10/06/2026
ឯកឧត្តម ចាន់ សិល្បសុជាតិ អគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវ ហេងកំពត បានឧបត្ថម្ភទឹកត្រីនិងទឹកសុីអុីវចំនួន២៥០យួរ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ...
កំពង់ស្ពឺ៖ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ជាតំណាង លោកឧត្តមសេនីយ៍មេបញ្ជាការ បានរៀបចំទទួលនូវការឧបត្ថម្ភពី ឯកឧត្តម ចាន់ សិល្បសុជាតិ អគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវ ហេងកំពត ដោយបានចាត់ក្រុមការងារឲ្យនាំយក ទឹកត្រីនិងទឹកសុីអុីវចំនួន២៥០យួរ ប្រគល់ជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព និងតម្រូវការផ្សេងទៀតផងដែរ។
ក្រុមការងារកងរាជអាវុធហត្ថជាតំណាងឲ្យ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានពាំនាំនូវការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅរបស់ ជូនចំពោះ ឯកឧត្តម ចាន់ សិល្បសុជាតិ អគ្គនាយកក្រុមហ៊ុនទឹកត្រីង៉ូវ ហេងកំពត និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ និងជូនពរជ័យសេរីមង្គលសូមឲ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
#ឧត្តមសេនីយ៌ត្រីម៉េងស្រ៊ុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
✅https://www.facebook.com/profile.php?id=61557139501204&mibextid=LQQJ4d
✅Channel telegram: https://t.me/+jbFB1vAXH5hkMTI1
https://www.facebook.com/profile.php?id=100044642550086&mibextid=LQQJ4d
✅TikTok https://www.tiktok.com/.srun9?_t=8qmWhkO7WHY