Freedom Health

Freedom Health Low Carb & Zero Carb Diet Community 💁‍♂️

ទើបទទួលបានម៉ាសុីនក្រឡុក អីណុកថ្មីៗ សម្រាប់ក្រឡុក ghee ជាមួយកាហ្វេឲ្យលេខ១ម៉ង ពេលញាំ coffee ជាមួយ ghee ក្រឡុកចូលគ្នា ខ្ទះ😋...
24/09/2026

ទើបទទួលបានម៉ាសុីនក្រឡុក អីណុកថ្មីៗ សម្រាប់ក្រឡុក ghee ជាមួយកាហ្វេឲ្យលេខ១ម៉ង ពេលញាំ coffee ជាមួយ ghee ក្រឡុកចូលគ្នា ខ្ទះ😋

ម៉ាសុីនមុនខូចយូហើយ ចាំដាក់ video របៀបធ្វើឲ្យមើល

មិនអាចផ្តាច់បាន😁 តែកាត់បន្ថយបាន😁
24/09/2026

មិនអាចផ្តាច់បាន😁 តែកាត់បន្ថយបាន😁

23/09/2026

🌱 ស្បែកជ្រូក ដាក់ Air Fryer លឿនៗ ត្រឹម ៦ នាទី!

ចង់បាន Snack ឆ្ងាញ់ៗ សាមញ្ញ និង Zero Carb! 💚

ស្បែកជ្រូកមាន ខ្លាញ់ និងប្រូតេអ៊ីន ហើយអាចជាប្រភព Collagen ពីធម្មជាតិ។

👉ជួយឲ្យឆ្អែតបានយូរ
👉មិនចាំបាច់បន្ថែមស្ករ ឬម្សៅ
👉ងាយធ្វើ សាកសមសម្រាប់ Low Carb / Keto

👉 តែគួរញ៉ាំក្នុងបរិមាណសមរម្យ និងជ្រើសរើសផលិតផលដែលមិនមានស្ករ ឬគ្រឿងផ្សំបន្ថែមច្រើន។

23/09/2026

EP: 48 🌱ហេតុអ្វីបានខ្វះសូដ្យូមក្នុងឈាម ?

កាន់តែប្តូររបបអាហារ កាន់តែអត់ថាមពល?

បើអ្នកកំពុង កាត់ស្ករ កាត់ម្សៅ និងធ្វើ Fasting ហើយមានអារម្មណ៍ថា អស់កម្លាំង ឈឺក្បាល ឬវិលមុខ… កុំមើលរំលងរឿង Electrolytes ជាពិសេស Sodium 🧂

👉 អំបិលមិនមែនជាសត្រូវទេ។
វាជាប្រភព Sodium ដែលរាងកាយត្រូវការសម្រាប់មុខងារសំខាន់ៗជាច្រើន។

👉 ដូច្នេះ កុំគ្រាន់តែ “កាត់” អាហារ ត្រូវចេះ រៀបចំ Electrolytes ឲ្យសមស្រប ផងដែរ។

Salt can be part of a healthy diet — but balance matters. 💚

#លើសស្ករ #លើសខ្លាញ់ #លើសសម្ពាធឈាម

ពេលដែលបងៗមិនមានភាពរីករាយជាមុខរបបអាហារដែលបងញាំ មានន័យថាបងៗមិនទាន់ទទួលបានលទ្ធផល ចេញពីរបបអាហាររបស់បងទេ អាចមកពីធ្វើមិនត្រឹមត...
23/09/2026

ពេលដែលបងៗមិនមានភាពរីករាយជាមុខរបបអាហារដែលបងញាំ មានន័យថាបងៗមិនទាន់ទទួលបានលទ្ធផល ចេញពីរបបអាហាររបស់បងទេ អាចមកពីធ្វើមិនត្រឹមត្រូវ ឬខ្វះការយកចិត្តទុកដាក់ ស្តាប់រាងកាយរបស់ខ្លួនឯង។

===> ទទួលបានបានក្តីសុខពិតចេញពីរបបអាហារ ទាំងផ្លូវកាយ ផ្លូវចិត្ត🫶

ទាំងផ្លូវកាយ ផ្លូវចិត្តជារបស់មិនទៀងមែនពិត តែត្រូវពិសោធន៍ដោយដឹងថាសុខផ្លូវកាយបែបមិច សុខផ្លូវចិត្តបែបមិច🙏

22/09/2026

🩸 ត្រូវចេះមើល និងយល់ពីលទ្ធផលឈាមរបស់ខ្លួនឯង!

