The NINE Cafe

The NINE Cafe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The NINE Cafe, Food & Drink, Street 318, Phnom Penh.

Mini brownies រសជាតិឆ្ងាញ់ខ្លាំង 1កែវតម្លៃ 2.5$ បងប្អូនចង់ញាំអាចទំនាក់ទំនងតាមលេខTelegram 096 495 7795                   ...
20/01/2026

Mini brownies រសជាតិឆ្ងាញ់ខ្លាំង
1កែវតម្លៃ 2.5$
បងប្អូនចង់ញាំអាចទំនាក់ទំនងតាមលេខ

Telegram 096 495 7795

096 33 76 538

09/12/2025
09/12/2025

ព្រះសង្ឃ និងប្រជាពលរដ្ឋ បាននិមន្ត និងភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីគេចពីគ្រាប់ផ្លោងរបស់ទាហានថៃ។

ទាហានថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ហើយកងទ័ពថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ។ កងកម្លាំងកម្ពុជាបន្តរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។
ប្រភពៈ Fresh News

08/12/2025

BREAKING: ក្រសួងការពារជាតិ បង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា ទាំងF-16 និងផ្សែងពុល, កម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត មិនបាញ់តបតឡើយ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញរបាយការណ៍លម្អិតដែលថៃ បើកការបាញ់ប្រហារចូលដែនអធិបតេយ្យរបស់កម្ពុជា នៅគ្រប់សមរភូមិទាំងអស់តាមបន្ទាត់ព្រំដែន ដោយប្រើទាំងយន្ដហោះចម្បាំង F-16 និងផ្សែងពុល ខណៈកម្ពុជារក្សាការអត់ធ្មត់ខ្ពស់បំផុត មិនបានបាញ់តបតទៅវិញនោះឡើយ។

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ០៥៖០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើ កម្លាំងកងទ័ពកម្ពុជាវេលាម៉ោង២៖១៥នាទីរសៀល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។

យោធាថៃបានបន្តផ្តើមធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង៖

១៖ ម៉ោង០៤៖០០នាទី រថយន្តធន់ធំចំនួន២គ្រឿងរបស់យោធាថៃ ដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរើង ចូលមកខាងមុខតំបន់អានសេះ
២៖ ម៉ោង០៥៖០៤នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះ មកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ ចំនួន២០-២៥គ្រាប់។
៣៖ ម៉ោង០៥៖១៩នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះ មកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃចំនួន ៣០-៣៨គ្រាប់។
៤៖ ម៉ោង០៥:២៥នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះ មកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ និងកាំភ្លើងយន្តចំនួន១០០-១២០គ្រាប់។
៥៖ ម៉ោង០៥៖ ៤០នាទី យោធាថៃបានផ្អាកការបាញ់ប្រហារ ប៉ុន្ដែកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
៦៖ ម៉ោង០៦៖១៣នាទី យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាំភ្លើងMT60 ចំនួន៣គ្រាប់។
៧៖ ម៉ោង០៦៖ ២២នាទី យោធាថៃបានបន្ដបាញ់កាំភ្លើងត្បាល់ ចំនួន៤គ្រាប់ និងកាំភ្លើងយន្ដថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជា នៅតំបន់អានសេះ។
៨៖ ម៉ោង០៦៖ ៥១នាទី យោធាថៃចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមាន់ ដោយប្រើប្រាស់រថក្រោះ។
៩៖ ម៉ោង០៧៖ ៤០នាទី យោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅ៖ មុំបី អានសេះ ភ្នំខ្មោច គោល៨ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយប្រើប្រាស់កាំភ្លើងធំ១៥៥mm រថក្រោះ កាំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះ។
១០៖ ម៉ោង០៨៖១០នាទី យោធាថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើន។
១១៖ ម៉ោង០៨៖១៤នាទី យោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារ។
១២៖ ម៉ោង០៨៖៤១នាទី យោធាថៃនៅបន្ដបាញ់ និងបន្ដបាញ់ផ្លោង បាញ់បុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេច បន្លោះថ្មដូន និងប្រាសាទតាមាន់ បច្ចុប្បន្ន មានយន្ដហោះយោធាថៃ បានហោះតាមបណ្ដោយព្រំដែន។
១៣៖ ម៉ោង០៩៖០៥នាទី យោធាថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជា ដោយប្រើយន្តហោះចម្បាំងប្រភេទ F-16 នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
១៤៖ ម៉ោង០៩៖៣០នាទី យោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀត នៅប្រាសាទខ្នារ អូរស្មាច់ ដោយយោធាថៃបានប្រើកាំភ្លើង១២,៧ រួមទាំងរថក្រោះបាញ់បុកបន្ថែម។
១៥៖ ម៉ោង១០៖០០នាទី យោធានៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំង ដោយប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះបាញ់បុកជាពិសេសខ្លាំង នៅតំបន់អានសេះ និងទិសប្រាសាទព្រះវិហារ។

