03/19/2026
ព័ត៌មានលម្អិត ! លោក មាស ឬទ្ធី ទម្លាយខ្ទេចមូលហេតុពិត នៃរឿងរ៉ាវបាញ់សម្លាប់រង្គាលគ្រួសារថៅកែអង្ករ ដោយសារតែរឿង ២ យ៉ាងនេះ និងបង្កប់រឿងអាថ៌កំបាំងមួយ ដែលគ្រប់គ្នានឹងភ្ញាក់...
យោងតាមការបញ្ជាក់យ៉ាងលម្អិតពីលោក មាស ឬទ្ធី អ្នកសារព័ត៌មានដ៏ល្បីល្បាញនៃស្ថានីយទូរទស្សន៍ហង្សមាស បានឱ្យដឹងថា ករណីបាញ់សម្លាប់ដ៏រន្ធត់នៅខេត្តត្បូងឃ្មុំ នេះ មានមូលហេតុជ្រៅជាងអ្វីដែលយើងធ្លាប់ដឹង៖
១. រឿងគំនុំស្នេហា និងភ្លើងប្រចណ្ឌ៖ ខ្មាន់កាំភ្លើង និងស្ត្រីរងគ្រោះជាដៃគូររកស៊ីស្និទ្ធស្នាល។ ប៉ុន្តែនៅពេលដឹងថា ស្ត្រីរងគ្រោះត្រៀមភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ ស្រាប់តែជនដៃដល់ផ្ទុះកំហឹង និងគំនុំក្នុងចិត្តយ៉ាងខ្លាំង។
២. រឿងបំណុល និងសម្ពាធលុយកាក់៖ ក្រៅពីស្នេហា ជនដៃដល់ក៏បានជំពាក់លុយស្ត្រីរងគ្រោះយ៉ាងច្រើនក្នុងការរកស៊ីទិញលក់ឡាន រហូតដល់ដោះបំណុលមិនចេញ។
⚠️ អាថ៌កំបាំងដែលគេមិនសូវដឹង៖ ខ្មាន់កាំភ្លើងរូបនេះតាមពិតទៅមានប្រពន្ធ និងកូនកំពុងរស់នៅ ប្រទេសបារាំង ទាំងអស់ ហើយខ្លួនក៏មានគម្រោងនឹងចាកចេញពីស្រុកខ្មែរទៅរស់នៅជួបជុំគ្រួសារនៅទីនោះដែរ។ ប៉ុន្តែដោយសារតែងប់ងុលនឹងភ្លើងប្រចណ្ឌ និងបំណុល ទើបសម្រេចចិត្តធ្វើរឿងរន្ធត់ បំផ្លាញអនាគតខ្លួនឯង និងគ្រួសារទាំងសងខាងយ៉ាងអាណោចអាធ័មបំផុត។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព! 🙏🥀៕
#ព័ត៌មានក្ដៅៗ #មាសឬទ្ធី #ទម្លាយរឿងពិត #ឃាតកម្មរន្ធត់ #ថៅកែអង្ករ #រឿងអាថ៌កំបាំង #បាញ់សម្លាប់