28/07/2026
🍳 អាថ៌កំបាំងធ្វើ លត់ឆា ឱ្យរលោងស្អាត ញ៉ាំកាន់តែឆ្ងាញ់ កាន់តែជាប់ចិត្ត! 🍳
ចង់ធ្វើ លត់ឆា រសជាតិដូចតាមដងផ្លូវនៅកម្ពុជា ដោយខ្លួនឯងមែនទេ? សាកល្បងរូបមន្តងាយៗ និងរហ័សនេះ ជាមួយជំនួយពី ប្រេងឆា G Cook!
📍 គ្រឿងផ្សំ៖ មីលត់ស្រស់, សាច់គោហាន់ស្តើងៗ (ប្រឡាក់ជាមួយខ្ទឹមស និងទឹកស៊ីអ៊ីវ), ពងមាន់/ពងទា, សណ្ដែកបណ្ដុះ, ផ្កាគូឆាយ, ទឹកស៊ីអ៊ីវខ្មៅ, ស្ករត្នោត, ទឹកស៊ីអ៊ីវ និងជាពិសេសមិនអាចខ្វះ ប្រេងឆា G Cook បានឡើយ។
📍 វិធីធ្វើ៖
ជំហានទី១៖ លាយមីលត់ស្រស់ជាមួយ ប្រេងឆា G Cook ១ស្លាបព្រា ដើម្បីឱ្យសរសៃមីមិនជាប់គ្នា និងងាយស្រួលឆា។
ជំហានទី២៖ ដាក់ ប្រេងឆា G Cook ១ស្លាបព្រា ចូលខ្ទះ បំពងខ្ទឹមសឱ្យឈ្ងុយ រួចដាក់សាច់គោចូលឆាលើភ្លើងខ្លាំងឱ្យឆាប់ឆ្អិន រួចស្រង់ទុកមួយឡែក។
ជំហានទី៣៖ ដាក់ ប្រេងឆា G Cook ២ស្លាបព្រា ចូលខ្ទះ រួចដាក់មី ទឹកស៊ីអ៊ីវខ្មៅ និងស្ករត្នោត ចូលឆាឱ្យសព្វ រហូតដល់មីស្រូបរសជាតិ និងមានពណ៌ត្នោតរលោងគួរឱ្យចង់ញ៉ាំ។
ជំហានទី៤៖ ដាក់សណ្ដែកបណ្ដុះ ផ្កាគូឆាយ និងសាច់គោចូលក្នុងខ្ទះ រួចឆាឱ្យលឿនប្រហែល ១នាទី ហើយបិទភ្លើង។
ជំហានទី៥៖ ចៀនពងទា/ពងមាន់ ដោយប្រើ ប្រេងឆា G Cook ឱ្យក្តៅ រួចចៀនពងមួយគ្រាប់បែបពងក្រហមទន់ៗ ដាក់ពីលើចានមី ហើយអាចរីករាយជាមួយរសជាតិឆ្ងាញ់បានតែម្ដង! 😋
✨ ប្រេងឆា G Cook ជួយឱ្យសរសៃមីលត់ទន់ល្មើយ មិនងាយជាប់ខ្ទះ និងជួយបង្កើតភាពរលោងស្អាតតាមធម្មជាតិ ធ្វើឱ្យមុខម្ហូបមើលទៅកាន់តែទាក់ទាញ!
💛 G Cook – ជំនួយការដ៏ល្អសម្រាប់គ្រប់មុខម្ហូបឆា និងចៀន!
----------------------------------------------------
🍳 THE SECRET TO GLOSSY LORT CHA YOU'LL LOVE MORE WITH EVERY BITE🍳
Want to make authentic Cambodian street-style Lort Cha at home? Try this quick and easy recipe with the help of G Cook Cooking Oil!
📍 INGREDIENTS: Fresh Lort noodles, thinly sliced beef (marinated with garlic and soy sauce), chicken or duck egg, bean sprouts, garlic chives, dark soy sauce, palm sugar, soy sauce, and of course, G Cook Cooking Oil.
📍 INSTRUCTIONS
Step 1: Toss the fresh Lort noodles with 1 tablespoon of G Cook Cooking Oil to separate the strands and prevent them from sticking together.
Step 2: Heat 1 tablespoon of G Cook Cooking Oil in a wok or frying pan and sauté the garlic until fragrant. Stir-fry the marinated beef over high heat until just cooked, then remove and set aside.
Step 3: Add 2 tablespoons of G Cook Cooking Oil to the pan. Add the Lort noodles, dark soy sauce, and palm sugar, then stir-fry until the noodles are evenly coated and develop a rich, glossy brown color.
Step 4: Add the bean sprouts, garlic chives, and cooked beef to the noodles. Stir-fry over high heat for about 1 minute, then turn off the heat.
Step 5: Fry an egg using G Cook Cooking Oil until the edges are crisp while the yolk remains slightly runny. Place it on top of the noodles and serve immediately.
✨ G Cook Cooking Oil helps keep Lort noodles soft and springy, prevents them from sticking to the pan, and gives the dish a naturally glossy finish!
----------------------------------------------------
📍Address: 616 Le Duc Anh Street, Quarter 31, Binh Tan Ward, Ho Chi Minh City, Vietnam.
📱Hotline: (855) 066501678 (Mr. Chi Vorn)
🌐Website: www.vasafoods.com
📩Email: [email protected]
🔗Fanpage Vasafoods: Vasafoods