គិតមកត្រឹមម៉ោង១១៖០០នាទីនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។ កងកម្លាំងកម្ពុជា បាននិងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

សូមគូសបញ្ជាក់ផងដែរថា ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះ ខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការ និងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។

លើសពីនេះទៅទៀត ការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ដែលធ្វើឱ្យប្រជាជន ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ក្នុងនោះ អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានជួយសម្របសម្រួលជួយប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពផងដែរ។

នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ៕

ចាប់ផ្តើមបើកលក់វិញហើយ អតិថិជនជាទីស្រលាញ់អាចកម្ម៉ង់បានចាប់ពីថ្ងៃនេះតទៅ  អរគុណសម្រាប់ការគាំទ្ររបស់អតិថិជនកន្លងមក❤️🥰អតិថិជន...
18/11/2025

ចាប់ផ្តើមបើកលក់វិញហើយ អតិថិជនជាទីស្រលាញ់អាចកម្ម៉ង់បានចាប់ពីថ្ងៃនេះតទៅ អរគុណសម្រាប់ការគាំទ្ររបស់អតិថិជនកន្លងមក❤️🥰
អតិថិជនជាទីស្រលាញ់ អាចកំម៉ង់បានតាម
Telegram 096 49 57 795

Promotions ពិសេសសម្រាប់ដើបសប្តាហ៍ចាប់ពីថ្ងៃទី03/09 -09/09សម្រាប់Mini brownies រសជាតិឈ្ងុយឆ្ងាញ់ជាងមុន ❤️1កែវតម្លៃ2.5$ បញ...
02/09/2025

Promotions ពិសេសសម្រាប់ដើបសប្តាហ៍ចាប់ពីថ្ងៃទី03/09 -09/09
សម្រាប់Mini brownies រសជាតិឈ្ងុយឆ្ងាញ់ជាងមុន ❤️1កែវតម្លៃ2.5$ បញ្ចុះមកត្រឹម2$ ទិញ3កែវថែមនំbrownies ធំមួយ ជូនអតិថិជនជាទីស្រលាញ់ អរគុណសម្រាប់ការគាំទ្ររបស់អតិថិជនកន្លងមក❤️🥰
អតិថិជនជាទីស្រលាញ់ អាចកំម៉ង់បានតាម
Telegram 096 49 57 795

ចាប់ផ្តើមលក់mini brownies វិញហើយ បងប្អូនអាចកម្ម៉ង់បាន1 កែវ តម្លៃ2$ មាន 10នំ  អាចទំនាក់ទំនងបានតាមTelegram 096 49 57 795
15/08/2025

ចាប់ផ្តើមលក់mini brownies វិញហើយ បងប្អូនអាចកម្ម៉ង់បាន
1 កែវ តម្លៃ2$ មាន 10នំ
អាចទំនាក់ទំនងបានតាមTelegram 096 49 57 795

07/08/2025

តើបេក្ខជនដែលបានប្រព្រឹត្តសកម្មភាពកម្រិតថ្នាក់ទី២ ដែលត្រូវចាប់បានថាធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យត្រូវទទួលពិន័យបែបណា?

-ដើម្បីទទួលបានព័ត៌ទាក់ទងនឹងការប្រឡង ៖ https://lnk.bio/moeyscambodia

07/08/2025

Address

Street 318
Phnom Penh

Telephone

+855978842157

Website

Alerts

Be the first to know and let us send you an email when The NINE Cafe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category