GrabMerchant KH

GrabMerchant KH See how we’re driving Southeast Asia

26/04/2026

ហាងស្ងាត់? កុំបារម្ភ អាចដាក់ GrabAds ប្រូម៉ូតហាងនៅថ្ងៃដែលអត់សូវរវល់បានតើស!

25/04/2026

បងៗម្ចាស់ហាង Grab ធ្លាប់គិតអត់? មានស្លាកសញ្ញាពណ៌ខៀវនេះ លើហាងបងហើយ តើមានអីពិសេសអីទៀត?🤔🤔

Quality Hero ជំនាន់ថ្មី🎉មកជាមួយឈ្មោះថ្មី រូបរាងថ្មីនិងអត្ថប្រយោជន៏កាន់តែពិសេស ដែលមានទាំងរង្វាន់ ជួយអោយហាងមានភាពលេចធ្លោ ន...
23/04/2026

Quality Hero ជំនាន់ថ្មី🎉មកជាមួយឈ្មោះថ្មី រូបរាងថ្មីនិងអត្ថប្រយោជន៏កាន់តែពិសេស ដែលមានទាំងរង្វាន់ ជួយអោយហាងមានភាពលេចធ្លោ និងជួយអោយការកុម្ម៉ង់កើនឡើង

រង់ចាំមើលណា… ឆាប់ៗនេះ! 👀

21/04/2026

ហេតុអ្វីត្រូវចុចប៊ូតុង "Ready" រាល់ថ្ងៃ?

គ្រាន់តែចុចម៉ាតិច គឺជួយកាត់បន្ថយការពន្យារពេល ទទួលបាន⭐️5 ពីអតិថិជន

បើអ្នកដឹកមកយឺតក៏មិនប៉ះពាល់ហាងដែរ រួចរាល់ពេលណា ចុចពេលហ្នឹង!💪🏻

2 វិធីងាយៗ ដេីម្បីទាក់ទងមក Help Center បាន នៅពេលបងជួបបញ្ហា មានចម្ងល់ ឬត្រូវការជំនួយផ្សេងៗ
19/04/2026

2 វិធីងាយៗ ដេីម្បីទាក់ទងមក Help Center បាន នៅពេលបងជួបបញ្ហា មានចម្ងល់ ឬត្រូវការជំនួយផ្សេងៗ

19/04/2026

ម៉ូយចាស់ទិញតាម Ads តើខាតលុយ? ឬ ចំណេញ? ថ្ងៃនេះ Grab នឹងមកបកស្រាយចម្ងល់មួយនេះជូនបងៗម្ចាស់អាជីវកម្មទាំងអស់គ្នា។ 💚

16/04/2026

ការកុម៉្មង់ចូលហើយ តែម្ហូបអស់ស្តុកមែនទេ? កុំទាន់ Cancel បងៗ ដោះស្រាយបញ្ហានេះភ្លាមៗ និងរក្សាការលក់របស់បងដោយរលូន ជាមួយមុខងារ Edit Order 😉

តស់! មកមើលរបៀបប្រើប្រាស់ទាំងអស់គ្នា!

ជូនដំណឹង​ដល់​ដៃគូអាជីកម្ម Grab នៅតំបន់ ទួលទំពូង និង បាសាក់លែន៖ដោយសារការបិទផ្លូវក្នុងឱកាស​បុណ្យ​ចូលឆ្នាំខ្មែរ ភ្នាក់ងារដឹ...
14/04/2026

ជូនដំណឹង​ដល់​ដៃគូអាជីកម្ម Grab នៅតំបន់ ទួលទំពូង និង បាសាក់លែន៖

ដោយសារការបិទផ្លូវក្នុងឱកាស​បុណ្យ​ចូលឆ្នាំខ្មែរ ភ្នាក់ងារដឹកជញ្ជូនមិនអាចចូលទៅយកអាហារបានទេ។ ដូច្នេះ Grab នឹងផ្អាកដំណើរការហាងរបស់លោកអ្នកជាបណ្តោះអាសន្នក្នុងប្រព័ន្ធ។

បើហាងរបស់អ្នកស្ថិតនៅតំបន់ដែលអាចចេញចូលបានធម្មតា អ្នកអាចបើកដំណើរការហាងវិញដោយខ្លួនឯងតាមរយៈ​កម្មវិធី Grab Merchant។

សូមទាក់ទងទៅកាន់ Help Center ប្រសិនបើត្រូវការជំនួយបន្ថែម។
សូមអរគុណ!


