01/08/2026
ចងចាំថ្ងៃទី០១ ខែសីហា ថ្ងៃនេះឆ្នាំមុន ថៃបញ្ជូនយោធិនកម្ពុជាមកវិញ ក្នុងសភាពរងរបួសកាយ និងស្មារតី ឃើញហើយខ្លោចចិត្តណាស់
ថ្ងៃទី០១ ខែសីហា កាលពីឆ្នាំ២០២៥ យោធាថៃបានប្រគល់កងកម្លាំងចំនួនត្រឹម០២ រូបមកឱ្យកម្ពុជាវិញ ក្នុងចំណោមយោធាចំនួន២០រូបដែលថៃប្រើល្បិចហៅចាប់ដៃ រួចភ្ជង់កាំភ្លើង ព័ទ្ធចាប់យកទៅ ព្រឹកថ្ងៃទី២៩ ខែកក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន។
យោធិន២រូបដែលថៃ ប្រគល់មកឱ្យនៅថ្ងៃទី០១ ខែសីហា នេះ គឺមានអនុសេនីយ៍ត្រី អាង អឿង វ័យ ពលបាលឯក ម៉ម វុទ្ធី វ័យ៥៣ឆ្នាំ។ យោធិនទាំងពីររូប ត្រូវបានបញ្ជូនមកវិញក្រោមសភាពម្នាក់ជិះរទេះ និងម្នាក់ទៀតដើរដោយគ្មានស្បែកជើងពាក់ ក្រោមអាកាសធាតុកំពុងក្ដៅ នាវេលាម៉ោង១១ ថ្ងៃ។ 🥹