11/01/2026
អានហើយ ណែនទ្រូង 😭 ! ថៅកែលក់គ្រឿង អលង្ការ នៅបឹងត្រកួន ៖ ផ្ទះ និងហាងនាងខ្ញុំ ត្រូវបានសៀមបំផ្លាញអស់ហើយ ខ្ញុំអស់រលីងពីខ្លួនហើយ យកអ្វីក៏មិនបានដែរ ប្តីក៏នៅជួរមុខទៀត...
កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៦ ថៅកែលក់គ្រឿង អលង្ការ នៅបឹងត្រកួន រៀបរាប់ទំាងឈឺចាប់ ក្រោយឃើញផ្ទះខ្លួន ត្រូវទាហានថៃបាញ់បំផ្លាញ ខ្ទេចគ្មានសល់ កាលពីពេលកន្លងទៅ ដោយប្រាប់ថា
"ផ្ទះ និងហាងនាងខ្ញុំ ត្រូវបានសៀមបំផ្លាញអស់ហើយ សូមឱ្យថ្នាក់ដឹកនាំ ជួយរកយុត្តិធម៌ ឱ្យនាងខ្ញុំផង ខ្ញុំអស់រលីងពីខ្លួនហើយ យកអ្វីក៏មិនបានដែរ ប្តីក៏នៅជួរមុខទៀត ខ្ញុំគ្មានសេសសល់អ្វីទេ😔😭 ។
បងប្អូនខ្ញុំ ខាងបឹងត្រកួន រងការខូចខាតផ្ទះសំបែងទាំងអស់គ្មានសល់អ្វី😔 សូមឱ្យថ្នាក់ដឹកនាំជួយដោះស្រាយឱ្យឆាប់ផង ឆាប់បានបងប្អូនខ្ញុំ ខាងបឹងត្រកួនឆាប់បានទៅរស់នៅផ្ទះវិញផង🙏🏻🙏🏻🙏🏻 ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលនឹងអាចដោះស្រាយបាន"។
"២០២៥ ជាឆ្នាំដែលអាក្រក់បំផុតសម្រាប់ជីវិតខ្ញុំ ហើយក៏ជាឆ្នាំ ដែលចងចាំក្នុងជីវិតមិនអាចបំភ្លេចបាន ខ្ញុំត្រូវបាត់បង់គ្រប់យ៉ាង មួយប៉ប្រិចភ្នែក កម្លាំងញើសឈាមរបស់ខ្ញុំ រយៈពេលចង់មួយជីវិតរបស់ខ្ញុំ ត្រូវបានបំផ្លាញដោយពួកចោរសៀម ចង្រៃមកប្លន់ទឹកដីខ្មែរស្រស់ៗ កម្ទេចផ្ទះប្រជាជនស៊ីវិលគ្មានញញើតដៃ ការឈឺចាប់នេះ មិនដឹងថា ត្រូវនិយាយបែបណា ឱ្យស័ក្តិសមឡើយ។
ពេលនេះ ចូលឆ្នាំ២០២៦ សូមឱ្យអ្វីៗ ប្រសើរឡើង ញញឹមផ្ដល់កម្លាំងឱ្យខ្លួនឯង តស៊ូពុះពារក្នុងគ្រាដ៏លំបាកនេះ💪💪 ខ្ញុំជឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល"៕