21/01/2025
ឥឡូវយើងងាកមកមើលគណៈរដ្ឋមន្ត្រីរបស់លោក Trump ម្តង។
លោក Trump បានធ្វើអោយពិភពលោកភ្ញាក់ផ្អើលម្តងទៀត ដោយសារតែសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកសំបូរទៅដោយមហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារ។។តើពួកគេជានរណាខ្លះហើយមានទ្រព្យសម្បត្តិប៉ុន្មាន? សូមមើលបញ្ជីរាយនាមខាងក្រោមនេះ។
- មនុស្សទីមួយគឺលោក Elon Musk ដែលជាមហាមិត្តរបស់លោក Trump និងបច្ចុប្បន្នជាកំពូលអ្នកមាននៅក្នុងលោកជាមួយនិងទ្រព្យសម្បត្តិសរុប ៤៤១ពាន់លានដុល្លារ។គាត់ត្រូវបានតែងតាំងអោយដឹកនាំក្រសួងប្រសិទ្ធិភាពការងាររបស់រដ្ឋាភិបាល។
- មនុស្សទីពីរក៏ជាមហាសេដ្ឋីពាន់លានដែរគឺលោក Stephen Feinberg ដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួង ការពារជាតិ។ទ្រព្យសម្បត្តិបច្ចុប្បន្នទាំអស់របស់គាត់មានចំនួនប្រាំពាន់លានដុល្លារ។
- មនុស្សទីបីគឺធនាគារិក Warren Stevens ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសរអាប្រចាំនៅចក្រភពអង់គ្លេស។គាត់មានទ្រព្យសម្បត្តិសរុបទាំងអស់ចំនួន ៣,៣ពាន់លានដុល្លា។
- មនុស្សទីបួនគឺជាដន្លងរបស់លោក Trump ជាឪពុករបស់ប្តីកូនស្រីលោកTrump នាង Ivanka ឈ្មោះ Charles Kushner ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសរអាប្រចាំប្រទេសបារាំង។ទ្រព្យសម្បត្តិបច្ចុប្បន្នទាំងអស់របស់គាត់មានចំនួន ២,៩ពាន់លានដុល្លារ។
- មនុស្សទីប្រាំគឺលោកស្រី Linda McMahon ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ។បច្ចប្បន្នលោកស្រីមានទ្រព្យសម្បត្តិសរុបចំនួន ២,៥ពាន់លានដុល្លារ។លោកស្រីក៏ជាសហស្ថាបនិកនៃ WWE ដែលជាក្រុមហ៊ុនកំសាន្តផ្នែកកីទ្បាកាសដ៏ល្បីល្បាញនៅសរអា។
- មនុស្សទីប្រាំមួយគឺលោក Jared Isaac Man ដែលនឹងដឹកនាំអង្គការផ្នែកអវកាសសរអាគឺ NASA គាត់គឺជានាយកប្រតិបត្តិដែលមានប្រាក់សរុប ១,៩ពាន់លានដុល្លារ។
- មនុស្សីទីប្រាំពីរគឺធនាគារិក Wilber Ross ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលលោកមានទ្រព្យសម្បត្តិប្រមាណ ១,៥ពាន់លានដុល្លារ។
- មនុស្សទីប្រាំបីគឺលោកស្រី Kelly Luffler ដែលត្រូវតែងតាំងអោយដឹកនាំរដ្ឋបាលអាជីវកម្មធុនតូច ដែលលោកស្រីមានទ្រព្យសម្បត្តិចំនួន ១,១ពាន់លានដុល្លារ។
- មនុស្សទីប្រាំបួនគឺអភិបាលរដ្ឋ North Dakota ឈ្មោះ Doug Bergam ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។លោកមានទ្រព្យសម្បត្តិប្រមាណ១,១ពាន់លានដុល្លារដែរ។
- មនុស្សទីដប់គឺលោក Vivec Ramasvamy ដែលត្រូវដឹកនាំរួមគ្នាជាមួយលោក Elon Musk ក្រសួងប្រសិទ្ធិភាពការងាររបស់រដ្ឋាភិបាល។
- មនុស្សទីដប់មួយគឺលោក Scott Quitt ដែលត្រូវតែងតាំងជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលលោកមានទ្រព្យសម្បត្តិប្រមាណ ១ពាន់លានដុល្លារ។
ហើយយើងក៏មិនបានភ្លេចលោក Trump ខ្លួនឯងដែលមាន ទ្រព្យសម្បត្តិសរុបចំនួន៦,១ពាន់លានដុល្លារ។
តើលោកអ្នកគិតថាលោកប្រធានាធិបតី Trump អាចនឹងធ្វើអោយអាមេរិកខ្លាំងអស្ចារ្យម្តងទៀត ឈ្នះមហាអំណាចសេដ្ឋកិច្ចដែលកំពុងងើបទ្បើងបានជាមួយនិងគណៈរដ្ឋមន្ត្រីសុទ្ធសឹងតែជាមហាសេដ្ឋីពាន់លានខាងលើនេះទេ?
សួស្តីថ្ងៃអង្គារ។
ប្រភព: Visoth Sean