KUNG FU KING Smokeless

KUNG FU KING Smokeless Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KUNG FU KING Smokeless, Grocers, សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ, Phnom Penh.

យើងខ្ញុំត្រូវការតំណាងចែកចាយលក់បន្តនៅតាមបណ្ដាលខេត្ត សូមទាក់ទងមកលេខ 015877956/090555735
សម្រាប់ការលក់ធូបមូសខ្មែរដែលមានគុណភាពខ្ពស់ ផលិតដោយកូនខ្មែរ 🇰🇭 រោងចក្រនៅខេត្តកំពង់ស្ពឺ

ការពារខ្លួនអ្នកពីជំងឺគ្រុនឈាមដោយ
17/05/2026

ការពារខ្លួនអ្នកពីជំងឺគ្រុនឈាមដោយ

រដូវភ្លៀងចូលមកដល់ហើយ ការពារកូនលោកអ្នកដោយ
11/05/2026

រដូវភ្លៀងចូលមកដល់ហើយ ការពារកូនលោកអ្នកដោយ

អបអរសាទរ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ « ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ » ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងទាំងអស់គ្នា ក្នុងការសម្រេចគោលដៅ និងធានាលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងពីក្នុងប្រទេស ចូលរួមចំណែកគាំទ្រគោលដៅតំបន់និងសកល និងការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យបន្តចូលរួមសហការ និងសហប្រតិបត្តិការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយនិរន្តរភាព។

ប្រធានបទនៃទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ និងសមិទ្ធផលដែលព្រះរាជាណាចក្រកម្ពុជាសម្រេចបាននាពេលនេះ ពិតជាបានឆ្លុះបញ្ចាំង និងបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ការលុបបំបាត់ជំងឺគ្រុនចាញ់ គឺយើងពិតជាអាចធ្វើបាន និងត្រូវតែធ្វើទាំងអស់គ្នា ទាំងបុគ្គល គ្រួសារ និងសហគមន៍នៅគ្រប់កម្រិត ព្រមទាំងការសហការពីគ្រប់ភាគី ទាំងកម្រិតជាតិ និងអន្តរជាតិ។ ទន្ទឹមនេះ តួនាទីចម្បងរបស់យើងទាំងអស់គ្នា គឺត្រូវតែការពារខ្លួនយើងកុំឱ្យសត្វមូសខាំ និងរួសរាន់ស្វែងរកសេវាពិនិត្យពិគ្រោះសុខភាពដែលនៅជិតបំផុត បើសង្ស័យថាអាចទទួលការចម្លងជំងឺគ្រុនចាញ់បន្ទាប់ពីបានស្នាក់នៅក្នុងភូមិសាស្ត្រមានការចម្លងជំងឺគ្រុនចាញ់។ ការបញ្ចប់ជំងឺគ្រុនចាញ់ ត្រូវតែជាគោលដៅរួមគ្នាតែមួយសម្រាប់បង្ការខ្លួនយើងគ្រប់ៗរូបបង្ការគ្រួសារគ្រប់ៗគ្នា និងបង្កើនជីវភាពគ្រួសារ និងសេដ្ឋកិច្ចសង្គម។

10/05/2026
គុណភាព និងកម្ចាត់មូស 🦟ទំនាក់ទំនង ០១៥៨៧៧៩៥៦
09/05/2026

គុណភាព និងកម្ចាត់មូស 🦟
ទំនាក់ទំនង ០១៥៨៧៧៩៥៦

ធូបមូស Kung Fu King
03/05/2026

ធូបមូស Kung Fu King

តើបងប្អូនធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាយើងខំនិយាយ ខំរអ៊ូដដែលៗ ប៉ុន្តែហាក់ដូចជាចូលត្រចៀកឆ្វេង ចេញត្រចៀកស្តាំ? ចិត្តវិទ្យាប...
26/02/2026

តើបងប្អូនធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាយើងខំនិយាយ ខំរអ៊ូដដែលៗ ប៉ុន្តែហាក់ដូចជាចូលត្រចៀកឆ្វេង ចេញត្រចៀកស្តាំ? ចិត្តវិទ្យាបានរកឃើញថា ការ "ដាស់តឿនដដែលៗ" គឺជាឃាតករសម្លាប់វិន័យកូន! 🚫
​🧠 អ្វីទៅជា "អាការៈថ្លង់ដោយការរៀន" (Learned Deafness)?
នៅពេលកូនឮការរអ៊ូ ឬការណែនាំដដែលៗច្រើនដងពេក ខួរក្បាលរបស់ពួកគេនឹងចាប់ផ្តើម "បិទ" មិនទទួលព័ត៌មាននោះទេ។ ពួកគេចាត់ទុកសំឡេងប៉ាម៉ាក់ជា "សំឡេងរំខាន" (Background Noise) ដូចជាសំឡេងកង្ហារ ដែលមិនចាំបាច់យកចិត្តទុកដាក់។
​⚠️ ផលប៉ះពាល់នៃការនិយាយដដែលៗ៖
​បាត់បង់ភាពបន្ទាន់៖ កូនរៀនសូត្រថា "ចាំដល់ម៉ាក់ស្រែកលើកទី១០ ចាំធ្វើក៏មិនទាន់យឺត"។
​បង្កើតភាពតានតឹង៖ ការណែនាំប្រែទៅជាការដាក់សម្ពាធ ដែលធ្វើឱ្យកូនមានអារម្មណ៍ធុញថប់ ជាជាងការចង់សហការ។
​ខូចវិន័យ៖ កូនលែងចេះទទួលខុសត្រូវលើពាក្យសម្តីដំបូងៗរបស់យើង។
​💡 តិចនិកនិយាយឱ្យកូនស្តាប់ (តាមបែបចិត្តវិទ្យា)៖
✅ និយាយតិច តែមានន័យ៖ ប្រើឃ្លាខ្លីៗ ច្បាស់ៗ និងចំគោលដៅ។
✅ ទំនាក់ទំនងភ្នែក៖ ឱនចុះឱ្យស្មើកម្ពស់កូន មើលភ្នែកគាត់ រួចនិយាយដោយស្ងប់ស្ងាត់។
✅ និយាយតែម្តង រួចអនុវត្តច្បាប់៖ បើកូនមិនធ្វើតាម ត្រូវមានវិធានការ (Action) ជាជាងការឈររអ៊ូ។
✅ សរសើរពេលកូនស្តាប់៖ លើកទឹកចិត្តនៅពេលកូនធ្វើតាមការណែនាំដំបូង ដើម្បីឱ្យខួរក្បាលគាត់ចងចាំនូវទម្លាប់ល្អ។
​✨ សរុបមក៖ អំណាចនៃអាជ្ញាធរមាតាបិតា មិនមែនស្ថិតលើ "សំឡេងខ្លាំង" ឬ "ការនិយាយច្រើនដង" ទេ ប៉ុន្តែស្ថិតលើ "ភាពច្បាស់លាស់ និងភាពម៉ឺងម៉ាត់"។
​សាកល្បងផ្លាស់ប្តូរការរអ៊ូ មកជាការនិយាយដោយមានគោលដៅ នោះបងប្អូននឹងឃើញថា កូនៗនឹងមានការប្រែប្រួលជាវិជ្ជមាន! 👨‍👩‍👧‍👦💗

19/02/2026

Address

សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ
Phnom Penh
85512877956

Telephone

+85512877956

Website

Alerts

Be the first to know and let us send you an email when KUNG FU KING Smokeless posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KUNG FU KING Smokeless:

Shortcuts

Share

Category