29/06/2026
ប្រទេសថៃប្រកាសរើសកងទ័ពក្រៅក្របខណ្ឌបន្ថែមជាង២ម៉ឺននាក់ជាបន្ទាន់
អ្នកនាំពាក្យក្រសួងការពារជាតិបានប្រកាសពីផែនការជ្រើសរើសពលទាហានអាសាស្ម័គ្រ (ទាហានក្រៅក្របខណ្ឌ) បន្ថែមចំនួន២៥០០០នាក់ ដែលជាផែនការបន្ទាន់លើសចំនួនដែលបានកំណត់ដោយប្រើថវិកាចំណាយក្នុងកិច្ចការនេះចំនួន1,455 លានបាត ដែលស្មើនឹងប្រមាណ៤៣លានដូល្លារ ស.រ.អា.។
ចំនួនទាហានអាសាស្ម័គ្រទាំង២៥០០០នោះត្រូវបានបែងចែងទៅតាមស្ថាប័នដូចខាងក្រោម៖
* កងទ័ពជើងគោក៖ 18,784 នាក់ (ច្រើនជាងគេ)
* កងទ័ពជើងទឹក៖ 3,496 នាក់
* កងទ័ពអាកាស៖ 2,174 នាក់
* អគ្គបញ្ជាការកងទ័ពថៃ៖ 300 នាក់ និង
* ក្រសួងការពារជាតិ៖ 246 នាក់
សម្រាប់ការជ្រើសរើសទាហានស្ម័គ្រចិត្តនេះ នឹងធ្វើឡើងតាមប្រព័ន្ធអនឡាញ ចាប់ពីក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០២៦ដល់ខែមករា ឆ្នាំ ២០២៧៕
ប្រភព: Royal Thai Army