Tiger Power Company

Tiger Power Company Founded in 2020, Tiger Power Co., Ltd has rapidly established itself as a leading force in Cambodia’s import-export sector.

13/08/2026
19/07/2026

សូមស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។

សហគ្រាសធុនតូច និងមធ្យម (SME) គឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណេីនសេដ្ឋកិច្ចជាតិ និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ ក៏បានដាក់ចេញនូវគោលនយោបាយ និងវិធានការជាបន្តបន្ទាប់ដើម្បីជំរុញ និងលើកស្ទួយការអភិវឌ្ឍន៍វិស័យ SME ហើយរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក៏បានដាក់ចេញនូវវិធានបន្ថែមជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជួយសម្រួលដល់ការបង្កើតនិងដំណើរការរបស់ SME។

ជាការពិតណាស់ ទន្ទឹមនឹងសមិទ្ធផលវិជ្ជមានជាច្រើនដែលយើងសម្រេចបាននាពេលកន្លងមក យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយដើម្បីពង្រឹងវិស័យ SME ឱ្យកាន់តែរឹងមាំ។

នៅក្នុងដំណាក់កាលបច្ចុប្បន្នដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនដើម្បីជំនួសឱ្យការនាំចូល តួនាទីរបស់ SME គឺកាន់តែមានសារៈសំខាន់។ ក្នុងគោលដៅនេះ ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់ចេញវិធានការចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម (SME) ។
ក្នុងការរៀបចំនិងដាក់ចេញនូវគោលនយោបាយក៏ដូចជាវិធានការនីមួយៗនាពេលកន្លងមក រាជរដ្ឋាភិបាលតែងតែធ្វើការសិក្សាលំអិត ក៏ដូចជាពិភាក្សាជាមួយតំណាង SME វិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលយកធ្វើជាមូលដ្ឋាន។

ក្នុងន័យនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា, ខ្ញុំសូមស្វាគមន៍មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលប្រកបរបរក្នុងវិស័យ SME ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាក្នុងការដោះស្រាយចំពោះបញ្ហាប្រឈមនានាដែលសហគ្រាសធុនតូចឬមធ្យមកំពុងជួបប្រទះ។ មតិយោបល់ទាំងនេះ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់រាជរដ្ឋាភិបាលធ្វើជាមូលដ្ឋានសម្រាប់ការដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយបញ្ហាសម្រាប់ SME ឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។

#ហ៊ុនម៉ាណែត
#កម្ពុជា

19/07/2026

សម្តេច ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចឱ្យ លោក អូន ព័ន្ធមុន្នីរ័ត្ន គិតគូរចេញវិធានការចាំបាច់ ដើម្បីជួយ SME ក្នុងស្រុក
លម្អិត https://kh.cc-times.com/posts/29855

05/07/2026

ព្រះនាងតូចរបស់កម្ពុជា❤️🇰🇭

30/06/2026

🌾 ពីចម្ការខ្មែរ ដល់គ្រួសារខ្មែរ 🇰🇭

ជីប ម៉ុង ២៧១ មេហ្គាម៉ល និង ជីប ម៉ុង ស៊ុបភើម៉ាឃីត មានមោទនភាព សហការជាមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំ «ពិព័រណ៍កសិផលខ្មែរ ២០២៦» ដើម្បីបង្កើតវេទិកាលើកកម្ពស់កសិករ និងអាជីវកម្មក្នុងស្រុក ព្រមទាំងនាំយកកសិផលខ្មែរប្រកបដោយគុណភាព មកកាន់ប្រជាជនកម្ពុជា។ ✨

រីករាយជាមួយ៖
🥭 ការតាំងបង្ហាញ និងលក់កសិផលខ្មែរ
🍈 ប៊ូហ្វេទុរេន និងផ្លែឈើ
🍰 សិក្ខាសាលាធ្វើបង្អែម
🎮 សកម្មភាពកម្សាន្ត និងឈ្នះរង្វាន់ជាច្រើន
🛒 ផលិតផលស្រស់ៗ ពីកសិករខ្មែរ និង ជីប ម៉ុង ស៊ុបភើម៉ាឃីត

📍 ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល
📅 ៣០ មិថុនា - ០៩ កក្កដា ២០២៦

ខ្មែរ គាំទ្រខ្មែរ លើកស្ទួយកសិករខ្មែរ 🌱




#ពិព័រណ៍កសិផលខ្មែរ២០២៦

19/06/2026

🙏សូមជួយគាំទ្រសហគមន៏ស្ករត្នោតឃុំព្រះដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបយើង🇰🇭
🛒មានលក់នៅផ្សារជីបម៉ុង ផ្សារSuperDuper ផ្សារបាយន័ ផ្សារអូឡាំពិកស៊ូភើស្ទរ័ និង ផ្សារជាច្រើនទៀត

Address

Phnom Tbeng Meanchey

Alerts

Be the first to know and let us send you an email when Tiger Power Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Tiger Power Company:

Shortcuts

Share