងផ្សំ
ត្រីងៀតស្ងួតប្រៃសាច់ច្រើនចំនួន 1 គីឡូ
ស្ករសចំនួន80 ក្រាម
ប៊ីចេងចំនួនមួយស្លាបព្រាបាយ
ត្បាល់ចំនួនមួយ
បើយកវិធីចៀនត្រូវមានប្រេងឆាមួយដប
👉វិធីចំអិន
លាងត្រីងៀតឲ្យបានស្អាតដីទុកឱ្យស្ងួត កាត់ត្រីងៀតជាកង់ៗ រួចយកទៅអាំង យកទៅចៀនក៏បាន បន្ទាប់មកទុកឱ្យត្រជាក់រួចបេះឆ្អឹងនិងស្បែកចេញ រួចយកសាច់ត្រីទៅបុកបុកអោយ ម៉ត់ រួចយកដាក់ក្នុងខ្ទះលីង លីងដាក់គ្រឿង ស្ករ ប៊ីចេង រួចរាល់√
ត្រីផាត់បានរួចរាល់ញ៉ាំជាមួយបបរសរឆ្ងាញ់
ឬក៏ធ្វើជាអាហារក្រៀមទុកបានយូរថ្ងៃ ទុកធ្វើជាស្បៀង!
សូមអរគុណ រក្សាសិទ្ធិដោយ Page HoinChhoeun

11/12/2025
07/12/2025
22/11/2025

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when MAMA FOOD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share