NOTICE TO GRAB MERCHANTS – Tuol Tom Poung & Bassac Lane

Due to road closures during the Khmer New Year celebration, our delivery partners are unable to access your area. Therefore, your store has been temporarily paused on the Grab platform.

If your location is accessible as normal, you may turn your store​ back online via the Grab Merchant app.

Please contact the Help Center if you need further assistance.

Thank you!

សួស្ដីឆ្នាំថ្មី ប្រពៃណីខ្មែរ 🥳🎉យើងខ្ញុំសូមគោរពជូនពរដល់បងៗដៃគូអាជីវករទាំងអស់ ជួបតែសេចក្ដីសុខចម្រើន មានសុភមង្គលក្នុងគ្រួសា...
13/04/2026

សួស្ដីឆ្នាំថ្មី ប្រពៃណីខ្មែរ 🥳🎉

យើងខ្ញុំសូមគោរពជូនពរដល់បងៗដៃគូអាជីវករទាំងអស់ ជួបតែសេចក្ដីសុខចម្រើន មានសុភមង្គលក្នុងគ្រួសារ និងមានសុខភាពល្អបរិបូរណ៍។ សូមឱ្យអាជីវកម្មរបស់បងៗកាន់តែរីកចម្រើន រកទទួលទានមានបាន និងសូមឱ្យរាល់ការធ្វើដំណើរទីជិតទីឆ្ងាយ ប្រកបដោយសុខសុវត្ថិភាពគ្រប់ពេលវេលា។

09/04/2026

ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ! មុខងារ "ហៅអ្នកដឹកជញ្ជូនបន្ថែម"

Grab driver អាចហៅអ្នកដឹកទី2 មកជួយបាន​ អតិថិជន និងម្ចាស់ហាង អត់មានត្រូវអស់ថ្លៃដឹកជញ្ជូនបន្ថែមទៀតទេ ✨

08/04/2026

⭐️បុណ្យុចូលឆ្នាំខ្មែរជិតមកដល់ហើយ បើហាងបងៗមានគម្រោងឈប់សម្រាក
រយៈពេលវែង កុំភ្លេចចូលទៅកែតម្រូវម៉ោងបិទនៅលើកម្មវិធី Grab merchant ផងណា!

ទិដ្ឋភាព និងកម្រងរូបភាពនៃ«សិក្ខាសាលាបង្កើនប្រសិទ្ធភាពអាជីវកម្ម 2026» នៅរាជធានីភ្នំពេញ✨កាលពីថ្ងៃទី 27 ខែមីនា កន្លងទៅនេះ ក...
06/04/2026

ទិដ្ឋភាព និងកម្រងរូបភាពនៃ
«សិក្ខាសាលាបង្កើនប្រសិទ្ធភាពអាជីវកម្ម 2026» នៅរាជធានីភ្នំពេញ✨

កាលពីថ្ងៃទី 27 ខែមីនា កន្លងទៅនេះ ក្រុមការងារ​ Grab ពិតជាសប្បាយរីករាយណាស់ដែលបានជួបបងៗដៃគូអាជីវកម្ម GrabFood ផ្ទាល់ ដើម្បីចែករំលែកគន្លឹះជួយរុញការលក់ឱ្យកើនឡើង និងប្រតិបត្តិការកាន់តែរលូនតាមរយៈ Grab Merchant App 📈📱

💡ចំណុចសំខាន់ៗក្នុងសិក្ខាសាលារួមមាន៖
- តិចនិកប្រើប្រាស់មុខងារលើកម្មវិធី Grab Merchant
- រៀបចំយុទ្ធសាស្ត្រទីផ្សារទាក់ទាញអតិថិជន
- តាមដានរបាយការណ៍ហិរញ្ញវត្ថុ និងការទូទាត់ប្រាក់
- មជ្ឈមណ្ឌលជំនួយ
- កម្មវិធីថ្មីៗពី GrabFood និងផ្សេងៗទៀត

🙏 សូមអរគុណដល់បងៗអាជីវករទាំងអស់ដែលបានចំណាយពេលចូលរួម Grab នឹងបន្តរៀបចំកម្មវិធីពិសេសៗបែបនេះជាច្រើនទៀតនៅពេលខាងមុខ។

💚 ជួបគ្នាឱកាសក្រោយទៀតណាបងៗ!

Address

Phnom Penh
12000

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Alerts

Be the first to know and let us send you an email when GrabMerchant KH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share