22/05/2025
" កុំជឿគេងាយពេក! "
មានសត្វតោមួយឃ្លានខ្លាំងណាស់! វាក៏និយាយទៅកាន់កញ្ជ្រោងថា៖ «រកអ្វីមកឱ្យអញស៊ី បើមិនដូច្នោះទេ អញស៊ីឯងមិនខាន»។
កញ្ជ្រោងគិតបន្តិច ក៏ទៅបញ្ចុះបញ្ចូលសត្វលាថា៖ «ស្ដេចសត្វតោចង់តែងតាំងឯងជាស្ដេចសត្វ ទៅជាមួយខ្ញុំទៅ»។
ពេលសត្វតោឃើញសត្វលា វាស្ទុះទៅខាំត្រចៀកសត្វលាដាច់មួយរំពេច តែសត្វលារត់រួចខ្លួន។ សត្វលានិយាយទាំងឈឺចាប់ទៅកាន់កញ្ជ្រោងថា៖ «ឯងកុហកខ្ញុំ! ស្ដេចសត្វតោស្ទើរតែសម្លាប់ខ្ញុំ!»
កញ្ជ្រោងឆ្លើយយ៉ាងរហ័សថា៖ «កុំគិតច្រើន! វាកាត់ត្រចៀកឯងចេញ ដើម្បីត្រៀមដាក់មកុដឱ្យឯងហ្នឹង! ទៅវិញទៅ»។
សត្វលាគិតថាពាក្យកញ្ជ្រោងសមហេតុផល ក៏ត្រឡប់ទៅវិញតាមកញ្ជ្រោង។
លើកនេះ សត្វតោស្ទុះទៅខាំកន្ទុយសត្វលាដាច់មួយរំពេចទៀត! សត្វលារត់រួចសាជាថ្មី ហើយនិយាយទាំងខឹងសម្បារទៅកាន់កញ្ជ្រោងថា៖ «ឯងពិតជាកុហកខ្ញុំមែន! ស្ដេចសត្វតោខាំកន្ទុយខ្ញុំដាច់បាត់ហើយ!»
កញ្ជ្រោងនៅតែភូតបន្តទៀតថា៖ «វាកាត់កន្ទុយឯងចេញ ដើម្បីឱ្យឯងអង្គុយលើបល្ល័ង្កបានស្រួលហ្នឹងណា! ទៅជាមួយខ្ញុំវិញទៅ»។
កញ្ជ្រោងនៅតែបញ្ចុះបញ្ចូលសត្វលាឱ្យត្រឡប់ទៅវិញជាលើកទីបី។
ទីបំផុត លើកនេះ សត្វតោចាប់បានសត្វលា ហើយសម្លាប់វាភ្លាមៗ។
សត្វតោនិយាយទៅកាន់កញ្ជ្រោងទាំងពេញចិត្តថា៖ «ឯងពិតជាពូកែមែន ដែលនាំសត្វលាមកវិញបាន។ ឥឡូវនេះ ទៅលាតស្បែកវាឱ្យអញ ហើយយកខួរ ថ្លើម សួត និងបេះដូងវាមកឱ្យអញ!»
កញ្ជ្រោងលាតស្បែកសត្វលា រួចក៏ស៊ីខួរក្បាលសត្វលាអស់ទៅ តែវាបែរជាយកថ្លើម សួត និងបេះដូងវាមកឱ្យសត្វតោវិញ។ សត្វតោខឹងយ៉ាងខ្លាំង ហើយសួរថា៖ «ចុះខួរក្បាលវានៅឯណា?!»
កញ្ជ្រោងឆ្លើយដោយទឹកមុខស្មោះត្រង់ថា៖ «ទូលព្រះអង្គ! សត្វលានេះគ្មានខួរក្បាលទេ បើវាមានខួរក្បាលបន្តិចបន្តួចណាក៏ដោយ វានឹងមិនត្រឡប់មករកព្រះអង្គវិញទេ! បន្ទាប់ពីព្រះអង្គកាត់ត្រចៀក និងកន្ទុយវាបែបនោះ»។
សត្វតោស្ដាប់ហើយ ក៏ងក់ក្បាលយល់ព្រមថា៖ «ពិតជាត្រឹមត្រូវមែន»។
តម្លៃអប់រំ ៖...
Ⓒ រក្សាសិទ្ធដោយ #ផ្នត់គំនិតសហគ្រិន