សមាគមបណ្តាញកសិករតេជោ - Techo Farmers Network Association

  • Home
  • Cambodia
  • Phnom Penh
  • សមាគមបណ្តាញកសិករតេជោ - Techo Farmers Network Association

សមាគមបណ្តាញកសិករតេជោ - Techo Farmers Network Association សមាគមបណ្តាញកសិករតេជោ-TECHO FARMERS NETWORK ASSOCIATION

11/10/2026
09/10/2026
08/10/2026
អ្នកជំនួញបរទេសចុះមើលកសិដ្ឋានធំៗនៅកំពង់ឆ្នាំង ស្វែងរកឱកាសបោះទុន! បន្លែ មាន់ ស៊ុត ទឹកដោះគោ ដល់គោវ៉ែកគ្យូ (Wagyu) កម្ពុជាចង...
05/10/2026

អ្នកជំនួញបរទេសចុះមើលកសិដ្ឋានធំៗនៅកំពង់ឆ្នាំង ស្វែងរកឱកាសបោះទុន! បន្លែ មាន់ ស៊ុត ទឹកដោះគោ ដល់គោវ៉ែកគ្យូ (Wagyu) កម្ពុជាចង់ទាញទុនថ្មីចូលវិស័យចិញ្ចឹមសត្វ
=================
ទុនថ្មីអាចនឹងចូលវិស័យចិញ្ចឹមសត្វ និងបន្លែកម្ពុជា ។ ក្រុមអ្នកជំនួញបរទេសបានចុះដល់កសិដ្ឋានខ្នាតធំនៅកំពង់ឆ្នាំង និងភ្នំពេញ ដើម្បីមើលឱកាសបោះទុនដោយផ្ទាល់ ចាប់ពីបន្លែ មាន់សាច់ មាន់យកស៊ុត គោយកទឹកដោះ រហូតដល់គោសាច់ពូជល្បីៗដូចជា ប៊្លែកអែងហ្គឹស (Black Angus) និង ពូជគោវ៉ែកគ្យូ (Wagyu) របស់ជប៉ុន ។

លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញនាំក្រុមអ្នកជំនួញបរទេសចុះទៅមើលកសិដ្ឋានចំនួន៣ នៅឃុំក្ដុលសែនជ័យ និងតំបន់ស្តុកទឹកផុស ខេត្តកំពង់ឆ្នាំង ចម្ងាយជាង១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងកសិដ្ឋានដាំបន្លែនៅជាយក្រុងភ្នំពេញ នៅចុងសប្ដាហ៍នេះ ។

កសិដ្ឋានទី១ ជាកសិដ្ឋានចិញ្ចឹមមាន់សាច់ ដែលកំពុងសាងសង់បាន៣រោង សម្រាប់ផលិតផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ ចំណែកកសិដ្ឋានទី២ ជាកសិដ្ឋានមាន់យកស៊ុត ដែលកំពុងសាងសង់រហូតដល់១៦រោង បង្ហាញពីការពង្រីកផលិតកម្មក្នុងទ្រង់ទ្រាយធំ។ ប៉ុន្តែកសិដ្ឋានទី៣ កាន់តែគួរឱ្យចាប់អារម្មណ៍ ដោយមានទាំងគោយកទឹកដោះ និងគោយកសាច់សរុបជាង៤ពាន់ក្បាល។ ក្នុងនោះ គោយកទឹកដោះមាន ១,៧០៣ក្បាល និងគោយកសាច់ ២,៣០០ក្បាល ។

ក្រៅពីគោពូជក្នុងស្រុកដូចជាគោព្រាហ្ម កសិដ្ឋាននេះក៏នាំយកពូជគោសាច់បរទេសមកចិញ្ចឹម រួមមាន Charolais, Black Angus និង Wagyu របស់ជប៉ុន ដែលជាពូជគោសាច់តម្លៃខ្ពស់ និងល្បីលើទីផ្សារអន្តរជាតិ ។

លោកបណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការទាក់ទាញទុនកាន់តែច្រើនចូលវិស័យកសិកម្ម មិនត្រឹមតែបង្កើនផលិតកម្មទេ ប៉ុន្តែអាចជួយពង្រឹងសន្តិសុខស្បៀង បង្កើនសមត្ថភាពនាំចេញ និងបង្កើនប្រាក់ចំណូលដល់ប្រជាជននៅតាមជនបទ។
ការនាំអ្នកជំនួញទៅឃើញកសិដ្ឋានដោយផ្ទាល់ ក៏ជាវិធីបង្ហាញថា កម្ពុជាមិនត្រឹមតែមានដី និងទីផ្សារសម្រាប់វិស័យកសិកម្មទេ ប៉ុន្តែមានផលិតកម្មខ្នាតធំកំពុងដំណើរការ និងមានឱកាសសម្រាប់ទុនថ្មីចូលមកពង្រីកបន្ថែម។ ចំពោះកម្ពុជា ការទាក់ទាញការវិនិយោគទៅលើការផលិតសាច់ ស៊ុត និងទឹកដោះក្នុងស្រុក ក៏មានន័យថា ផលិតផលដែលកម្ពុជាត្រូវការរាល់ថ្ងៃ អាចត្រូវបានផលិតកាន់តែច្រើននៅក្នុងប្រទេស ជំនួសការពឹងផ្អែកលើការនាំចូល និងបើកផ្លូវទៅរកទីផ្សារនាំចេញនៅពេលផលិតកម្មកើនឡើង ៕

សម្រាប់ព័ត៌មានបន្ថែម និងការសិក្សាបច្ចេកទេស៖
ទំនាក់ទំនង៖ 061 934 566 / 010 934
566
តាមដានព័ត៌មានថ្មីៗតាម Telegram Channel: https://t.me/techofna
#សមាគមបណ្តាញកសិករតេជោ #កសករខ្មែរ #ខ្មែរជួយខ្មែរ #គាំទ្រផលិតផលខ្មែរ #គាំទ្រផលិតផលក្នុងស្រុក
សមាគមបណ្តាញកសិករតេជោ - Techo Farmers Network Association
ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម៖
☎️ 061 934 566 / 010 934 566
🌐 តេឡេក្រាម៖ t.me/tfnaSecretariat
🌐 ហ្វេសប៊ុក៖ https://surl.lu/sbnxci

Address

#R4-3916, Street Rung Reung 4, Sangkat Prek Leap, Khan Chroy Changar, Phnom Penh City
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សមាគមបណ្តាញកសិករតេជោ - Techo Farmers Network Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category