បើមិនចង់រង់ចាំដល់មានបញ្ហាសុខភាព ទើបចាប់ផ្តើមយកចិត្តទុកដាក់ 👉 ត្រូវចាប់ផ្តើមសិក្សាពីសុខភាពរបស់ខ្លួនតាំងពីថ្ងៃនេះ។

👉 ត្រូវយល់ថា លទ្ធផលនីមួយៗមានន័យយ៉ាងដូចម្តេច និងតើវាពាក់ព័ន្ធគ្នាយ៉ាងដូចម្តេច។

👉 អាចចាប់ផ្តើមសិក្សាពី៖
• Fasting Glucose
• HbA1c
• Fasting Insulin
• Triglycerides
• HDL
• LDL
• Total Cholesterol

⚠️ ហើយសំខាន់៖ កុំបញ្ឈប់ ឬកែប្រែថ្នាំដោយខ្លួនឯង។

👉 ចេះអានលទ្ធផលឈាម = ចេះយល់ពីសុខភាពខ្លួនឯង។
កុំរង់ចាំឲ្យរាងកាយមានបញ្ហា ទើបចាប់ផ្តើមសិក្សា។ 🩸💚

Change Your Diet, Change Your Life

បងអាចឃើញខ្ញុំញាំ Carnivore ហើយ សាច់មិនមែនជាកត្តានាំឲ្យឡើងអាសុីតទេ កត្តាពិតប្រាកដគឺ 👉 Hyperinsulinemia !!!ការកើនឡើងជាតិអា...
21/09/2026

បងអាចឃើញខ្ញុំញាំ Carnivore ហើយ សាច់មិនមែនជាកត្តានាំឲ្យឡើងអាសុីតទេ កត្តាពិតប្រាកដគឺ 👉 Hyperinsulinemia !!!
ការកើនឡើងជាតិអាសុីតមកពី អាំងស៊ុយលីនខ្ពស់។

😋 នាំធីមរបបអាហារ Carnivore មកញាំ buffet បែប Carnivore ពេលចប់កម្មវិធីម្សិលមិញ 😍គាត់ថាឆ្ងាញ់មែន ត្រៀមទឹកត្រីបុកបែបគីតូ ឲ្យ...
21/09/2026

😋 នាំធីមរបបអាហារ Carnivore មកញាំ buffet បែប Carnivore ពេលចប់កម្មវិធីម្សិលមិញ 😍
គាត់ថាឆ្ងាញ់មែន ត្រៀមទឹកត្រីបុកបែបគីតូ ឲ្យបងៗគាត់ដឹងថារបបអាហារសុខភាពមិនមែនមិនឆ្ងាញ់ទេ មកពីមិនចេះរៀបចំ ហើយមិនយល់ពីវាបាន🙏

ថ្ងៃនេះ OMAD សាច់គោកិន + ពងត្រីចៀនជាមួយស៊ុត
21/09/2026

ថ្ងៃនេះ OMAD
សាច់គោកិន + ពងត្រីចៀនជាមួយស៊ុត

21/09/2026

ខំញ៉ាំស្ករ និងរបស់ផ្អែមៗ ដើម្បីឲ្យមានកម្លាំង… តែហេតុអ្វីបែរជាអស់កម្លាំង?

មនុស្សជាច្រើនគិតថា 👉 ស្ករ = ថាមពល ⚡

ប៉ុន្តែបន្ទាប់ពីញ៉ាំអាហារផ្អែមៗ ជាតិស្ករក្នុងឈាមអាចកើនឡើងលឿន ហើយរាងកាយបញ្ចេញអាំងស៊ុយលីនដើម្បីគ្រប់គ្រងវា។ បន្ទាប់មក មនុស្សខ្លះអាចមានអារម្មណ៍ ងងុយគេង អស់កម្លាំង ឬពិបាកផ្តោតអារម្មណ៍។

បើកើតឡើងញឹកញាប់ ការញ៉ាំស្ករច្រើនក៏មិនមែនជាវិធីល្អសម្រាប់ការគ្រប់គ្រងសុខភាពមេតាបូលីស និងខួរក្បាលរយៈពេលវែងទេ។

🧠 ដូច្នេះ កុំគិតតែថា
“ញ៉ាំផ្អែម = មានកម្លាំង”

ត្រូវសួរខ្លួនឯងថា៖
👉 តើអាហារដែលខ្ញុំញ៉ាំ កំពុងផ្តល់ថាមពលដែលមានស្ថេរភាព ឬកំពុងធ្វើឲ្យជាតិស្ករក្នុងឈាមឡើងចុះ?

💚 Change Your Diet, Change Your Life

Address

ទីតាំងភ្នំពេញ
Phnom Penh
12000

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

0964008888

Website

Alerts

Be the first to know and let us send you an email when Freedom Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Freedom Health:

Shortcuts

Share