10/17/2026
ឯកឧត្ដម អ៊ុំ សំអាន បានផ្ញើលិខិតជូនទៅលោក ហ៊ុន ម៉ាណែត ជាលើកទី២ ដេីម្បីស្នើអោយបើកកិច្ចពិភាក្សាអំពីការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសកម្ពុជានាខែក្រោយនេះ។
ការធានារបស់នាយករដ្ឋមន្ត្រី មិនអាចរារាំងការអនុវត្តនៃអំណាចសាលក្រមរបស់តុលាការបានឡើយ។ រីឯការធានាដែលភាពជឿទុកចិត្តបានពិតប្រាកដ គឺការលើកលែងទោសពី ព្រះមហាក្សត្រ ដែលនាយករដ្ឋមន្ត្រី មានសិទ្ធិអំណាចស្នើសុំទៅព្រះមហាក្សត្រ។
ហេតុនេះ សូមលោក ហ៊ុន ម៉ាណែត ស្នើទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសឬធ្វើអន្តរាគមន៍ទម្លាក់ចោលនូវបទចោទដល់រូបខ្ញុំ ដើម្បីបើកផ្លូវអោយខ្ញុំចូលទៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ ក្នុងស្មារតីផ្សះផ្សារជាតិ ឯកភាពជាតិនិងការបង្រួបបង្រួមជាតិ ខ្ញុំសង្ឃឹមថា លោក ហ៊ុន ម៉ាណែត នឹងបើកចិត្តទូលាយដើម្បីទទួលនូវសំណើរបស់ខ្ញុំនិងគោរពនូវពាក្យសម្តីដែលលោក ហ៊ុន ម៉ាណែត បានអញ្ជើញខ្ញុំទៅប្រទេសកម្ពុជា។