Khmer USA

Khmer USA Eating �

02/16/2025
អត់សុខពេក​ លក់អតលដាច់​ ហិហិហិ
07/27/2024

អត់សុខពេក​ លក់អតលដាច់​ ហិហិហិ

Watch, follow, and discover more trending content.

07/27/2024

Watch, follow, and discover more trending content.

Shout out to my newest followers! Excited to have you onboard!Oun Ta, Chea Sros
07/27/2024

Shout out to my newest followers! Excited to have you onboard!

Oun Ta, Chea Sros

07/15/2024

Monday my day off

My breakfast left over from yesterday 🍛
07/10/2024

My breakfast left over from yesterday 🍛

07/10/2024
07/10/2024

រឿងប្រើប្រាស់ថាមពលពន្លឺអាទិត្យ សូមសង្ខេបដោយខ្លី
១. មិនចាំបាច់ចុះបញ្ជី មិនបាច់ខ្វល់ មិនបាច់រវល់អីទាំងអស់ ចំពោះឧបករណ៍ប្រើពន្លឺព្រះអាទិត្យដោយផ្ទាល់ ដូចជាបង្គោលអំពូលភ្លើង ម៉ាស៊ីនបូមទឹក ឆ្នាំងដាំបាយ អំពូលបំភ្លឺតាមសួនជាដើម ដែលមិនតភ្ជាប់ជាមួយប្រព័ន្ធខ្សែភ្លើងប្រើក្នុងផ្ទះរាល់ថ្ងៃជាមួយភ្លើងរដ្ឋ។

២. ធ្វើស្វ័យប្រកាស តែមិនមានបង់លុយ ឬចំណាយអ្វីទាំងអស់ សម្រាប់អ្នកប្រើសូឡាតាមផ្ទះ តាមអាជីវកម្ម ដែលមានអានុភាពត្រឹម ១០គីឡូវ៉ាត់ចុះក្រោម ឬសូឡាទំហំមធ្យម ២០ផ្ទាំង ឬអាធំ ១៦ផ្ទាំង សរុបទៅប្រហែល ១២០ម៉ែត្រការ៉េ ទៅ ២០០ម៉ែត្រការ៉េ ដូចនេះស្ទើរ៩៥% មិនប៉ះពាល់អីទេ។ បើគិតតាមផ្ទះល្វែងបុរី ៤ម៉ែត្រ គុណ១៦ម៉ែត្រ វាបានតែ ៦៤ម៉ែត្រការ៉េ ចឹងដាក់ក្រាលពេញដំបូលផ្ទះល្វែងក៏មិនជាប់ប្រាក់បង់ប៉ះប៉ូវដែរ។ សូមកុំផ្អើលតាមគ្នា រឿងប្រើអំពូលសូឡា ត្រូវបង់ពន្ធ បង់ថ្លៃនោះ សូមស្វែងយល់ច្បាស់សិន។

៣. ចុះបញ្ជី និងអាចត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីឱ្យមានសមធម៍នៅពេលខាងមុខ ចំពោះតែរោងចក្រឧស្សាហកម្ម កន្លែងធ្វើពាណិជ្ជកម្ម សណ្ឋាគារ ឬអគារធំៗ។ មូលហេតុ ដោយសារគេរកស៊ីលើប្រព័ន្ធហ្នឹង ហើយគេក៏ចំណេញថ្លៃភ្លើងច្រើន គេត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីទប់ថ្លៃអ្នកប្រើផ្សេងទៀត។ បើនិយាយទៅ វាជាប្រយោជន៍អ្នកប្រើតូចៗ។

មូលហេតុអ្វី បានត្រូវធ្វើស្វ័យប្រកាស និងគ្រប់គ្រងលើការប្រើប្រាស់ថាមពលពីព្រះអាទិត្យ?

មិនមែនអាជ្ញាធរអគ្គិសនីគ្រប់គ្រងព្រះអាទិត្យទេ គឺគ្រប់គ្រងប្រភពថាមពល វាមិនខុសអីពីការគ្រប់គ្រងប្រភពថាមពលពីទឹក ពីខ្យល់ ឬពីប្រភពធាតុដើមផ្សេងៗឡើយ គឺដើម្បីការពារប្រយោជន៍រួម។

១. ដើម្បីគ្រប់គ្រងចរន្ត ការតបណ្ដាញសូឡាជាមួយខ្សែភ្លើងជាតិដោយផ្ទាល់ អាចធ្វើអោយជ្រាបចរន្តអគ្គិសនីទៅក្នុងខ្សែវិញ ពេលចរន្តជាតិផ្ដាច់អគ្គិសនីដើម្បីជួសជុលផ្សេងៗ អាចបង្កហានិភ័យដល់អាយុជីវិតអ្នកជួសជុលបណ្ដាញ។ ដូចនេះ គេការពារទុក ដឹងផ្ទះណា ដាក់សូឡាធំៗ អាចបង្កគ្រោះថ្នាក់ ស្រួលបង្កាជាមុន។

២. ដើម្បីគ្រប់គ្រងលំនឹងថាមពល ព្រះអាទិត្យជួនលិចជួនរះមិនទៀង មិនអាចគ្រប់គ្រងបាន ហើយការឡើងចុះមិនទៀងនេះ វាប៉ះពាល់ដល់លំញ័រអគ្គិសនីឡើងចុះដែរ នាំអោយរអាក់រអួល ឬដាច់តែម្ដង។ ចឹងចុះបញ្ជី ដើម្បីខាងបច្ចេកទេសអគ្គិសនីដឹងច្បាស់ និងរៀបចំឧបករណ៍បន្សាបលំញ័រ។

៣. ដើម្បីគ្រប់គ្រងបរិមាណថាមពល បើមិនដឹងថាប្រើថាមពលព្រះអាទិត្យអស់ប៉ុន្មាន ចឹងខាងអគ្គិសនីក៏មិនដឹងច្បាស់ថា គួរស្តុកទុកថាមពលប៉ុន្មាន ដើម្បីអតិថិជនប្រើប្រាស់ពេលព្រះអាទិត្យអត់សប្បាយចិត្ត អត់បើកថ្ងៃ ឬក៏ពេលយប់ជាដើម។ ពេលថាមពលមិនគ្រប់ ប្រើមិនកើតនាំគ្នារិះគន់ តែបើទិញថាមពលមកស្តុកទៅសល់តើគិតម៉េច? និយាយស្រួលយល់ ចង់អោយគេត្រៀមសល់រហូត មិនខាតហើយទេ

សំណូមពរ កុំបំប៉ោងតាមគ្នា ឃើញអ្នកខ្លះបង្ហោះដោះអំពូលសូឡា អ្នកខ្លះខ្លាចគេយកពន្ធសូឡា អ្នកខ្លះថាខាងអគ្គិសនីគ្រប់គ្រងព្រះអាទិត្យ ពេលខ្លះ អ្នកជំនាញគាត់ពន្យល់តាមបច្ចេកទេសជ្រៅពេក ចឹងអាចពិបាកយល់តិច ។
ប្រភពសំណេរ ឯកឧត្ដម អុឹង អៀង

Address

124 Riata Court
Bertram, TX
78605

Telephone

+17036789732

Website

Alerts

Be the first to know and let us send you an email when Khmer USA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khmer USA:

Share

Category