26/09/2026
សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ! បិណ្ឌ១ ដែលនឹងឈានមកដល់ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ
ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិដ៏ថ្លៃថ្លានេះ អង្គភាពផលិតទឹកបរិសុទ្ធ ឱរ៉ាល់ សូមគោរពជូនពរដល់ អតិថិជន និងគ្រួសារកម្ពុជាទាំងអស់ ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមធ្វើដំណើរទៅកាន់ស្រុកកំណើត ឬទៅធ្វើបុណ្យតាមវត្តអារាមនានាប្រកបដោយសុខសុវត្ថិភាព!